រមៀត​​ក៏​អាច​ជួយ​​ បង្កើន​​សមត្ថភាព ​​ខួរក្បាល​បាន​ដែរ

9/30/2014 0 Comments A+ a-

បើ​យោង​តាម​របាយការណ៍​​ ចេញ​​ក្នុង​សារព័ត៌មាន Stem Cell Research and Therapy បង្ហាញ​​ថា រមៀត ដែល​​ជា​គ្រឿងទេស​ក្នុង​មុខ​ម្ហូប​ខ្មែរ​មួយ​ចំនួន​ អាច​ជួយ​ជួសជុល​ និង​​បង្កើន​សមត្ថភាព​​កោសិកា​ខួរក្បាល​ឡើង​វិញ​។ ​

_77811444_179976561

ការសិក្សា​របស់​អាល្លឺម៉ង់​រក​ឃើញ​​ថា សារធាតុ​​ក្នុង​រមៀត​​អាច​ធ្វើ​ឱ្យ​កោសិកា​សរសៃប្រសាទលូតលាស់។ អ្នក​វិទ្យាសាស្ត្រ​និយាយ​ថា ការ​ស្រាវជ្រាវ​​នេះ​​អាច​​ត្រួសត្រាយ​ផ្លូវ ដើម្បី​​រក​ឲ្យ​​ឃើញ​ថ្នាំ​​​ក្នុង​ពេល​អនាគត សម្រាប់​ព្យាបាល​ជំងឺ​សរសៃឈាម​ខួរក្បាល​ និង​សរសៃប្រសាទ។ ​

អ្នកស្រាវជ្រាវ​មក​ពី​វិទ្យាស្ថាន Neuroscience and Medicine ប្រទេស​អាល្លឺម៉ង់ បាន​សិក្សា​ពី​ប្រសិទ្ធភាព​សារធាតុ​ក្នុង​រមៀត។ ​ការ​ពិសោធន៍​បាន​ធ្វើ​ឡើង​លើ​សត្វ​កណ្ដុរ។ ពេល​ចាក់​សារធាតុ​នេះ​ចូល គេ​ឃើញ​ថា​កោសិកា​ប្រសាទ​​លូតលាស់ ហើយ​មាន​ភាព​សកម្ម​ច្រើន។ អ្នកស្រាវជ្រាវ​បង្ហាញ​ទៀត​ថា សារធាតុ​នេះ​អាច​ធ្វើ​ឱ្យ​កោសិកា​លូតលាស់បាន​។

ទោះបីជា​យ៉ាងណា លោក​​វេជ្ជបណ្ឌិត Laura Phipps នៃ​មន្ទីរ​ស្រាវជ្រាវ​​សប្បុរសធម៌ Alzheimer ប្រទេស​អង់គ្លេស​ថា” វា​មិន​ច្បាស់​ថា​លទ្ធផល​នៃ​ការ​ស្រាវជ្រាវ​នេះ អាច​ជួយ​ព្យាបាល​ឬ​ធ្វើ​ឱ្យ​កោសិកា​របស់​មនុស្ស​ លូត​លាស់​នោះ​”។ ​

“ពួក​យើង​ត្រូវ​មើល​លើ​ការ​សិក្សា​បន្ថែម ដើម្បី​បំពេញ​ការ​យល់​ដឹង​នៃ​ប្រសិទ្ធភាព​សារធាតុ​​នេះ ក្នុង​បរិបទ​​ជំងឺ​ស្មុគស្មាញ​ដូច​​ជំងឺ​លោក Alzheimer ហើយ​ដោយសារ​ចង់​បាន​ប្រយោជន៍​​មនុស្ស​មិន​គួរ​ស្តុក​​រមាត​ទុក​ដើម្បី​ធ្វើ​ គ្រឿង​ទេស​ទេ”។ ​​លោក​​វេជ្ជបណ្ឌិត Laura Phipps បន្ថែម​។

ការ​សិក្សា​​ផ្សេង​ទៀត​រក​ឃើញ​​ថា ​រមៀត​មាន​សារធាតុ​សំខាន់​ពីរ​ផ្សេង​ទៀត។ ទី​មួយ​ជួយ​បញ្ចុះ​កម្ដៅ​រាងកាយ​និង​ទី​ពីរ​ការពារ​ជំងឺ​មហារីក៕ ​

_77825931_486931675


ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ​
ប្រភព៖ BBC