ក្រុមហ៊ុន Phillip Capital ទិញធនាគារ Hwang តម្លៃ ៤០លានដុល្លារ
ភ្នំពេញ៖ ក្រុមហ៊ុន Phillip Capital នៅថ្ងៃ២៨ ខែសីហា
ឆ្នាំ២០១៤ ប្រកាសឲ្យដំណើការជាផ្លូវការណ៍ធនាគារ Philip Banks នៅកម្ពុជា
បន្ទាប់ពីក្រុមហ៊ុនមួយនេះ ទិញយកធនាគារពាណិជ្ជ HwangDBS
ប្រមាណ៤០លានដុល្លារសហរដ្ឋអាមេរិក។
លោក Lim Hua Min អគ្គនាយកនៃក្រុមហ៊ុនPhillipCapital បានមានប្រសាសន៍ថា” ក្រុមហ៊ុនPhillip Capital បានសហការជាមួយនឹងធានាគារ ហ្វីលីព” ឲ្យបានល្អបំផុត ដើម្បីផ្តលជូនអតិថិជនទាំងអស់ នូវផលិតផលនៃសេវាកម្មហិរញ្ញវត្តុថ្មីៗជាច្រើន។ PhillipCapital ជាម្ចាស់ភាគហ៊ុនដ៏សំខាន់ នៅក្នុងគ្រឹះស្ថានមីក្រូហិរញ្ញវត្តុ ក្រេឌីត ដែលមានដៃគូភាគហ៊ុនជាមួយ World Relief ផងដែរ ។ ការបង្កើតគម្រោងនេះឡើង គឺដើម្បីផ្តល់ភាពងាយស្រួល និងអត្ថប្រយោជន៍ បន្ថែមទៀត ដល់អតិថិជនរបស់ខ្លួន ទូទាំងប្រទេសកម្ពុជា។
លោកបានបន្តថា “យើងមានភាពជឿជាក់ចំពោះសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា និងដោយមើលឃើញថា ប្រទេសកម្ពុជា ជាបេះដូងដ៏សំខាន់នៃ តំបន់អាស៊ីអាគ្នេយ៍ និងឥណ្ឌូចិន ដែលមានចំនួនប្រជាជន ប្រមាណ១៥លាននាក់ និងមានអត្រាកំណើនផលិតផល ក្នុងស្រុក(GDP)សរុបជាង៧ភាគរយ ក្នុងឆ្នាំ២០១៣។ ដោយឡែកស្ថេរភាព នយោបាយនៅក្នុងប្រទសកម្ពុជា ធ្វើឲ្យប្រជាជនជំនាន់ក្រោយ ជម្រុញឲ្យសេដ្ឋកិច្ចកម្ពុជា មានភាពរីកចម្រើន ចំពោះផ្នែកសេវាកម្មហិរញ្ញវត្តុ ប្រទេស ក៏មានរចនាសម្ព័នល្អសម្រាប់ ឧស្សាហ៍កម្មមីក្រូហិរញ្ញវត្តុ និងធានាគារផងដែរ»។
លោកបានបន្តថា បច្ចុប្បន្ននេះPhillipCapital មានដំណើរការនៅក្នុងមជ្ឈមណ្ឌលហិរញ្ញវត្តុជាច្រើននៅក្នុង១៦ប្រទេស រួមមានប្រទេសសង្ហបុរី កម្ពុជា ម៉ាឡេស៊ី ឥណ្ឌូនេស៊ី ថៃ ហុងកុង ចិន ជប៉ុន ឥណ្ឌា អារ៉ាប់រួម សិរីលង្ការ តួកគី ចក្រភពអង់គ្លេស បារំាង អូស្រា្តលី និងសហរដ្ឋអាមេរិក។
លោកស្រី នាវ ច័ន្ទថាណា ទេសាភិបាលរង នៃធនាគារជាតិ នៃកម្ពុជា បានមានប្រសាសន៍អះអាងថា ធនគារជាតិកម្ពុជា បានរៀបចំរចនាសម្ព័ន្ធ ផ្នែកហិរញ្ញវត្ថុ ដើម្បីជួយសម្រួល និងបង្ហាញប្រសិទ្ធភាព នៃដំណើរការរបស់ប្រព័ន្ធធនាគារ ឲ្យដំណើរការទៅដោយរលូន។ លោកស្រី បន្តថា “ការមានវត្តមានរបស់ ធនាគារPhillipCabital នៅក្នុងប្រទេសកម្ពុជានេះ មានសារៈសំខាន់ណាស់ ក្នុងការជួយកាត់បន្ថយនូវ ហានិភ័យគ្រឹះស្ថានមីក្រូ ហិរញ្ញវត្ថុនៅកម្ពុជា”៕