បទយកការណ៍៖ សាលានៅខេត្តស្ទឹង ត្រែងអត់មានគ្រូបង្រៀន ខណៈការបោះឆ្នោត ជាប់បក្សប្រឆាំង
នៅពេលអ្នកយកព័ត៌មានVOD
ចុះទៅដល់មូលដ្ឋាននោះ តំណាងសហគមន៍ លោក ហ្វុត ឃឿន ឲ្យដឹងថា
យុវជនជាជនជាតិដើមភាគតិច នៅតំបន់នោះជាង៩០%
បានបោះបង់ការសិក្សាត្រឹមថ្នាក់ទី៥ ឬទី៦ ដោយសារតែជីវភាពក្រីក្រ
និងគ្មានសាលារៀន។
បុរសវ័យជាង៣០ឆ្នាំរូបនោះឲ្យដឹងទៀតថា
ការបោះបង់ការសិក្សានៅថ្នាក់បឋម របស់យុវជនជនជាតិដើមនេះ ដោយសារ
សាលារៀនដែលត្រូវទៅរៀនបន្ត មានតែនៅទីរួមស្រុក និងខេត្ត
ដែលពួកគេភាគច្រើន គ្មានមធ្យោបាយធ្វើដំណើរទៅមក។
លោក ហ្វុត ឃឿន ឲ្យដឹងទៀតថា
ក្រៅពីសាលាឆ្ងាយពិបាកធ្វើដំណើរ អនុវិទ្យាល័យមួយខ្នង
ដែលសង់រួចនៅចុងភូមិ តាំងពីឆ្នាំ២០០៦
រហូតមកដល់ពេលនេះជិត៨ឆ្នាំមកហើយ គ្មានគ្រូមកបង្រៀនទេ
ដែលធ្វើឲ្យយុវជនបាត់ឱកាសសិក្សា
ហើយពួកគេងាកទៅស្រើបស្រាលនឹងសម្ភារៈនិយម
ភ្លេចគិតពីការគោរពបូជាព្រលឹងដូនតាទៅវិញ។
បើតាមលោក ហ្វុត ឃឿន
ក្រៅតែពីគ្មានគ្រូមកបង្រៀន ក៏មានមូលហេតុច្រើនទៀត
គឺអាចមកពីភូមិដែលពួកគាត់រស់នៅនេះ
ជាតំបន់ព្រៃឆ្ងាយដាច់ស្រយាលពីទីប្រជុំជន។
ម្យ៉ាងទៀតអាចមកពីសហគមន៍នេះធ្លាប់ចេញតវ៉ាញឹកញាប់
មិនព្រមទៅរស់នៅកន្លែងថ្មីតាមការតម្រូវរបស់អាជ្ញាធរ
ដែលចង់សាងសង់ទំនប់វារីអគ្គិសនីសេសានក្រោម២។ប៉ុន្តែអ្វីដែលជា
បញ្ហាកត់សំគាល់របស់តំណាងសហគមន៍រូបនោះ
គឺការដែលសាលារៀននេះអត់មានគ្រូបង្រៀន
ដោយសារអ្នកភូមិភាគច្រើននៅឃុំស្រែគរ បានបោះឆ្នោតគាំទ្រ លោក សៀក
មេកុង មកពីគណបក្សសម រង្ស៊ី ឲ្យធ្វើជាមេឃុំ។
ទិដ្ឋភាពនៅអនុវិទ្យាល័យក្នុងខេត្តស្ទឹងត្រែង ដែលគ្មានគ្រូបង្រៀន
អ្នកស្រុក
យល់ថា ទំនងជាលទ្ធផលបោះឆ្នោតនេះ ធ្វើឲ្យមន្ត្រីពាក់ព័ន្ធមួយចំនួន
ដែលប្រកាន់និន្នាការនយោបាយបក្សកាន់អំណាច មិនសប្បាយចិត្ត
ទើបធ្វើឲ្យសាលាដែលសង់រួចច្រើនឆ្នាំ
មិនត្រូវបានគេបញ្ជូនគ្រូឲ្យមកបង្រៀននោះ។
មេឃុំស្រែគរ លោក សៀក មេកុង ឲ្យដឹងដែរថា
នៅឃុំនេះ
យុវជនមានអាយុចាប់ពី១៨ឆ្នាំឡើងមានចំនួនជាង២០០០នាក់ហើយ
រីឯការស្នើសុំគ្រូមកបង្រៀននៅអនុវិទ្យាល័យ
ដើម្បីបំពេញតម្រូវការរបស់សិស្ស លោកថាគ្មានចម្លើយវិជ្ជមានទេ
បើទោះបីលោកធានាធ្វើផ្ទះសម្រាប់ឲ្យគ្រូដែលមកបង្រៀនស្នាក់នៅក៏ដោយ
។
ប្រភពពី vodhotnews.com