កាស Samsung Gear Circle ស្អាតទាំងរាង មានទាំងសមត្ថភាព
កាលពី
ម្សិលមិញក្រុមក្រុមហ៊ុន Samsung
បានប្រកាសពីវត្តមានកាសស៊េរីថ្មីរបស់ខ្លួនឈ្មោះថា Samsung
Gear Circleស្របពេលដែលនាឡិកាវៃឆ្លាត Samsung Gear
Sក៏ត្រូវបានប្រកាសថ្ងៃជាមួយគ្នានោះដែរ។
កាស
Samsung Gear Circle បំពាក់ដោយ Bluetoothd 3.0
ប្រើបច្ចេកវិទ្យាសំឡេង apt-X
ដើម្បីជួយបង្កើនគុណភាពសំឡេងឲ្យកាន់តែប្រសើរ ហើយវាមានថាមពលថ្ម
180mAh ដែលអាចកាន់(ថ្ម)បាន៣០០ ម៉ោង (Standby)
និង១១ម៉ោងសម្រាប់ការនិយាយ។
កាសមួយនេះអាចឲ្យអ្នកប្រើប្រាស់ធ្វើការហៅតាមទូរសព្ទ(Call)
ឬទទួលទូរសព្ទ
និងប្រើសំឡេងដើម្បីបញ្ជាមុខងារពិសេសៗមួយចំនួននៅលើ Smartphone ឬ
Tablet បាន។
Samsung Gear Circle
មានរន្ធសម្រាប់សាកថ្មហើយវាត្រូវបានរចនាឡើងដែលអាចឲ្យអ្នក
ប្រើប្រាស់ពាក់វានៅនឹងកបាននៅពេលឈប់ប្រើ។ Samsung
នឹងដាក់លក់កាសGear Circle
នៅខែក្រោយតែចំពោះតម្លៃប្រភពមិនទាន់បានបញ្ជាក់នោះទេ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ digitaltrends
ប្រភព៖ digitaltrends
