រថយន្ដដឹកដីក្រុម ហ៊ុនម្ដាយតារាចន ច័ន្ទលក្ខិណា រេចង្កូតបុកម៉ូតូចត ស្ងៀមអូសបោកផ្ទប់ ទៅនឹងបង្គោលភ្លើង
សមត្ថកិច្ចនគរបាលមូលដ្ឋានបានឱ្យដឹងថា
ហេតុការណ៍នេះបានកើតឡើង កាលពីវេលាម៉ោង១០យប់ ថ្ងៃទី០៣
ខែកញ្ញា ឆ្នាំ២០១៤។ សាក្សីដែលឃើញហេតុការណ៍បានឱ្យ
ដឹងថា មុនពេលកើតហេតុមានរថយន្ដដឹកដី២គ្រឿង បាន
បើកបរប្រដេញគ្នា តាមបណ្ដោយផ្លូវ
លេខ៣៧១ក្នុងទិសដៅពីលិចទៅកើត ក្នុងល្បឿនលឿនដូចហោះ។ លុះដល់
ចំណុចកើតហេតុក៏ស្រាប់តែមានរថយន្ដមួយគ្រឿងទៀតបានព្យាយាម
បើកជែងយកឈ្នះរថយន្ដមួយគ្រឿងទៀត ទើប
បណ្ដាលឱ្យរេចង្កូតមកខាងឆ្វេងដៃទៅ
បុកនឹងម៉ូតូសង់កូរ៉េដែលទុកនៅចិញ្ចើមផ្លូវពេញទំហឹងនិងបន្ដ
អូសម៉ូតូនៅពីខាងក្រោមរថយន្ដហើយជ្រុលទៅបោកផ្ទប់
នឹងបង្គោលភ្លើងរួមជាមួយស្លាកយីហោផ្ទះសំណាក់ស្រែពេជ្របណ្ដាល
ឱ្យរងការ ខូចខាត។
ប្រភពដដែលបន្ដថា ក្រោយកើត
ហេតុអ្នកបើកបររថយន្ដបង្កបានចុះរត់
គេចខ្លួនបាត់ស្រមោលភ្លាមៗតែម្ដង
ដោយទុករថយន្ដចោលនៅកន្លែងកើតហេតុ។
សមត្ថកិច្ចបញ្ជាក់ថា រថយន្ដបង្ក
ហេតុនឹងភាគីម្ចាសម៉ូតូបានចរចាគ្នា
បញ្ចប់រឿងនៅកន្លែងកើតហេតុ។ ប៉ុន្ដែប្រជាពលរដ្ឋបានលើកឡើងថា
ការចរចាខាងលើនេះហាក់ដូចជាមិនត្រឹម ត្រូវ
គួរណាស់តែអូសយករថយន្ដបង្ក ទៅរក្សាទុកនៅការិ យាល័យនគរបាល
ចរាចរណ៍ផ្លូវគោក ព្រោះដោយសារ
គ្រោះថ្នាក់នេះបំផ្លាញទ្រព្យសម្បត្ដិ
សាធារណៈមិនត្រូវបណ្ដោយឱ្យរថយន្ដ
បង្កទៅដល់ស្រួលៗបែបនេះទេ៕
ប្រភពពី Free Press Magazine