មហាសេដ្ឋីទាំង១០ លើពិភពលោកដែល មានទម្លាប់ចម្លែកៗផ្សេងៗគ្នា
បច្ចុប្បន្ន
មានមហាសេដ្ឋីជាច្រើននៅលើពិភពលោកជាពិសេសគឺមហាសេដ្ឋីខាង
ផ្នែកបច្ចេកវិទ្យា
ដែលបានបង្កើតរបស់ទំនើបៗសម្រាប់បម្រើដល់តម្រូវការរបស់មនុស្ស
នៅទូទាំងពិភពលោក។
ពេលខ្លះថ្វីត្បិតតែពួកគេមានលុយរាប់ពាន់លានដុល្លារតែពួកគេ
នៅតែព្យាយាមរស់នៅក្នុងជីវិតមួយដ៏សាមញ្ញ។
ខាងក្រោមនេះគឺជាមហាសេដ្ឋីទាំង
១០ដែលមានទម្លាប់ប្លែកៗពីគ្នា៖
១. ស្ថាបនិករបស់ Facebook លោក Mark Zuckerberg មានទ្រព្យសម្បត្តិ ៣៣,៣ពាន់លានដុល្លារ
Mark
Zuckerberg គឺជាបុគ្គលមួយរូបដែលបានបង្កើត Facebook។
លោកក៏ជាមហាសេដ្ឋីម្នាក់ក្នុងចំណោមមហាសេដ្ឋីមួយចំនួននៅក្នុង
ពិភពលោកដែលមានប្រាក់រាប់ពាន់លានដុល្លារ។
កន្លែងដែលលោករៀបការជាមួយមិត្តស្រីឈ្មោះ Priscilla Chan
គឺនៅទីធ្លាខាងមុខផ្ទះរបស់លោកប៉ុណ្ណោះ
ហើយយប់រាត្រីទឹកឃ្មុំគូស្នេហ៍ទាំងពីរញាំត្រឹមអាហារ McDonald
នៅឯភោជនីយដ្ឋានអ៊ីតាលីរបស់អ្នកទាំងពីរ។ លោកមានរថយន្តពីរ (Acura
TSX និង Volkswagen GTI) ដែលតម្លៃសរុបនៃរថយន្តទាំងពីរគឺត្រឹមតែ
៣ម៉ឺនដុល្លារប៉ុណ្ណោះ។
បុរសមានលុយពាន់លានម្នាក់នេះតែងតែពាក់អាវយឺតទៅធ្វើការរាល់
ថ្ងៃ។
២. នាយកប្រតិបត្តិ Microsoft លោក Satya Nadella មានទ្រព្យសម្បត្តិ ៤៥លានដុល្លារ
ជា
មនុស្សដែលចូលចិត្តអានសៀវភៅនៅពេលព្រឹកព្រលឹម។
មិត្តភក្តិលោកតែងតែចាត់ទុកលោកថាគាត់ជាមនុស្សដែលតែងតែចូល
ចិត្តស្ដាប់គេនិយាយជាងគាត់និយាយទៅកាន់គេ។
លោកចូលចិត្តអានកំណាព្យរបស់កវីនិពន្ធជនជាតិអាមេរិក
និងឥណ្ឌារាល់ព្រឹកព្រលឹម។
៣. ស្ថាបនិក Google លោក Sergey Brin មានទ្រព្យសម្បត្តិ ៣០,៩ពាន់លានដុល្លារ
លោក
ជាមនុស្សមហាសែនសន្សំសំចៃ។ លោកតែងទៅទិញអាហារនៅហាង Costco
ជារៀងរាល់ថ្ងៃដោយសាទីនោះអាហារមានតម្លៃថោក។
លោកតែងញាំអាហារអស់រលីងពីចាន
មិនដែលឲ្យសល់សូម្បីមួយដុំនោះទេ។
៤. ស្ថាបនិកក្រុមហ៊ុន Twitter លោក Biz Stone មានទ្រព្យសម្បត្តិ ២០០លានដុល្លារ៥. ស្ថាបនិក និងជានាយកប្រតិបត្តិរបស់ក្រុមហ៊ុន Tumblr លោក David Karp មានទ្រព្យសម្បត្តិ ២០០លាន
៦. ស្ថាបនិកក្រុមហ៊ុនក្រុមហ៊ុន WhatsApp លោក Jan Koum កើតពីគ្រួសារក្រីក្រមានទ្រព្យសម្បត្តិ ៦,៨ពាន់លានដុល្លារ
៧. សាស្ត្រាចារ្យនៅសាកលវិទ្យាល័យ Stanford លោក David Cheriton មានទ្រព្យសម្បត្តិ ១,៣ពាន់លានដុល្លារ
លោក
តែងតែទៅជិះទូកក្ដោងនៅពេលវិស្សមកាលនៅលើកោះHawaii។ David
និយាយថាការចំណាយដ៏ធំរបស់លោកគឺជាពេលដែលលោកចំណាយលុយទិញរថយន្ត
Honda Odyssey ស៊េរីឆ្នាំ ២០១២ក្នុងតម្លៃ ៣៣០០០ដុល្លារ។
៨. នាយកក្រុមហ៊ុន Telmex and América Móvil លោក Carlos Slim Helú មានទ្រព្យសម្បត្តិ ៧៦ពាន់លានដុល្លារ
លោកបានរស់នៅក្នុងផ្ទះដែលមានបន្ទប់ចំនួន ៦ រយៈពេល
៣០ឆ្នាំមកហើយ។
មហាសេដ្ឋីវ័យចំណាស់ម្នាក់នេះនៅតែបើករថយន្តទៅធ្វើការដោយខ្លួន
ឯងរាល់ថ្ងៃ។
៩. ប្រធានក្រុមហ៊ុន Dish Network លោក Charlie Ergen មានទ្រព្យសម្បត្តិ ១៦,៣ពាន់លានដុល្លារ
១០. ប្រធានក្រុមហ៊ុន Wipro Limited លោក Azim Premji មានទ្រព្យសម្បត្តិ ១២,២ពាន់លានដុល្លារ
មហាសេដ្ឋី
ម្នាក់នេះតែងតែដើរមើលថាតើក្រដាសដាក់ក្នុងបន្ទប់ទឹកអស់
ប៉ុន្មានដុំរាល់ថ្ងៃ
ហើយតែងតែប្រាប់បុគ្គលិករបស់លោកឲ្យបិទភ្លើងជានិច្ចពេលចេញពី
បន្ទប់ទឹក។ លើសពីនេះទៀត
ពេលដែលលោកត្រឡប់មកពីដំណើរកម្សាន្តជាលក្ខណៈជំនួញម្ដងលោកតែងតែ
ជិះលើ ឆៃកែវ(រទេះអូស)ពីព្រលានយន្តហោះ Bangaloreរាល់ពេល។
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ businessinsider
ប្រភព៖ businessinsider