ធ្លាក់យន្តហោះ នៅសហរដ្ឋអាម៉េរក ស្លាប់ ០៤នាក់
យោងតាមសារព័ត៌មាន ស៊ីប៊ីអិន ញូ
ចេញផ្សាយនៅថ្ងៃអង្គារ ទី២៦ ខែសីហា ឆ្នាំ២០១៤នេះ បានឲ្យដឹងថា ឧប្បតិហេតុ
ធ្លាក់នេះ បានកើតឡើងកាល ពីវេលាម៉ោង ១០យប់ ថ្ងៃចន្ទ បន្ទាប់ពីហោះចេញពី
អាកាសយានដ្ឋាន ខ្យូយ៉ាហូហ្គា។
ក្រុមសង្គ្រោះបាននិយាយថា ពេលយន្តហោះធ្លាក់
គឺមានភ្លើងឆាបឆេះយ៉ាងសន្ធោរសន្ធៅ។ ភ្លាមៗនោះ គេនៅ មិនទាន់អាចបញ្ជាក់
អំពីមូលហេតុដែលនាំឲ្យយន្តហោះ មួយគ្រឿងនោះធ្លាក់នៅឡើយទេ ខណៈមូលហេតុកំពុង
ស្ថិតក្រោមការស៊ើបអង្កេត ចំណែកឈ្មោះអ្នកដែល នៅលើយន្តហោះនោះ
ក៏មិនទាន់បានដឹងដែរ ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news