លោក សម រង្ស៊ី៖ តំណាងរាស្រ្ត CNRP ប្តេជ្ញាចិត្តនឹងរកយុត្តិធម៌ ជូនពលរដ្ឋមានជម្លោះដីធ្លី
ភ្នំពេញ៖ ប្រធានគណបក្សសង្រ្គោះជាតិ
(CNRP) លោកសម រង្ស៊ីបានថ្លែងថា តំណាងរាស្រ្ត របស់បក្សលោក
នឹងស្វែងរកយុត្តិធម៌ជូនប្រជាពលរដ្ឋ ដែលមានទំនាស់ដីធ្លី
ជាមួយអ្នកមានអំណាចឬឈ្មួញមួយចំនួន។
ការថ្លែងអះអាងរបស់លោកយ៉ាងនេះ
បានធ្វើឡើងបន្ទាប់ពីលោក កឹម សុខា អនុប្រធានគណបក្ស សង្រ្គោះជាតិ
ត្រូវបានអ្នកតំណាងចំនួន១១៦រូប បោះឆ្នោតឲ្យកឹម សុខា
ជាប់ជាអនុប្រធានទី១រដ្ឋសភា កាលពីព្រឹកថ្ងៃទី២៦ ខែសីហា។
លោក សម រង្ស៊ី បានមានប្រសាសន៍បែបនេះ នៅ
ក្នុងឱកាសលោកចុះ ជួបជាមួយប្រជាពលរដ្ឋ មានទំនាស់ដីធ្លី មកពីខេត្តបាត់ដំបង
ប៉ៃលិន និងបន្ទាយមានជ័យ ដែលមកស្នាក់នៅវត្តពោធិយារាម ហៅវត្តចាស់
ក្នុងរាជធានីភ្នំពេញកាលពីថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤។
លោកសម រង្ស៊ីបានបញ្ជាក់ថា “តំណាងរាស្ត្រគណបក្សសង្គ្រោះជាតិ ប្តេជ្ញាថានឹងរកយុត្តិធម៌ជូនប្រជាពលរដ្ឋរងគ្រោះឲ្យទាល់តែបាន”។
ព្រមជាមួយគ្នានោះដែរ លោក សម
រង្ស៊ីក៏បានពាំនាំថវិកាចំនួន ៤០០ ដុល្លារ របស់មូលនិធិខ្មែរសង្រ្គោះខ្មែរ
ទៅជូនបងប្អូនប្រជាពលរដ្ឋរងគ្រោះ ដែលមកពីខេត្តបាត់ដំបង ប៉ៃលិន
និងបន្ទាយមានជ័យផងដែរ៕
_____________