អស្ចារ្យ! គ្រូ​ប្រវត្តិវិទ្យា អាច​គូរ​ផែនទី ​ពិភពលោក​ដោយ​ មិន​មើល​សៀវភៅ

9/25/2014 0 Comments A+ a-

គ្រូ​ប្រវត្តិវិទ្យា​ម្នាក់​បាន​ទទួល​ការ​ចាប់​អារម្មណ៍​​យ៉ាង​ខ្លាំង​ ក្នុង​បណ្ដាញ​សង្គម​របស់​ចិន ក្រោយប​ញ្ចេញ​​ទេពកោសល្យ​គូរ​​ផែនទី​ពិភពលោក​លើ​ក្ដារ​ខៀន​​ ដោយ​ពុំ​ចាំបាច់​មើល​​​តាម​សៀវភៅ។

world-map-550x410

គ្រូ​ដែល​មាន​ឈ្មោះ​ថា​​ Zhao រូប​នេះ​ ធ្លាប់​គូរ​​ផែនទី​បង្រៀន​សិស្ស​បែប​នេះ​តាំង​ពី​ដើម​មក​ហើយ ប៉ុន្តែ​ទើប​ល្បី​ខ្លាំង ក្រោយ​សិស្ស​​ម្នាក់ ​បាន​បង្ហោះ​​រូប​ភាព​​លើ​បណ្ដាញ​សង្គម Sina Weibo។ ​សិស្ស​នោះ​បាន​ឱ្យ​ដឹង​ថា លោកគ្រូ Zhao អាច​គូរ​ផែនទី​ពិភពលោក លើ​ក្ដារខៀន​​បាន​យ៉ាង​ល្អ ហើយ​ប្រើ​ពេល​តែ​ពីរ​បី​នាទី​ប៉ុណ្ណោះ។

សិស្សម្នាក់​នោះ​សរសេរ​ថា “នេះ​ជា​គ្រូ​ប្រវត្តិវិទ្យា​នៅ​វិទ្យាល័យ​របស់​ពួក​យើង។ បច្ចុប្បន្ន​លោក​កំពុង​បង្ហាត់​ប្អូន​ប្រុស​ខ្ញុំ។ គាត់​គូរ​​ផែនទី​​ពាក់​កណ្ដាល​ជីវិត​ហើយ។ វា​ពិតជា​​គួរ​ឱ្យ​ចាប់​អារម្មណ៍​ណាស់ ប៉ុន្តែ​ផែនទី​ទាំងមូល គាត់​អាច​គូរ​​​តិច​ជាង​មួយ​នាទី ខ្ញុំ​ដូច​មិន​ចង់​ជឿ​សោះ”។ ​

សិស្ស​ដទៃ​ទៀត​ក៏​បាន​បញ្ជាក់​ដែរ​ថា” នេះ​ជា​រឿង​ធម្មតា លោក​គ្រូ​វិទ្យាល័យ​​របស់​យើង ​ប្រើ​ដីស​គូរ​ អស់​ពេល​បី​ឆ្នាំ​ហើយ។ ពេល​បង្រៀន ​លោក​គ្រូ​មិន​ដែល​យក​សៀវភៅ​​មក​ទេ។ គាត់​ប្រាប់​ពួក​យើង ​ ឱ្យ​បើក​ទំព័រ ហើយ​ដឹង​ថា​ទំព័រ​នោះ​ជា​មេរៀន​អ្វី​ទៀត​ផង”៕

ចង់​ដឹង​ច្បាស់ សូម​មើល​រូបភាព​ជា​ច្រើន​ទៀត​ ​ដូច​ខាង​ក្រោម៖
  world-map4-550x735
world-map8-550x410
world-map10-550x410
ប្រែ​សម្រួល៖ អ៊ុំ សុភក្តិ
ប្រភព៖ odditycentral