Apple ចេញ iOS 8.0.2 ដើម្បីកែតម្រូវបញ្ហា iOS 8.0.1

9/26/2014 0 Comments A+ a-

ក្រុមហ៊ុន Apple បានដាក់ឲ្យប្រើប្រាស់នូវប្រព័ន្ធដំណើរការ iOS 8 Full កាលពីថ្ងៃទី១៧ខែកញ្ញា កន្លងទៅនេះ ហើយក្រោយមកក៏បានចេញ iOS 8.0.1 ប៉ុន្តែក្រោយពេល Update បែរជាមានបញ្ហាទៅ លើចំណុចមួយចំនួន។
នៅថ្ងៃនេះ ក្រុមហ៊ុន Apple បានប្រកាសឲ្យដឹងជាថ្មីថា សម្រាប់អ្នកដែលមានបញ្ហាទៅលើការប្រើប្រាស់នៅពេល Update ទៅប្រើ iOS 8.0.1 នោះ សូមធ្វើការ Update ទៅកាន់ iOS 8.0.2 ព្រោះថា ក្រុមហ៊ុនបានជួលជុលរួចរាល់ហើយ។
សម្រាប់បញ្ហាដែលកើតមាននៅលើ iOS 8.0.1 នោះមានដូចជាមុខងារ HealthKit និងកម្មវិធី Keyboard រួចនឹងចំណុចមួយចំនួន ផ្សេងទៀត ប៉ុន្តែ Apple បានបញ្ជាក់ថា បញ្ហាទាំងនោះត្រូវបានជួសជុល។
បញ្ហានេះ បានធ្វើឲ្យអ្នកប្រើប្រាស់ជាច្រើនមានការអន់ចិត្ត ហើយបានស្ដីបន្ទោសទៅលើក្រុមហ៊ុន Apple ថាពុំបានត្រួតពិនិត្យឲ្យច្បាស់ មុនពេលដាក់ឲ្យប្រើប្រាស់ ប៉ុន្តែអ្នកខ្លះវិញទៀតបាននិយាយថា នេះវាមិនមែនជាលើក ដំបូងនោះទេសម្រាប់ Apple នោះ ព្រោះថារាល់ iOS ទាំងអស់តែងតែធ្វើការ Update ជានិច្ច៕