សង្សារសិចស៊ីទាំង ១២របស់ CR7 មួយណាស៊ីអារម្មណ៍ជាងគេ?
កីឡាករទើបឈ្នះពានកីឡាករល្អបំផុត
ប្រចាំទ្វីបអឺរ៉ុប Cristiano Ronaldo
ត្រូវបានគេចាត់ទុកថាជាកីឡាករម្នាក់ដែលមានមន្តស្នេហ៍ទាក់
ចិត្តនារីស្អាតៗជាច្រើនឲ្យលង់ស្រលាញ់ ដោយសារតែរូបរាងសង្ហា
និងភាពល្បីល្បាញក្នុងពិភពបាល់ទាត់។ ក្រៅពីមិត្តស្រីផ្លូវការ Irina
Shayk នាពេលបច្ចុប្បន្ន កីឡាករតួឯកប្រចាំក្លឹបយក្សអេស្ប៉ាញ Real
Madrid រូបនេះ ធ្លាប់មានអតីតមិត្តស្រី១១នាក់ផ្សេងទៀត
ដែលក្នុងនោះមានទាំងតារាម៉ូដែល និងតារាល្បីៗផងដែរ។










ចង់
ដឹងថា CR7 ធ្លាប់មានទំនាក់ទំនងជាមួយនារីណាខ្លះ
សូមមើលដូចខាងក្រោម តែកុំភ្លេចជួយដាក់ពិន្ទុផងណា
ថាតើមួយណាស្រស់ស្អាតជាងគេ៖
១. Irina Shayk
មាន
អាយុ២៨ឆ្នាំ Irina
ជាតារាម៉ូដែលដ៏ល្បីដែលចាប់ផ្ដើមបង្កាត់ភ្លើងស្នេហាជាមួយ Ronaldo
តាំងពីខែឧសភា ឆ្នាំ២០១០ រហូតមកទល់បច្ចុប្បន្ន។
នាងត្រូវបានគេចាត់ទុកថាជាមិត្តស្រីផ្លូវការ ដោយសារទៅណាមកណា
គេទាំង២តែងបណ្ដើរគ្នាមិនសូវខាននោះទេ។
២. Raffaella Fico
តារា
ម៉ូដែល Raffaella បានទាក់ទងជាមួយ Ronaldo កាលពីខែតុលា ឆ្នាំ២០០៩។
ម្ចាស់ពានបវកញ្ញា Grand Prix ឆ្នាំ២០០៧រូបនេះ
ធ្លាប់ធ្វើឲ្យពិភពលោកស្រឡាំងកាំងម្ដង
នៅពេលនាងដាក់លក់ព្រហ្មចារីក្នុងតម្លៃ១លានអឺរ៉ូ កាលពីឆ្នាំ២០០៨
ក្នុងវ័យ២០ឆ្នាំ។
៣. Kim Kardashian
តារា
សម្ដែងល្បីឈ្មោះ Kardashian ក៏ធ្លាប់មានទំនាក់ទំនងស្នេហាជាមួយ CR7
នោះដែរ កាលពីខែមេសា ឆ្នាំ២០១០។ យ៉ាងណាក្ដី
ក្រៅពីរូបថតថើបបឺតជញ្ជក់មាត់គ្នាជាមួយ Ronaldo
អ្នកទាំង២មិនធ្លាប់ចេញមកបញ្ជាក់ពីទំនាក់ទំនងនេះទេ។
៤. Paris Hilton
ថា
ម៉េចតារាល្បីសម្បូររឿងអាស្រូវសិច Paris Hilton
ធ្លាប់ទាក់ទងគ្នាជាមួយ Ronaldo ដែរ? ចម្លើយគឺពិតជាធ្លាប់មែន
ប៉ុន្តែត្រឹមរយៈពេលខ្លីប៉ុណ្ណោះ ពោលគឺក្នុងខែមិថុនា ឆ្នាំ២០០៩។
៥. Mirella Grisales
មាន
អាយុចាស់ជាង Ronaldo (៣៥ឆ្នាំ) តារាម៉ូដែល
និងពិធីការិនីជនជាតិកូឡុំប៊ី Mirella Grisales ក៏ធ្លាប់ជាសង្សារ
CR7 បានមួយរយៈផងដែរ ពោលគឺចាប់ពីរដូវក្ដៅនៃឆ្នាំ២០០៧
ដល់ឆ្នាំ២០០៨។
