តុលាការ សម្រេចឃុំខ្លួន ប្រធានផ្នែកសន្តិសុខ CNRP

8/02/2014 0 Comments A+ a-

ភ្នំពេញ៖ ប្រភពព័ត៌មានពីសាលា ដំបូងរាជធានីភ្នំពេញ បានឲ្យដឹងថា ប្រធានផ្នែកសន្តិសុខ គណបក្ស សង្រ្គោះជាតិ លោក ឃិត ជំរឿន ត្រូវបានឃុំខ្លួន ជាបណ្តោះអាសន្ន ហើយ នៅរសៀលថ្ងៃទី០២ ខែសីហា ឆ្នាំ២០១៤នេះ ។
គួរបញ្ជាក់ថា នៅព្រឹកថ្ងៃ សៅរ៍ ទី០២ ខែសីហា នេះ នគរបាលព្រហ្មទណ្ឌ នៃស្នងការដ្ឋាន នគរបាល រាជធានី បានឃាត់ខ្លួន ប្រធាន ផ្នែក សន្តិសុខ គណបក្សសង្គ្រោះជាតិ លោក ឃិត ជំរឿន ពាក់ព័ន្ធនឹងអំពីហិង្សា ក្បែរទីលាន ប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា ឆ្នាំ២០១៤ ខណៈដែលរូបលោកអង្គុយផឹកកាហ្វេ នៅហាងមួយកន្លែង នាខេត្តកណ្តាល ។
ការឃាត់ខ្លួនលោកឃិត ជំរឿន បានធ្វើឡើងតាមដីកា របស់សាលាដំបូងរាជធានីភ្នំពេញ ស្របជាមួយ បេក្ខជន តំណាងរាស្រ្តជាប់ឆ្នោត CRNP ប្រមាណ៨នាក់ទៀត ដែលត្រូវតុលាការកោះហៅឲ្យចូលខ្លួនឆ្លើយបំភ្លឺម្តងទៀត ចាប់ពី ថ្ងៃទី១១ ខែសីហា ក្នុងនោះរួមមាន លោកកឹម សុខា ផងដែរ ៕