iPhone 6 ពណ៌ប្រផេះ អួតរាងនឹង iPhone 5 មុនថ្ងៃបង្ហាញខ្លួន

8/26/2014 0 Comments A+ a-

ពេលវេលាដែល iPhone 6 ត្រូវឧទ្ទេសនាម កាន់តែជិតចូលមកដល់ ដូច្នេះ បណ្ដារូបភាពស្ដីអំពី
ស្មាតហ្វូនថ្មីរបស់ Apple ក៏បង្ហាញខ្លួនជាបន្តបន្ទាប់ និងហាក់ញឹកញាប់ជាងមុន នៅលើបណ្ដា
ទំព័រសារព័ត៌មានបច្ចេកវិទ្យា។
ដើម្បីនាំមកនូវភាពងាយស្រួលក្នុងការប្រៀបធៀបរវាងស្មាតហ្វូនម៉ូដែលបច្ចុប្បន្ន នឹង iPhone 6
ក្រុមអ្នកជំនាញខាងធ្វើកំណែ mock-up ក៏បានបញ្ចេញរូបភាព បង្ហាញអំពី iPhone 6 ពណ៌ប្រផេះ
អួតរាងជាមួយនឹងកំណែ 4 inch គឺ iPhone 5 ។
iPhone 6 មានរូបរាងធំជាង ធៀបនឹង iPhone 5 ។ ទន្ទឹមនឹងនេះ រចនារូបរាងរបស់ iPhone 6
មានលក្ខណៈប្លែកជាងមុន ដោយសារជ្រុងរបស់វា ត្រូវបានកាច់កោង “ទន់ភ្លន់” ជាងកំណែមុនៗ
ចំណែកខ្នងរបស់ iPhone 6 ត្រូវបានគេរចនាឡើង ដោយយកតាមរូបរាង iPad  ជំនាន់ថ្មី និង
iPod Touch Gen 5 ។
ក្បាល​ស្មាត​ហ្វូន iPhone 6 ពុំ​មាន​គ្រាប់​ចុច​ ឬ​រន្ធ​អ្វី​ទាំង​អស់
ចំហៀង​ខាង​ស្ដាំ​របស់ iPhone 6 គឺ​មាន​ប៊ូតុងបើក​បិទ​ម៉ាស៊ីន និង​រន្ធ​សម្រាប់​ដាក់​ស៊ីម

ចំនុចមួយផ្សេងទៀតរបស់ iPhone 6 ដែលគួរឱ្យចាប់អារម្មណ៍ នោះគឺកម្រាស់។ iPhone 6 មាន
រូបរាងស្ដើងជាងច្រើន ធៀបនឹង iPhone 5 បែបនេះហើយ បានជាកាមេរ៉ារបស់ iPhone 6 ត្រូវ
លយមកក្រៅ។
ចំហៀង​ខាង​ឆ្វេងនៃ iPhone 6 មាន​ប៊ូតុង​ដំឡើង/បន្ថយ​សម្លេង និងប៊ូតុង​គ្រប់​គ្រង​រំញ័រ/សម្លេង​រោទ៍
គូទ​ទូរស័ព្ទ iPhone 6 មាន​រន្ធ lightning ប្រដាប់​បំពង​សម្លេង និង​រន្ធ​ដោត​ខ្សែ​កាស
iPhone 6 ស្ដើង​ជាង​ច្រើន ធៀប​នឹង កម្រាស់​របស់ iPhone 5

ក៏ប៉ុន្ដែ បច្ចុប្បន្ន អ្នកប្រើប្រាស់ស្ទើរតែទាំងអស់ ចូលចិត្តស្មាតហ្វូនដែលមានរូបរាងស្ដើង ដុច្នេះ
ដើម្បីរត់តាមនិន្នាការនេះ Apple ត្រូវបង្ខំចិត្ត ទុកឱ្យកាមេរ៉ា “អើតក្បាល” មកក្រៅដែលជាចំនុច
មួយ មិនត្រូវបានសាធារណជនគាំទ្រ៕

ប្រែសម្រួលដោយ ៖ តារា
ប្រភព ៖ ibtimes/tech