Apple អាច​នឹង​ដាក់​លក់​ iWatch ក្នុង​តម្លៃ ៤០០ដុល្លារ

9/01/2014 0 Comments A+ a-

វិបសាយ​មួយ​ ឈ្មោះ​ថា​ Re/Code បាន​ឲ្យ​ដឹង​ថា​ក្រុមហ៊ុន​ Apple បាន​កំពុង​តែ​ពិភាក្សា​រឿង​​​ដាក់​តម្លៃ​ទៅ​លើ​iWatch របស់​ខ្លួន​ក្នុង​តម្លៃ ៤០០ដុល្លារ។
ថ្នាក់ ​ដឹក​នាំ​របស់​Apple ​បាន​​ពិភាក្សា​គ្នា​ដោយ​ដាក់​តម្លៃ​ ៤០០ដុល្លារ​ទៅលើ​ ​iWatch ដែល​អាច​​នឹង​ត្រូវ​ប្រកាស​នៅ​ថ្ងៃ​ទី​៩​ ខែ​កញ្ញា​​ ​ខាង​មុខ ​តែ​អ្វីៗ​មិន​ទាន់​ច្បាស់​នៅ​ឡើយ​ទេ។​ ​ប្រភព​ដដែល​ក៏​ឲ្យ​ដឹង​ទៀត​ថា ​ក្រុមហ៊ុន Apple ក៏​នឹង​ដាក់​លក់​​ iWatch ដែល​មាន​តម្លៃ​ធូរ​ថ្លៃ​ក្រោម​ ៤០០​ដុល្លារ​ដើម្បី​បំពេញ​តម្រូវ​ការ​អតិថិជន​ដែរ។
នៅ ​ចុង​ឆ្នាំ​២០១៤​នេះ​​មាន​ក្រុមហ៊ុន​មួយ​ចំនួន(Samsung, LG និង​ Motorola ជា​ដើម)​នឹង​ប្រកាស​ Smartwatch ដើម្បី​ប្រកួត​ប្រជែង​គ្នា​ដែល​​ពួក​វា​នឹង​មាន​តម្លៃ​ចាប់​ពី ២០០ដុល្លារ​ឡើង​ទៅ។

បើ​គិត​ទៅ​នៅ​សល់​តែ​៨ថ្ងៃ​ទៀត​ប៉ុណ្ណោះ​វត្តមាន iWatch នឹង​ត្រូវ​ប្រកាស​​​ស្រប​ពេល​​​ iPhone ជំនាន់​ក្រោយ​ទាំង​ពីរ​ម៉ូដែល (៤,៧អ៊ីញ​និង​ ៥,៥អ៊ីញ) ក៏​ប៉ុន្តែ​ទាល់​តែ​ឆ្នាំ ២០១៥ ទើប​​ Apple ដាក់​លក់ iWatch ជំនាន់​ក្រោយ​របស់​ខ្លួន​នៅ​លើ​ទី​ផ្សារ៕

ប្រែ​សម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ 9to5mac