៦. Letizia Filippi
តារា
ម៉ូដែលល្បីឈ្មោះរបស់អ៊ីតាលី Letizia
ដែលបច្ចុប្បន្នមានវ័យ៣៦ឆ្នាំទៅហើយនោះ
ក៏ធ្លាប់ស្អិតរមួតមួយចម្អិនកំពឹសជាមួយ Ronaldo ដែរ
កាលពីពាក់កណ្ដាលឆ្នាំ២០០៨ ដែលកាលនោះនាងមានវ័យ៣០ឆ្នាំ។
៧. Marche Romero
ជា
អ្នកមានប្រភពពីព័រទុយហ្គាល់ដូចគ្នា តារាម៉ូដែល Marche និង Ronaldo
បានសាងស្នេហ៍ជាមួយគ្នាបានជាង៣ខែដែរ ចាប់ពីខែមិថុនា
ដល់ខែកញ្ញា ឆ្នាំ២០១០។
៨. Karina Bacchi
Karina
ជាតារាម៉ូដែលសិចស៊ីប្រេស៊ីលដែលធ្លាប់ថតដាក់ទស្សនាវដ្ដី
Playboy កាលពីឆ្នាំ២០០៦។ នាងធ្លាប់ផ្អែមល្ហែមជាមួយ Ronaldo
បានមួយរយៈខ្លីដែរ នាវិស្សមកាលរដូវក្ដៅ កាលពីឆ្នាំ២០០៧។
៩. Niki Ghazian
កើត
នៅអ៊ីរ៉ង់ ធំដឹងក្ដីនៅអាមេរិក នាង Niki
ជាតារាម៉ូដែលឈុតហែលទឹកដ៏ល្បីម្នាក់។
ទោះមិនធ្លាប់បានបណ្ដើរគ្នាផ្អែមល្ហែម
តែនាងធ្លាប់អះអាងក្ដែងៗជាសាធារណៈថាធ្លាប់ឡើងគ្រែយ៉ាងរោលរាល
ជាមួយ Ronaldo កាលពីខែកក្កដា ឆ្នាំ២០០៨។
១០. Nereira Gallardo
Nereira
បានល្បីឈ្មោះក្រោយទាក់ទងជាមួយកីឡាករល្បីជនជាតិអេស្ប៉ាញដូចគ្នា
Sergio Ramos។ ក្រោយដាច់គ្នាជាមួយខ្សែការពារក្លឹប Real Madrid
រូបនេះ នាងបានកើនប្រជាប្រិយភាពមួយកម្រិតទៀត នៅពេលទាក់ទងជាមួយ
Ronaldo ចាប់ពីខែមករា ដល់ខែកក្កដា ឆ្នាំ២០០៨។
១១. Imogen Thomas
នាង
Imogen ជាម្ចាស់មកុដបវរកញ្ញាវែលឆ្នាំ២០០៣។
តារាម៉ូដែលល្បីខាងសិចស៊ីរូបនេះ បានទាក់ទងជាមួយ Ronaldo
ក្នុងខែមេសា ឆ្នាំ២០១០។
១២. Luana Belletti
មាន
វ័យ២៨ឆ្នាំ សញ្ជាតិប្រេស៊ីល នាង Luana ជាប្អូនស្រីអតីតកីឡាករ
Chelsea និង Barcelona, Juliano Belletti។ នាងធ្លាប់ទាក់ទង Ronaldo
កាលពីឆ្នាំ២០០៩។
ក្រៅពី១២នាក់ខាងលើនេះ ក៏ធ្លាប់មានការចុះផ្សាយថា CR7 នៅមានមិត្តស្រីជាច្រើនទៀត ដែលសរុបទៅមិនក្រោម២០នាក់នោះទេ។
យ៉ាងណាដែរ ជួយដាក់ពិន្ទុតិចមើល៍ ថាតើសង្សារ និងអតីតសង្សារទាំង១២របស់ Ronaldo មួយណា ទាក់ភ្នែកជាងគេ?
ចុចអាន៖ ទីបំផុត Cristiano Ronaldo ជាអ្នកឈ្នះពានកីឡាករល្អបំផុតប្រចាំទ្វីបអឺរ៉ុបរដូវកាល២០១៣-១៤
ដោយ៖ សុខ សុវត្ថិ
ប្រភព៖ ronaldo7
ប្រភព៖ ronaldo7