ផឹកស្រា​ស្រវឹង ទៅ​គោះ​ទ្វារផ្ទះ​កូន ក្រមុំ​គេប្រជាពលរដ្ឋ​ ស្មានថា​ចោរ ព្រួត​វាយ​ចាស់ដៃ​

9/01/2014 0 Comments A+ a-

កណ្តាល: យុវជន ​ម្នាក់ បាន​រងរបួស​ជា​ទម្ងន់ ខណៈ​ផឹកស្រា​ស្រវឹង ចូលទៅ​គោះទ្វារ ផ្ទះ​កូនក្រមុំ​គេ ហើយ​ប្រជាពលរដ្ឋ ភ្ញាក់ផ្អើល​ស្មានថា​ចោរ ក៏​ព្រួត​គ្នា​ដេញ​វាយ​ឡើង​ចាស់ដៃ ។ 
​ហេតុការណ៍​នេះ បានកើត​ឡើងកាលពី​ម៉ោងជាង​៨ យប់ ថ្ងៃទី ៣១ ខែសីហា ឆ្នាំ​២០១៤ នៅ​ចំណុច​ផ្ទះជួល ភូមិ​ព្រែក​សំរោង​៣ សង្កាត់​តាខ្មៅ ក្រុង​តាខ្មៅ ខេត្តកណ្តាល​។
​ប៉ូលិស​បាន​ឲ្យ​ដឹងថា យុវជន​ម្នាក់​នោះ ឈ្មោះ  ម៉ាន់ ពៅ អាយុ​២៤​ឆ្នាំ នៅ​ភូមិ​អង្គ​ពក ឃុំ​ម៉ឺន​ជ័យ ស្រុក​រំដួល ខេត្តស្វាយរៀង​, សព្វថ្ងៃ ស្នាក់​នៅក្នុង​សិប្បកម្ម​ផលិត​ទឹក ហ្វ័​រ​យូ ភូមិ​ព្រែក​សំរោង សង្កាត់​តាខ្មៅ មុខរបរ​កម្មករ​ផលិត​ទឹក​សុទ្ធ ហ្វ័​រ​យូ  របួស​ជាំ​លើ​ថ្ងាស ច្រមុះ​និង​មាត់ ដោយសារ​ស្នាម​វាយ​។​
​បើតាម​សាក្សី​ឃើញ​ហេតុការណ៍ បាន​ឲ្យ​ដឹងថា នៅពេល​វេលា​ខាងលើ យុវជន​ម្នាក់ នេះ បាន​ដើរ​ចេញពី​សិប្បកម្ម​ទឹក​សុទ្ធ ឆ្លងផ្លូវ​លេខ​២១ ទៅ​ទិស​ខាងលិច ចូលទៅ​ផ្ទះជួល របស់​ឈ្មោះ ផា សុផល ភេទ​ប្រុស អាយុ ៥១ ឆ្នាំ មាន​ទីលំនៅ​អចិន្ត្រៃយ៍ នៅ​ភូមិ​សំរោង ឃុំ​ក្រូច ស្រុក​ព្រៃឈរ ខេត្តកំពង់ចាម ជួល​ផ្ទះ​ស្នាក់ នៅ​ចំណុចកើតហេតុ​។ ពេលទៅដល់ យុវជន​នោះ បាន​ស្រែកហៅ​ឈ្មោះ ផា វិច្ឆិកា ភេទ​ស្រី អាយុ​១៤​ឆ្នាំ មុខរបរ​សិស្ស ដោយ​ភាព​ស្រវឹងស្រា​ជោកជាំ​។ ក្រោយពី​ស្រែកហៅ ក្មេងស្រី​នោះ​មិន​បើកទ្វារ​ទេ ព្រមទាំង​ទូរស័ព្ទ ហៅ​ឪពុក​អោយមក​ជួយ​។​
​សាក្សី​បន្តទៀតថា ពេល​ឪពុក ផា វិច្ឆិកា មកដល់ ជួប​ជាមួយ​យុវជន​នោះ និយាយបាន​បន្តិច យុវជន​នោះ ក៏​រត់ចេញ មិនដឹង​នរណា​ទេ ស្រែកថា​ចោរៗ ប្រជាជន​ឮ ក៏​ចេញមក​ចាប់ ព្រួត​វាយ រងរបួស​យ៉ាងធ្ងន់ធ្ងរ​។ ហើយ​បន្ទាប់មក សមត្ថកិច្ច​ទៅដល់ ក៏​បញ្ជូនទៅ​ជួយសង្គ្រោះ នៅ​មន្ទីរពេទ្យ​ជ័យជំនះ ក្រុង​តាខ្មៅ ៕V/S
​ផឹកស្រា​ស្រវឹង ទៅ​គោះ​ទ្វារផ្ទះ​កូនក្រមុំ​គេ ប្រជាពលរដ្ឋ​ស្មានថា​ចោរ ព្រួត​វាយ​ចាស់ដៃ​
យុវជន​ដែលផឹកស្រា​ស្រវឹង ហើយចូលទៅ​គោះទ្វារផ្ទះ​កូនក្រមុំ​គេ ត្រូវ​ប្រជាពលរដ្ឋ ​ស្មានថា​ចោរ ក៏​ព្រួត​គ្នា​ដេញ​វាយ​ឡើង​ចាស់ដៃ