ល្បីងំរឿង ហេង ពិទូ ចូលពេទ្យវះកាត់ធ្ងន់?
ថ្មីៗនេះតាម Facebook ចេះតែមានពាក្យចចាមអារ៉ាមថា អតីតតារាចម្រៀងសមាជិក MKS ហេង ពិទូ ចូលវះកាត់ នេះវះកាត់នោះនៅមន្ទីរពេទ្យដោយការ Share ពី Page ទៅ Account ជាបន្តបន្ទាប់។ ជាក់ស្ដែងនៅក្នុងរូបខាងក្រោមបានសរសេរ អំពាវនាវឲ្យ មិត្តសិល្បករទាំងអស់ជួយចូលរួមបន់ស្រន់ទៀតផង។ មើលទៅក្នុងរូប ដូច ហេង ពិទូ បេះបិទ។
តើ ពិទូ ជួបរឿងបែបហ្នឹងមែនឬយ៉ាងណា?
អម្បាញ់មិញនេះតារាចម្រៀងរបស់ផលិតកម្ម Sunday បានចេញមកបដិសេធថា “នេះមិនមែនជារូបខ្ញុំទេបង…តាមពិតបុរសក្នុងរូបនេះជាជនជាតិថៃតាមខ្ញុំដឹង ធ្វើឲ្យគេមើលច្រឡំ ប៉ុន្តែមុខគាត់ស្រដៀងនឹងខ្ញុំ។ ដូច្នេះ ក៏មានអ្នក Share តគ្នាតាម Facebookក្នុងរយៈពេលបីថ្ងៃនេះ។ ចឹងហើយបានពីរបីថ្ងៃនេះមានគេខលសួរខ្ញុំមិនដាច់សោះ”។
ម្ចាស់បទ “នៅបារម្ភសង្សារក្មេង” រូបនេះបន្តថា ជាធម្មតាគេយករូបមិនល្អមក Share តគ្នាចឹង គឺអត់សប្បាយចិត្តនោះទេ។ ប៉ុន្តែ ម្ចាស់បទ “យំផ្ដាំមេឃ” រូបនេះថាមិនអាចហាមឃាត់បានឡើយ ព្រោះ Facebook ជាអាវុធមុខពីរជួនកាលក៏អាចល្អ ហើយជួនកាលក៏អាក្រក់ដែរ។ ទោះយ៉ាងណា តារាចម្រៀងរូបនេះសូមកុំឲ្យប្រិយមិត្តយល់ច្រឡំទៀត ស្របពេលលោកមានសុខភាពល្អធម្មតាទេ មិនចូលមន្ទីរពេទ្យវះកាត់នោះឡើយ។
ប្រិយមិត្តបានចាប់អារម្មណ៍នឹងរូបនេះទេ?