គណៈកម្មការរៀប​ ចំការប្រកួតប្តឹង ប៉ូលីសឲ្យចាប់ខ្លួន បវរកញ្ញាមីយ៉ាន់ម៉ា

9/05/2014 0 Comments A+ a-

do breath
ភ្នំពេញ៖ បន្ទាប់ពីបវរកញ្ញាពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (Miss Asia Pacific World) កញ្ញា មេ ម្យ៉ាត នូ (May Myat Noe) ដែលទទួលបានជ័យលាភីលេខ១ បាន រៀបចំសន្និសីទ កាសែតប្រកាសក្តែងៗថានាងនឹង ប្រគល់មកុដឲ្យទៅ គណៈកម្មការ រៀបចំ ការប្រកួតវិញ លុះត្រាគេប្រកាសសុំទោស និងដកយកពាក្យដែល បានចោទប្រកាន់ នាងជា មុនសិន ។ ប៉ុន្តែភ្លាមៗនោះ អ្នករៀបចំការប្រកួតបវរកញ្ញា បានចេញមុខបដិសេធ មិនសុំ ទោសនាងឡើយ ផ្ទុយទៅវិញគេបែរជា ដាក់ពាក្យប្តឹងបវរកញ្ញាជនជាតិ មីយ៉ាន់ម៉ានេះ ពីបទ “ចោរកម្មលួចមកុដតម្លៃជាង១០ម៉ឺនដុល្លារ” ។
លោក យ៉ាង សន អ្នកគ្រប់គ្រង និងរៀបចំការប្រកួតបវរកញ្ញា Miss Asia Pacific World បានអះអាង ប្រាប់សារព័ត៌មាន Korea Time នៅថ្ងៃទី៤ ខែសីហា ឆ្នាំ២០១៤ នេះថា លោក បានទំនាក់ទំនងទៅមេធាវី និងបានដាក់ពាក្យប្តឹងនាង មេ ម្យ៉ាត នូ រួចហើយពីបទ “ចោរកម្ម លួចមកុដ” ដោយនាងបាននិយាយកុហក គណៈកម្មការទាក់ទងការកែសម្ផស្ស ជាពិសេស ត្រង់ដើមទ្រូងរបស់នាង ហើយមិនតែប៉ុណ្ណោះ លោកថែមទាំងបានប្រៀបធៀបនាង ទៅជា បិសាចស្រែកឃ្លាន ក្នុងការពាក់មកុដថែមទៀតផង ។
លោកបានប្រាប់ឲ្យដឹងទៀតថា លោកមានភស្តុតាង គ្រប់គ្រាន់ទាក់ទងរឿង កែសម្រស់របស់ នាងមានទាំងរូបភាព ហើយក៏ដឹងថានាងបានទៅធ្វើការវះកាត់ កែសម្រស់ នៅមន្ទីពេទ្យមួយ នៅក្រុងប៉ូសាន ប្រទេសកូរ៉េខាងត្បូង ហេតុផលដោយសារតែបែបនេះ ហើយបានជាខាងគណៈកម្មការសម្រេចដកតំណែងបវរកញ្ញាលេខ១ ពីនាង មេ ម្យ៉ាត នូ តែនាងបែរជា បដិសេធមិនទទួលស្គាល់ ហើយប្រើពាក្យសម្តីមិនសមរម្យ ពេលផ្តល់បទសម្ភាសន៍ ទៅអ្នក សារព័ត៌មានទៀតផង ។
អ្នកគ្រប់គ្រង និងរៀបចំការប្រកួតបវរកញ្ញា Miss Asia Pacific World រូបនេះ បានប្រាប់ឲ្យ ដឹងបន្ថែមទៀតថា ពេលមានបញ្ហាបែបនេះនាង មេ ម្យ៉ាត នូ បានព្យាយាមស្វែងរកការ ជួយ អន្តរាគមន៍ ពីខាងទូតរវាងប្រទេសទាំងពីរ (កូរ៉េ-មីយ៉ាន់ម៉ា) ដោយលោកចាត់ទុកថា ទង្វើបែប នេះរបស់នាង ជាចេតនាមួយ បង្កឲ្យទូតទាំងពីរមាន បញ្ហាជាមួយគ្នាផងដែរ ។
សូមជម្រាប់ផងដែរថា កញ្ញា មេ ម្យ៉ាត នូ មានវ័យ១៨ឆ្នាំ ជាជនជាតិ មីយ៉ាន់ម៉ា ដែលមាន ឱកាសបាន ទៅចូលរួម ប្រកួតប្រជែង ក្នុងការប្រឡង បវរកញ្ញា Miss Asia Pacific World ជាលើកទី១ សម្រាប់ប្រទេសរបស់នាង នៅទីក្រុងសេអ៊ូល កាលពីខែឧសភាកន្លងទៅនេះ ដោយនាងបានទទួល ជ័យលាភីលេខ១ ទទួលមកុដតម្លៃជាង ១០ម៉ឺនដុល្លារផងដែរ ប៉ុន្តែជា អកុសលតំណែងរបស់នាង ត្រូវបានគណៈកម្មការដកតំណែវិញ នៅថ្ងៃទី២៦ ខែសីហា កន្លង ទៅថ្មីៗនេះ ព្រោះតែនាងលួចធ្វើការវះកាត់ កែដើមទ្រូង ហើយលាក់បាំងកុហក គណៈកម្មការ ថែមទៀតផង ៕
_________________
ផ្តល់សិទ្ទិដោយ៖looking today

Read more: http://www.cambodiapage.info/?p=40771#ixzz3CP4IWPam
do breathភ្នំពេញ៖ បន្ទាប់ពីបវរកញ្ញាពិភពលោក ប្រចាំតំបន់អាស៊ីប៉ាស៊ីហ្វិច (Miss Asia Pacific World) កញ្ញា មេ ម្យ៉ាត នូ (May Myat Noe) ដែលទទួលបានជ័យលាភីលេខ១ បាន រៀបចំសន្និសីទ កាសែតប្រកាសក្តែងៗថានាងនឹង ប្រគល់មកុដឲ្យទៅ គណៈកម្មការ រៀបចំ ការប្រកួតវិញ លុះត្រាគេប្រកាសសុំទោស និងដកយកពាក្យដែល បានចោទប្រកាន់ នាងជា មុនសិន ។ ប៉ុន្តែភ្លាមៗនោះ អ្នករៀបចំការប្រកួតបវរកញ្ញា បានចេញមុខបដិសេធ មិនសុំ ទោសនាងឡើយ ផ្ទុយទៅវិញគេបែរជា ដាក់ពាក្យប្តឹងបវរកញ្ញាជនជាតិ មីយ៉ាន់ម៉ានេះ ពីបទ “ចោរកម្មលួចមកុដតម្លៃជាង១០ម៉ឺនដុល្លារ” ។