ដេក​មើល​រឿង​តាម​ Smartphone លែង​ចុក​ដៃ​ទៀត​ហើយ

9/01/2014 0 Comments A+ a-

អស់​បារម្ភ​ និង​រឹត​តែ​ងាយ​ស្រួល​បំផុត​សម្រាប់​ប្រិយមិត្ត​ដែល​ចង់​មើល​វិដេអូ​តាម​ Smartphone ជា​ច្រើន​ម៉ោង​ ដោយសារ​មាន​​ជើង​គាប​ Smartphone ដែល​អាច​ប្រើ​កាន់​ជំនួស​ដៃ​បាន​។
ម្ចាស់ ​ហាង T-Shop បាន​ឲ្យ​ដឹង​ថា ជើង​គាប​ Smartphone ​អាច​ប្រើ​​ជំនួស​ដៃ សម្រាប់​ប្រិយមិត្ត​​នៅ​ពេល​ត្រូវ​ការ​​ចង់​មើល​វិដេអូ​យូរៗ​រាប់​ម៉ោង​​ ដោយ​មិន​ចាំ​បាច់​កាន់​ជាប់​ដៃ​នាំ​ឲ្យ​រោយ​ស្ពឹក​និង​ពិបាក​។ ជើង​គាប​ Smartphone នេះ អាច​ប្រើ​ភ្ជាប់​ទៅ​នឹង​ក្បាល​គ្រែ​គេង​បាន។​ ​​មិន​តែ​ប៉ុណ្ណោះ​អាច​ដាក់​នៅ​លើ​តុ​ធ្វើ​ការ​ក៏​បាន​ដែរ។
លោក​បន្ត​ ទៀត​ថា​ ប្រិយមិត្ត​ងាយ​ស្រួល​មិន​បាច់​កាន់​ Smartphone ​មើល​វីដេអូ​ពេល​គេង​​យូរ​ៗ។ អ្វី​ដែល​ពិសេស​បំផុត​គឹ​វា​ប្រើ​ត្រូវ​គ្រប់​ Smartphone ទាំង​អស់​មិន​ថា​ iPhone, Samsung , LG ជាដើម។
ម្ចាស់​ហាង​រូប​នេះ​ថា ជើង​គាប​នេះ​នាំ​ចូល​ពី​ប្រទេស​ចិន​លក់​លើ​ទីផ្សារ​កម្ពុជា​ក្នុង​តម្លៃ ១១ ដុល្លារ។