Apple សម្ងំផលិត iPad អេក្រង់យក្ស?
ប្រភពព័ត៌មានចចាមអារ៉ាមដែលទទួលបានពី
សេចក្ដីរាយការណ៍របស់ Bloomberg បានឲ្យដឹងថា Apple គ្រោងនឹងផលិត
iPad ដែលមានអេក្រង់ទំហំ ១២,៩ អ៊ីញនៅដើមឆ្នាំ ២០១៥ ខាងមុខនេះ។
ជាក់ស្ដែងការលក់របស់ iPad Air ឬ iPad Mini
ជំនាន់មុនៗមិនសូវជាហុចផលឱ្យក្រុមហ៊ុនបានក្រាស់ក្រែលប៉ុន្មាន
ឡើយ។ ដូចនេះហើយបាន Apple សម្រេចបង្កើត iPad ទំហំអេក្រង់យក្ស ១២,៩
អ៊ីញមិនធ្លាប់មានពីមុនមកដែលសង្ឃឹមថាពិតជាអាចប្រកួតប្រជែង
ជាមួយពពួក Tablet ធំៗដ៏ទៃទៀតបាន។
ចំណែកផលិតផលរបស់ Apple ជំនាន់មុនមានដូចជា iPad Air
មានអេក្រង់ទំហំ ៩,៧ អ៊ីញ iPad Mini មានអេក្រង់ទំហំ ៧,៨៥ អ៊ីញ និង
MacBook Air មានអេក្រង់ទំហំ ១៣ អ៊ីញ
តែចំនួនការលក់របស់គ្រប់ម៉ូដែលនេះបានដាំក្បាលចុះទៅវិញ។
ចំណែក
Toshiba ក៏ធ្លាប់បានបញ្ចេញ Tablet
ដែលមានទំហំអេក្រង់យក្សរបស់ខ្លួនដល់ទៅ ១២ អ៊ីញកាលពីឆ្នាំ
២០១២ ម្ដងរួចមកដែរ។ និយាយចំនួនអ្នកប្រើ iPhone និង iPad
ខុសគ្នាដាច់តែម្ដងដោយសារ iPhone
មានរូបរាងតូចល្មមនិងអាចឆ្លើយតបទៅតាមតម្រូវការអ្នកប្រើប្រាស់
បានគ្រប់ទីកន្លែងគ្រប់កាលៈទេសៈ។
មូលហេតុនេះដែលធ្វើឱ្យពួកគេមិនចំណាយលុយ ៤០០ ទៅ ៥០០
ដុល្លារដើម្បីទិញ iPad។ លើសពីនេះទៀតចាប់តាំងពី Microsoft
បានបង្ហាញ Surface Pro 3
ដែលអាចប្រើជំនួសកុំព្យូទ័របាននោះឃើញថាមានការចាប់អារម្មណ៍
ខ្លាំងពីសំណាក់អ្នកប្រើប្រាស់នៅជុំវិញពិភពលោក។
លោក Tim Cook ដែលជា CEO របស់ Apple
បានប្រាប់សារឱ្យដឹងថាលោកនឹងចំណាយ៨០%នៃកិច្ចការងារទាំងអស់
ជាមួយ iPad ជំនាន់ក្រោយនេះដើម្បីឱ្យការលក់របស់ iPad
អាចសាងប្រាក់ចំណូលរាប់ពាន់លានដុល្លារទៅឱ្យក្រុមហ៊ុនសារជាថ្មី
ឡើងវិញ។
ចាំអ៊ុតទាំងអស់គ្នា ថា Apple សម្ងំផលិត iPad អេក្រង់យក្សមែនឬយ៉ាងណា?
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ businessinsider
ប្រភព៖ businessinsider