Amazon អាចកំពុងសំងំ ផលិតឧបករណ៍ លំនៅដ្ឋានឆ្លាតវៃ

9/26/2014 0 Comments A+ a-

ក្រុមហ៊ុនលក់ទំនិញអនឡាញយក្ស Amazon.com ត្រូវបានគេរាយការណ៍មកថា កំពុងតែសំងំផលិតឧបករណ៍ លំនៅដ្ឋានឆ្លាតវៃ(Smart-home) ដើម្បីពង្រីកទីផ្សារ និងដើម្បីបង្កើតអាជីវកម្មថ្មីមួយទៀត។
សារព័ត៌មាន CNet បានចុះផ្សាយថា ក្រុមហ៊ុន Amazon កំពុងតែជំរុញការសាកល្បង និងផលិតឧបករណ៍ លំនៅដ្ឋានឆ្លាតវៃដើម្បីចេញលក់ នៅលើទីផ្សារក្នុង ពេលឆាប់ៗនេះ ចំណែកឯកសារផ្សេងៗត្រូវបាន Reuters រាយការណ៍មកថា ត្រូវបានអាជ្ញាធរក្នុងតំបន់ពិនិត្យ និងអនុម័យរួចរាល់ហើយ។
អ្នកនាំពាក្យរបស់ក្រុមហ៊ុន Amazon បានច្រានចោលដំណឹងនេះ ព្រមទាំងបានបញ្ជាក់ថា នោះគ្រាន់តែជាព័ត៌មានចចាមអារ៉ាមប៉ុណ្ណោះ៕