៣ចំណុចពាក់ព័ន្ធ ទៅនឹងសុខភាពផ្លូវភេទ របស់បុរស
១- តើការបរិភោគអាហារសំបូរ ទៅដោយជាតិខ្លាញ់អាចបង្កា ផលប៉ះពាល់ដល់សមត្ថភាព ផ្លូវភេទរបស់បុរស ដែលឬទេ?
ជាការពិតហើយរបបអាហារបរិភោគ ជះឥទ្ធិពលយ៉ាងច្រើន ដល់គុណភាព និងបរិមាណនៃជីវិតផ្លូវ ភេទរបស់បុរស ។ ការសិក្សាស្រាវជ្រាវ ជាច្រើនបានបង្ហាញ ឲ្យឃើញថាបុរស ដែលចូលចិត្តបរិភោគខ្លាញ់ ឬកូឡេស្តេរ៉ូល ដូចជាឆាចៀនខ៘
សុទ្ធតែងាយទទួលរងផលប៉ះពាល់ ដល់សមត្ថភាពនៃលិង្គ ដោយមិនអាចទទួល បានក្តីពេញចិត្ត ក្នុងជីវិតភេទសម្ព័ន្ធទេ ប្រសិនបើអាហារបរិភោគ មានតុល្យភាព សាច់បន្លែផ្លែឈើ ដែលសំបូរទៅដោយសារជាតិ បំប៉នក៏មិនមានអ្វីប៉ះពាល់ ដល់សុខភាពផ្លូវភេទ នោះដែរ ។ ការកាត់បន្ថយសុរា គ្រឿងស្រវឹង បារី ថ្នាំជក់ក៏ទទួលបានលទ្ធផល ដ៏ល្អព្រោះតែគ្រឿងទាំងអស់ នេះធ្វើឲ្យមានការធ្លាក់ថយចុះ នូវចំណង់ផ្លូវភេទថែមទាំង ធ្វើឲ្យបាត់បង់សារជាតិបំប៉ន ដែលមានប្រយោជន៍ សំរាប់សុខភាពផ្លូវភេទ ។
២- ពេលដែលកំរិតអ័រម៉ូន Testosterone ធ្លាក់ចុះទាបតើអាចមាន ឥទ្ធិពលដល់សុខភាព ផ្លូវភេទដែរឬទេ?ហើយការ ធ្លាក់ចុះចំណង់តណ្ហាលិង្គ មិនអាចងើបរឹងបាន ដូចកាលពីមុន ហើយបណ្តាលឲ្យ បុរសលែងរវីរវល់នឹងការ រួមសង្វាសតទៅទៀត?
ការពិតគឺយ៉ាងដូច្នេះមែន អាការដូចបានលើកយកមក ធ្វើជាអំណះអំណាងនេះ ក៏អាស្រ័យដោយសារ ការស្រកថយ ចុះនូវអ័រម្គូន Testosterone ពេលអាយុឈានចូលដល់ ល្បាក់៤០ឆ្នាំរូប កាយរបស់បុរស ក៏ចាប់ផ្តើមធ្លាក់ថយចុះ ក្នុងការផលិតចេញ នូវអ័រម៉ូន Testosterone នេះ ។ Testosterone ជាអ័រម៉ូនដ៏ពិសិដ្ឋក្នុង ការបង្កើនកំលាំងសាច់ដុំ ការជួយកំចាត់ជាតិ ខ្លាញ់ពីក្នុង រូបកាយផលិតជា ទឹកកាមចេញមក ។
បុរសភេទទាំងអស់សុទ្ធ តែមានបញ្ហាដូចគ្នា ដោយសារតែកម្រិតអ័រម៉ូន Testosterone ត្រូវធ្លាក់ចុះទៅតាម ធម្មជាតិប៉ុន្តែ មិនមែនអ័រម៉ូននេះ អស់រលីងនេះទេ ដោយវារក្សាទុកមួយភាគណានោះ ក្នុងរូបកាយរបស់បុរស អស់មួយជីវិត ជាដដែលដោយមិនបាន បណ្តាលឲ្យកើត មានបញ្ហាអ្វីដែល ធ្ងន់ធ្ងរនោះទេ ប៉ុន្តែទោះជាយ៉ាងណា ក៏ដោយក៏មានបុរស១/៥ (ក្នុង៥នាក់អាចមានម្នាក់) ដែលអាយុលើសពី៦០ឆ្នាំ ទៅមានកំរិតអ័រ ម៉ូន Testosterone នោះ ក្រោមកម្រិតមធ្យម ឬធម្មតា ដែលគេហៅថា អាការរងការបាត់បង់អ័រម៉ូនធ្ងន់ធ្ងរ ស្ថិតនៅក្នុងករណី យ៉ាងដូច្នេះការព្យាបាល ដោយឱសថប្រភេទអ័រម៉ូន គឺអាចជាជម្រើសមួយ ដែលទទួលយកបាន ។
៣- មានការគិតថាអាការលិង្គមិនងើប មិនឡើងមិនអាចដំណើរ ការរួមសង្វាសបានតែងតែ កើតមានចំពោះបុរសវ័យ ចំណាស់ដែលមាន អាយុចាប់ពី ៥០ឆ្នាំឡើងទៅ តើពិតដែរឬទេ?
ការលើកយកមកនិយាយ យ៉ាងដូច្នេះមិនទាន់ ត្រឹមត្រូវនៅឡើយទេ ។ បញ្ហាអសមត្ថភាពនៃលិង្គនេះ តែងតែកើតមានឡើងមិនថា អសមត្ថភាព នៃលិង្គ ឬលិង្គ លែងដំណើរការ នៅពេលចង់រួមរ័ក ឬគឺចង់និយាយថា លិង្គ មិនងើបរឹងតម្រូវទៅតាម ការចង់បានក្នុងជីវិត ភេទសម្ព័ន្ធ ក៏មិនមានអ្វី ដែលនាំឲ្យកើតក្តី ព្រួយបារម្ភនោះទេ នៅពេលដែលបុរសភេទ បែរជាទទួលរងបញ្ហានេះក៏ តែងតែប្រែប្រួល ទៅតាមវ័យដែលកាន់ តែច្រើនណាស់ទៅ ហើយនោះដែរ ។
អាការមិនដំណើរការ នៃលិង្គក៏អាស្រ័យ ដោយសារតែមានពាក់ព័ន្ធ ជាមួយនឹងជំងឺខ្លះ ដែលប៉ះពាល់ដល់ ជីវិតភេទសម្ព័ន្ធ ដូចជាលិង្គ វៀចក្រងេវ នៅពេលងើបរឹងឡើង ដែលប្រភេទនេះ ហៅថា ជំងឺ Payronie ជំងឺឈឺលិង្គ ដែលអូសបន្លាយពេលដ៏យូរ មិនចង់រួមរ័កឬពេលរួមរ័ក ឆាប់ចេញទឹកកាមពេក ៕