មន្ត្រីនគរបាលម្នាក់ បើករថយន្ត ទាំងស្រវឹង បុកស្រ្តី ២នាក់ស្លាប់ និងស្ពានផ្ទះប្រជាពលរដ្ឋ មួយកន្លែង បាក់ទាំងស្រុង

8/26/2014 0 Comments A+ a-

die woman
ខេត្តក្រចេះ៖ មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រគរម្នាក់ បានបើករថយន្ត ទាំងស្ថិតក្នុង ស្ថានភាពស្រវឹង រេចង្កូតពេញផ្លូវជ្រុលទៅបុក ស្រ្តី២នាក់ ដែលកំពុងឈរលេង នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាបភ្លាមៗ នៅកន្លែងកើតហេតុ ហើយជ្រុលទៅបុកដាច់ស្ពានផ្ទះ របស់ប្រជាពលរដ្ឋ មួយកន្លែង កាលពីវេលាម៉ោង៧និង៣០ យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ នៅចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។
គ្រោះថ្នាក់ចរាចរណ៍ខាងលើនេះ បង្កឲ្យប្រជាពលរដ្ឋជាច្រើននាក់ មានភាពក្តៅក្រហាយ កើតទុក្ខ មិនសុខចិត្ត ដោយសារមន្ត្រីនគរបាលរូបនេះ បើករថយន្តបុកស្ត្រី២នាក់ អូសធ្លាក់ផ្លូវ និងបន្តទៅ ស្ពានផ្ទះមួយកន្លែង ដាច់ខ្ទេចខូចទាំងស្រុង រួចហើយបែរជាចេញមកគំរាម ដល់ប្រជាពលរដ្ឋថែម ទៀត ។
បើតាមប្រភព ពីកន្លែងកើតហេតុ បានឲ្យដឹងថា មន្ត្រីនគរបាលខាងលើនេះ បានបើករថយន្តម៉ាក កាមរីឆ្លាម ពណ៌ស្ករ បោះពួយយ៉ាងលឿន ក្នុងទិសដៅពីជើងទៅត្បូង រេចង្កូតពេញផ្លូវ លុះដល់ ចំណុចកើតហេតុ ក៏បានរេចង្កូតជ្រុលទៅបុកស្ត្រី២នាក់ ដែលកំពុងតែឈរជជែកគ្នាលេងដួល អូស ទៅតាមរថយន្តធ្លាក់ផ្លូវ និងបន្តទៅបុកស្ពានផ្ទះរបស់ពលរដ្ឋមួយទៀត ខូចខាតស្ទើរទាំងស្រុង ។
ប្រភពបានឲ្យដឹងទៀតថា មុននិងបង្កគ្រោះថ្នាក់ខាងលើនេះ រថយន្តបង្កខាងលើ បានបើកកៀរម៉ូតូ មួយគ្រឿង ដែលកំពុងធ្វើដំណើរស្របទិសគ្នា ប៉ុន្តែពុំមានបង្កគ្រោះថ្នាក់ធ្ងន់ធ្ងរ នោះទេ ក្នុងនោះគេ ឃើញមន្ត្រីនគរបាល អ្នកបើកបររូបនេះ ពុំបានបន្ថយល្បឿននោះឡើយ បើទោះបីជាស្ថិត ក្នុង សភាពផ្លូវតូចចង្អៀតបែបនេះ ទើបជាហេតុបណ្តាលបុកស្រ្តីម្នាក់ បានស្លាប់ភ្លាមៗ នៅកន្លែងកើត ហេតុ និងម្នាក់ទៀតស្លាប់តាមផ្លូវ ខណៈបញ្ជូនទៅសង្គ្រោះ នៅមន្ទីរពេទ្យបង្អែកខេត្ត ។
ជនរងគ្រោះដែលបានស្លាប់ ទី១ ឈ្មោះ ភិន សុក្ខះ ភេទស្រី អាយុ ៤៣ឆ្នាំ និង ទី២ ឈ្មោះ សៀត សុខហេង ភេទស្រី អាយុ ៥១ឆ្នាំ អ្នកទាំងពីរ រស់ក្នុងភូមិកើតហេតុខាងលើ ត្រូវបានក្រុមគ្រួសារ រៀបចំ ធ្វើបុណ្យទៅតាមប្រពៃណី ។
 រីឯអ្នកបើកបររថយន្តបង្ក ជាមន្ត្រីប៉ុសិ៍្តនគរបាលសង្កាត់ក្រគរ ឈ្មោះ ធី កុម្ភះ ត្រូវបានកម្លាំង នគរបាលចរាចរណ៍ជើងគោក ជួយជម្លៀសចូលរថយន្ត រីឯរថយន្តបង្ក ប្រជាពលរដ្ឋ ពុំអនុញ្ញាត ឲ្យសមត្ថកិច្ចស្ទូច ឬដឹកចេញយកទៅណាឡើយ គឺពួកគាត់សុំរក្សាទុកនៅកន្លែងកើតហេតុ ដើម្បី រង់ចាំធ្វើការដោះស្រាយគ្នាចប់សិន ៕
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News
Photo by DAP-News

Read more: http://www.cambodiapage.info/?p=39727#ixzz3BV2CzOWi
die womanខេត្តក្រចេះ៖ មន្ត្រីនគរបាល ប៉ុស្តិ៍រដ្ឋបាលសង្កាត់ក្រគរម្នាក់ បានបើករថយន្ត ទាំងស្ថិតក្នុង ស្ថានភាពស្រវឹង រេចង្កូតពេញផ្លូវជ្រុលទៅបុក ស្រ្តី២នាក់ ដែលកំពុងឈរលេង នៅតាមចិញ្ចើមផ្លូវ បណ្តាលឲ្យស្លាបភ្លាមៗ នៅកន្លែងកើតហេតុ ហើយជ្រុលទៅបុកដាច់ស្ពានផ្ទះ របស់ប្រជាពលរដ្ឋ មួយកន្លែង កាលពីវេលាម៉ោង៧និង៣០ យប់ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០១៤ នៅចំណុចភូមិឫស្សីចារ ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ ។