បុរសម្នាក់​ត្រូវ​ភ្លើង ​ឆក់​ស្លាប់​ខណៈពេល ​ជួយ​ត​ភ្លើងឲ្យ​​​អ្នក​ជិតខាង

9/05/2014 0 Comments A+ a-

ផmg-20140904-wa0000 (1)ព្រៃវែង៖ បុរស​វ័យ​កណ្ដាលម្នាក់​ ត្រូវ​ភ្លើង​ឆក់​ស្លាប់​​មួយ​រំពេច ខណៈពេល​ជួយ​ត​ភ្លើងឲ្យ​​​អ្នក​ជិតខាង បើ​ទោះបីជា​ មានការ​ជួយ​សង្គ្រោះ​ភ្លាមៗ​ ពី​សំណាក់​បងប្អូន​ប្រជាពលរដ្ឋ​នៅ​កន្លែង​កើត​ ហេតុ​ក៏​ដោយ​។​ហេតុការណ៍​នេះ​ បាន​ កើតឡើង​កាលពី​ព្រលប់​ថ្ងៃ​ទី​០៣​ ខែកញ្ញា​ ឆ្នាំ​២០១៤​ នៅ​ចំណុច​ផ្ទះ​ប្រជាពលរដ្ឋ​ ឈ្មោះ​ ពែ​ ខែ​ ស្ថិត​ក្នុងភូមិ​ព្រៃ​កណ្ដៀង​ ស្រុក​ពាម​រក៍​ ខេត្ដព្រៃវែង​។​​
នគរបាល​ស្រុក​ពាម​រក៍​ឱ្យ​ដឹង​ថា​ ជន​រង​គ្រោះ​ ដែល​ត្រូវ​ខ្សែភ្លើង​ឆ្លង​ចរន្ដអគ្គិសនី​ឆក់​ស្លាប់​ឈ្មោះ​ សួង​ សៀម​ អាយុ​៥២​ឆ្នាំ​ មុខរបរ​កសិករ​ សព្វថ្ងៃ​រស់នៅ​ក្នុងភូមិ​ ឃុំ​កើតហេតុ​ខាងលើ​។​
លោក​អធិការ​នគរបាល​ស្រុក​បាន​ បញ្ជាក់​ថា​ កាលពី​វេលា​ម៉ោង​៤:៣០​នាទី​ រសៀល​ថ្ងៃ​ទី០​៣​ ខែកញ្ញា​ ឈ្មោះ​ ពែ​ ខៃ​ ភេទ​ប្រុស​ អាយុ​៤៣​ឆ្នាំ​ និង​ប្រពន្ធ​ឈ្មោះ​ ហ៊ុន​ សាមី​ អាយុ​៤៤​ឆ្នាំ​ សព្វថ្ងៃ​រស់​ នៅ​ភូមិ​ឃុំ​ខាងលើ​ដែរ​នោះ​ បាន​ទៅ​ ពឹង​ជន​រង​គ្រោះ​ ឱ្យ​ជួយ​ត​ភ្លើង​ដោយ​សារ​ឈ្មោះ​ ពែ​ ខៃ​ គាត់​ងងឹតភ្នែក​ មើល​មិ​នឃើញ​។​ ភ្លាម​នោះ​ ជន​រង​គ្រោះ​ ក៏​បាន​ទៅ​ជួយ​ត​ភ្លើង​ តែ​សង្ស័យ​ខុស​ លក្ខណៈ​បច្ចេកទេស​ក៏​បាន​ឆ្លង​ចរន្ដអគ្គិសនី​ឆក់​ខ្លួនឯង​ នៅ​ចំណុច​ខាងក្រោម​ ផ្ទះ​ឈ្មោះ​ ពែ​ ខៃ​ តែ​ម្ដង​។​
​ភ្លាមៗ​នោះ​ បងប្អូន​ក៏​បាន​យក​ជន​ រង​គ្រោះ​ទៅ​កប់​ដីខ្សាច់​ ដើម្បី​បន្ថយ​ កំ​ដៅ​និង​ជួយ​សង្គ្រោះ​ជីវិត​ តែ​ដោយ​ឃើញ​អាកា​រៈ​ធ្ងន់ធ្ងរ​ពេក​ ក៏​សម្រេច​ ដឹក​ជន​រង​គ្រោះ​ទៅ​មន្ទីរពេទ្យ​បង្អែក​ខេត្ដ​ ពេល​មក​ដល់​មន្ទីរពេទ្យ​ ត្រូវ​បាន​គ្រូពេទ្យ​ បាន​បញ្ជាក់​ថា​ ជន​រង​គ្រោះ​បាន​ដាច់​ ខ្យល់​ស្លាប់​បាត់​ទៅ​ហើយ​ ប្រហែល​ជន​ រង​គ្រោះ​ដាច់ខ្យល់​ស្លាប់​តាម​ផ្លូវ​។​
​បច្ចុប្បន្ន​ សព​ជន​រង​គ្រោះ​ ត្រូវ​បាន​ក្រុម​គ្រួសារ​ដឹក​ត្រឡប់​ពី​មន្ទីរពេទ្យ​បង្អែក​ ខេត្ដ​ យក​ទៅ​ធ្វើបុណ្យ​តាម​ប្រពៃណី​ នៅ​លំនៅ​ស្ថាន​​៕