ចិនជាប្រទេសមាន ប្រជាជននិងអ្នកប្រើ អ៊ីនធើណែត ច្រើនជាងគេបំផុត
យោងតាមគេហទំព័ររបស់ Wikipedia បានឲ្យដឹងថា ប្រទេសចិនជារដ្ឋ
មានអធិបតេយ្យភាពមួយ ដែលត្រូវបានគេទទួលស្គាល់ ជាផ្លូវការថា ជាសាធារណរដ្ឋ
ប្រជាមានិត មានទីតាំងស្ថិតនៅក្នុង តំបន់អាស៊ីបូព៌ា ។ ប្រទេសនេះ
មានចំនួនប្រជាជន ១.៣៥ ពាន់លាននាក់ ដែលជាចំនួនដ៏ ច្រើនជាងគេបំផុត ហើយចិនក៏ជា
ប្រទេសដ៏ធំដាប់ទី ៤ នៅក្នុងពិភពលោក ដែលមានផ្ទៃដី សរុបប្រមាណជា ៩.៦
លានគីទ្បូម៉ែតការ៉េ ហើយនៅក្នុងឆ្នាំ ២០១៤ នេះ ចិនក៏ជាប្រទេស
ដែលមានចំនួនអ្នកប្រើប្រាស់ អ៊ីនធើណែត ច្រើនជាងគេលំដាប់ទី ១ផងដែរ
ដោយមានរហូតដល់ ៦៤១.៦០១.០៧០នាក់ ។
ចិនជាប្រទេសកិម្មុយនីសមួយ ដែលគ្រប់គ្រង ដោយគណៈបក្សតែមួយ ដែលមានមានទីក្រុងឈ្មោះប៉េកាំង ។ ចាប់តាំងពីការធ្វើ កំណែទម្រង់ សេដ្ឋកិច្ចនៅក្នុងឆ្នាំ ១៩៧៨ បានធ្វើឲ្យសេដ្ឋកិច្ច ប្រទេសចិន មានភាពរីកចម្រើនយ៉ាងខ្លាំង ព្រមទាំងបានក្លាយ ទៅជាផ្នែកដ៏សំខាន់មួយ របស់ពិភពលោក ។ លើសពីនេះទៅទៀត នៅក្នុងឆ្នាំ ២០១៣ ប្រទេសចិនបានក្លាយ ជាមហាអំណាចសេដ្ឋកិច្ចទី២ ដែលនាំចេញ និងនាំចូលទំនិញ ដ៏ច្រើនបំផុត ព្រមទាំងជារដ្ឋមាន អាវុធនុយក្លេអ៊ែ និងមានកងទ័ពជំហរ ដ៏ច្រើនបំផុត នៅក្នុងពិភពលោក ។ បច្ចុប្បន្នប្រទេសកម្មុយនីស មួយនេះ មានប្រធានាធិបតី ដ៏មានឥទ្ធិពលបំផុត ដែលត្រូវបានគេទទួលស្គាល់ និងមានការគោរព ពីសំណាក់ប្រជាពលរដ្ឋចិន ផងដែរ គឺលោក ស៊ី ជីនពីង ៕