WHO អំពាវឲ្យកាត់បន្ថយ ការប្រើប្រាស់អំបិល ដើម្បីរក្សាបានអាយុជីវិត យូរអង្វែង

9/26/2014 0 Comments A+ a-

ហ្សឺណែវ៖ នៅមុនថ្ងៃទិវា ជំងឺបេះដូងពិភពលោក (World Heart Day)ដែលនឹងមកដល់នៅថ្ងៃទី២៩ ខែកញ្ញា ខាងមុខនេះ អង្គការសុខភាពពិភពលោក ហៅកាត់ (WHO)បានធ្វើការអំពាវនាវដល់បណ្តាល ពលរដ្ឋទាំងឡាយ ឲ្យបាន ជ្រាបថា សូមឲ្យទទួលយកការ ណែនាំនូវការប្រើប្រាស់ អំបិលកាន់តែតិច កាន់តែប្រសើរសម្រាប់ សុខភាព និងធ្វើឲ្យអាយុឋិតថេរ នៅយូរអង្វែង ព្រោះថា ការកាត់បន្ថយការប្រើប្រាស់ អំបិល វាផ្តល់ប្រយោជន៍ ជួយដល់ការ ទប់ស្កាត់ជំងឺបេះដូង និងដាច់សរសៃឈាមក្នុងខួរ ក្បាលបានមួយកម្រិត ។
នៅក្នុងសតវត្សរ៍ទី២១ ជំងឺដែលមិនឆ្លង រាលដាល ក្នុងនោះមានជំងឺបេះដូង និងដាច់ សរសៃឈាមក្នុងខួរក្បាលនោះ វាជាជំងឺដែលនាំមុខគេ ដែលធ្វើឲ្យមានកំណើននៃការ បាត់បង់ជីវិតខ្ពស់។
យោងតាមផែនការប្រយុទ្ធប្រឆាំងនឹងជំងឺ មិនឆ្លងដែលដាក់ចេញ ដោយអង្គការសុខភាព ពិភពលោក ក្នុងនោះ ការកាត់បន្ថយការ ទទួលយកអំបិលប្រើប្រាស់ នៅលើពិភពលោក ប្រមាណ៣០ភាគរយ នៅឆ្នាំ២០២៥ ដែលនជាគោលដៅ មួយដ៏សំខាន់ក្នុងចំណោម ផែនការសំខាន់ៗផ្សេងៗទៀត។
លោក Oleg Chestnov ជំនួយការអគ្គនាយកអង្គការសុខភាពពិភពលោក បានលើកឡើង ក្នុងសេចក្តីប្រកាស ព័ត៌មានមួយថា "ប្រសិនបើទិសដៅនៃការ កាត់បន្ថយការប្រើប្រាស់ អំបិលប្រមាណ៣០ភាគរយ នៅឆ្នាំ២០២៥ មែននោះ នឹងជួយឲ្យជីវិតមនុស្សរាប់លាននាក់ អាចបន្តការរស់នៅរបស់ពួកគេ បានយូរអង្វែង ដែលពួកគេ អាចបញ្ចៀសបាន ជំងឺបេះដូង ដាច់សរសៃឈាម ក្នុងខួរក្បាល និងលក្ខខ័ណ្ឌអាក្រក់ ផ្សេងៗទៀត"៕