អ៊ីស្រាអែល បាញ់ទម្លាក់យន្តហោះ គ្មានមនុស្សបើក នៅជិតព្រំដែនស៊ីរី

9/01/2014 0 Comments A+ a-

S-279
ហ្សេរុសាឡឹម៖ កងកម្លំាងទ័ពអាកាស របស់ប្រទេស អ៊ីស្រាអែល នៅថ្ងៃអាទិត្យ ទី៣១ ខែសីហា បានបាញ់ទម្លាក់ យន្តហោះគ្មានមនុស្សបើកមួយគ្រឿង ដែលបានហោះចេញពីប្រទេសស៊ីរី ជ្រៀតចូលតំបន់ ហ្គូលែន ហេក ក្នុងប្រ ទេសអ៉ីស្រាអែល ។ នេះបើតាមមន្រ្តីយោធាអ៊ីស្រាអែល បានលើកឡើងនៅក្នុង សេចក្តីថ្លែងការណ៍។
ទីភ្នាក់ងារព័ត៌មានចិនស៊ិនហួ ចេញផ្សាយនៅថ្ងៃអាទិត្យ ទី៣១ ខែសីហា ឆ្នាំ២០១៤ថា យន្តហោះនោះ ត្រូវបាន បាញ់ទម្លាក់ ដោយប្រព័ន្ធការពារមីស៊ីល ដែនអាកាសប្រភេទ ប៉ាតាយ៉ុង។
ភ្លាមៗនោះ មិនទាន់មានការបញ្ជាក់ណាមួយថា តើយន្តហោះគ្មានមនុស្សបើកមួយគ្រឿងនោះ ត្រូវបានគេបញ្ជា ដឹកគ្រឿងផ្ទុះ ឬហោះដើម្បីឈ្លបយកការណ៍នោះទេ៕