HP ប្រមូលខ្សែដោត ថ្មកុំព្យូទ័រចំនួន ៦០លានខ្សែមកវិញ ខ្លាចបង្កឲ្យកុំព្យូទ័រឆេះ
ក្រុមហ៊ុនផលិតកុំព្យូទ័រ
Hewlett-Packard ឬហៅកាត់ថា HP
បានប្រកាសប្រមូលខ្សែដោតថ្មកុំព្យូទ័រចំនួន
៦០លានខ្សែជាមួយនិងកុំព្យូទ័រយួរដៃ HP និង Notebook Compaq
ដែលបានលក់ចន្លោះខែកញ្ញា ២០១០ និង ខែមិថុនា ២០១២ យកមកវិញ។
ក្រុមហ៊ុន
មួយនេះបានព្រមានថាខ្សែដោតថ្មទាំងអស់នោះអាចធ្វើឲ្យ
កុំព្យូទ័រឡើងកម្ដៅហើយអាចបង្កឲ្យឆេះកុំព្យូទ័របាន។
កន្លងមកមានករណីចំនួន
២៩ដែលបានរាយការណ៍ថាកុំព្យូទ័រមានបញ្ហាហើយក្នុងនោះមាន
កុំព្យូទ័រពីរគ្រឿងត្រូវបានឆេះ
ហើយ១៣គ្រឿងទៀតត្រូវបានខូចខាត។
ខ្សែដោតបញ្ចូលថ្មមានរូបរាងស្រដៀងនេះនឹងមានបិទកូដ “LS-15.”
គណៈកម្មាធិការ
គ្រប់គ្រងសុវត្ថិភាពផលិតផលរបស់ HP បានក៏បានព្រមានដែរថា
អ្នកប្រើប្រាស់ទាំងអស់ត្រូវតែដកដកខ្សែដោតថ្មដែល HP
បានប្រកាសខាងលើចេញពីកុំព្យូទ័ររបស់ខ្លួនឲ្យបានឆាប់។
ខណៈពេលនេះក្រុមហ៊ុន HP ក៏បានផ្ដល់ការណែនាំនៅលើអនឡាញទៅដល់អតិថិជនដែលមានបញ្ហាខាងលើ៕
ខណៈពេលនេះក្រុមហ៊ុន HP ក៏បានផ្ដល់ការណែនាំនៅលើអនឡាញទៅដល់អតិថិជនដែលមានបញ្ហាខាងលើ៕
ប្រែសម្រួល៖ ប៉ែត ផាន់និត
ប្រភព៖ money.cnn
ប្រភព៖ money.cnn