នេះឬមធ្យោបាយ ដឹកជញ្ជូនសាធារណៈ ឆ្នាំ ២០៣០?
នេះជាគំរូមធ្យោបាយដឹកជញ្ជូនសាធារណៈ
ជាលក្ខណៈកូនកាត់ដែលគេនឹងបង្កើតឡើងនាឆ្នាំ ២០៣០ ខាងមុខនេះ។
វានឹងបង្កើតឡើងព្រមជាមួយហេដ្ឋារចនាសម្ពន្ធផ្សេងៗទៀតដែលអាច
ធ្វើដំណើរបានលឿន
និងអាចជៀសវាងពីការកកស្ទះចរាចរណ៍បានយ៉ាងមានប្រសិទ្ធភាព។
ការរចនានេះឆ្លើយតបនឹងកង្វះស្ពាន
អាកាស និងប្រព័ន្ធ Metro ដែលទាមទារពេលវេលា វត្ថុធាតុដើម
និងប្រាក់កាសយ៉ាងច្រើនសម្បើម។
ទស្សនៈវិស័យសម្រាប់ការបង្កើតប្រព័ន្ធដឹកជញ្ជូនបែបវ័យឆ្លាតនេះ
ពិតជាអាចកាត់បន្ថយគ្រោះថ្នាក់ចរាចរណ៍
និងចំណេញពេលវេលាច្រើនរាល់ពេលធ្វើដំណើរជិតឬឆ្ងាយ។
គម្រោងមធ្យោបាយធ្វើដំណើរថ្មីខាងលើត្រូវបានបង្កើតឡើងដោយ ក្រុមវិស្វករដែលមានឈ្មោះដូចខាងក្រោម Vinay Sindhe, Abhishek Karunakar, Santosh S និង Anoop Paul។
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ itechfuture
ប្រភព៖ itechfuture