CNN៖ Apple កំណត់ថ្ងៃទី០៩ខែកញ្ញា បង្ហាញ iPhone 6 ជាផ្លូវការ
នៅដើមសប្ដាហ៍នេះ សារព័ត៌មាន Bloomberg
បានចុះផ្សាយថា ក្រុមហ៊ុន Apple នឹងរៀបចំព្រឹតិ្តការណ៍មួយនៅថ្ងៃទី០៩ខែកញ្ញា
ដើម្បីបង្ហាញ iPhone 6 ដែលព័ត៌មាននេះ ត្រូវបានគេទទួលស្គាល់ថា
អាចជាផ្លូវការ។
ដោយឡែកនៅយប់ថ្ងៃ ព្រហស្បតិ៍ម្សិលមិញនេះ សារព័ត៌មាន CNN បានចុះផ្សាយថា ក្រុមហ៊ុន Apple បានផ្ញើលិខិតអញ្ជើញមួយ ទៅកាន់បណ្ដាញសារព័ត៌មាន មួយចំនួនឲ្យចូលរួមព្រឹត្តិការណ៍ធំមួយនៅថ្ងៃទី០៩ខែកញ្ញា ប៉ុន្តែមិនបានបញ្ជាក់ថា នឹងបង្ហាញអ្វីនោះទេ។
នៅក្នុងលិខិតអញ្ជើញ Apple បានសរសេរពាក្យថា "Wish we could say more," ដូច្នេះប្រហែលជានឹងបង្ហាញ iWatch នាឡិកាឆ្លាតវៃផងដែរ។
គួរបញ្ជាក់ផងដែរថា ព័ត៌មានចចាមអារ៉ាមជាច្រើនមុននេះ បានចុះផ្សាយថា Apple នឹងបង្ហាញ iPhone ថ្មីចំនួនពីរម៉ូដែល ដោយមួយមានអេក្រង់ទំហំ ៤,៧អ៊ីង និងមួយទៀតមានទំហំ ៥,៥អ៊ីង៕