ខៃ ប្រសិទ្ធ ប្រកាសចង់យកក្មេង ដែលរងការធ្វើទារុណកម្ម រឿងលួចផ្លែដូង មកធ្វើជាកូនចិញ្ចឹម
អតីតតារាសម្ដែងទសវត្សរ៍ ៨០ លោក ខៃ
ប្រសិទ្ធ បានប្រាប់ពីបំណងចង់យកក្មេងម្នាក់
ដែលត្រូវគេចងស្លាបសេកជ្រមុជក្បាលក្នុងទឹកពាង
ដោយសាររឿងលួចផ្លែដូង មកធ្វើជាកូនចិញ្ចឹម។
នៅមុនបង្ហាញពីអារម្មណ៍បែបនេះ លោក ខៃ ប្រសិទ្ធ ក៏បានផ្ដល់ប្រាក់
១០០ ដុល្លារផងដែរ។
ឆ្លើយឆ្លងតាម Facebook នៅមុននេះបន្ដិច លោក ខៃ ប្រសិទ្ធ បានឲ្យដឹងថា ក្រោយពីលោកបានឃើញរូបភាពក្មេងប្រុសនេះ នៅលើ Facebook លោកស្ទើរស្រក់ទឹកភ្នែក ហើយលោកក៏បានទាក់ទងមកមិត្តភ័ក្ដិរបស់លោក ដើម្បីជួយដល់ក្មេងនោះ។
ទន្ទឹមនឹងគ្នានេះដែរ លោក ខៃ ប្រសិទ្ធ ក៏បានផ្ដល់ប្រាក់ ១០០ ដុល្លារ តាមរយៈ តារាសម្ដែង លោក សាវីន ហ្វីលីប និង ចង់បានក្មេងនេះ ជាកូនចិញ្ចឹមរបស់គាត់។

លោក សាវីន ហ្វីលីប បានប្រាប់ឲ្យដឹងដែរថា ក្រៅពី លោក ខៃ ប្រសិទ្ធ មានមិត្តភ័ក្ដិរបស់លោក២នាក់ផ្សេងទៀតក៏បានជួយទៅក្មេងនោះដែរ ក្នុងនោះ មានលោក Yanara Ou ១០០ ដុល្លារ និង Geena Watana ២០០ ដុល្លារ។
ឆាប់ ខាងមុខនេះ លោក សាវីន ហ្វីលីប នឹងយកប្រាក់ទាំងនោះ ទៅជូនផ្ទាល់ដៃ ដល់ក្មេងម្នាក់នោះ តែម្ដង។ បណ្ដាញសារព័ត៌មានក្នុងស្រុកបានរាយការណ៍ថា ក្មេងប្រុសដែលត្រូវបានគេធ្វើទារុណម្មខាងលើ មានស្រុកកំណើត ស្ថិតក្នុងឃុំ កំពង់ពពិល ស្រុក ពារាំង ខេត្តព្រៃវែង ហើយជនសង្ស័យក៏ត្រូវបានអាជ្ញាធរមានសមត្ថកិច្ច ចាប់ខ្លួន ដើម្បីធ្វើការសាកសួរ តាមនីតិវិធី៕
អត្ថបទ៖ ខុត សីហា