នារី​លក់​ស្រា​បៀរ ​ម្នាក់​ត្រូវ​បុរស​ជា​មេ​ការ ​សំណង់​ចាប់​ច្របាច់​ សុដន់​ដល់​ក្នុង​បន្ទប់​ជួល​

8/29/2014 0 Comments A+ a-

hit girlខេត្ត ​ក​ណ្តា​ល​ ​៖ នារី​ម្នាក់​ជា​អ្នក​លក់​ស្រា​បៀរ​គី​នេ​ស​នៅ​ក្នុង​ហាង​ផឹក​ស៊ី​យីហោ​វិល​ វិញ​ ​ត្រូវ​បាន​បុរស​ជា​មេ​ការ​សំណង់​ស្នា​ក់​នៅ​បន្ទប់​ជួល​ក្បែរ​គ្នា​ ​ច្រាន​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​ផ្ទាល់​ខ្លួន​របស់​នាង​ ​ហើយ​បាន​ធ្វើ​សកម្មភាព​ចាប់​ច្របាច់​សុដន់​ធ្វើ​ឲ្យ​នាង​ស្រែក​ឆោឡោ​ឡើង​ ​បង្ក​ការ​ភ្ញាក់​ផ្អើល​ដល់​ប្រជា​ពលរដ្ឋ​ ​និង​ម្ចាស់​ផ្ទះ​ជួល​ប្តឹ​ង​សមត្ថ​កិច្ច​នគរបាល​មូល​ដ្ឋា​ន​ ​ឲ្យ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​បុរស​ជា​មេ​ការ​សំណង់​កំហូច​ ​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ​ ​ដើម្បី​ក​សាង​សំណុំ​រឿង​ចាត់​ការ​តាម​ច្បាប់​ ​។
ហេតុ​ការណ៍​បៀតបៀន​កេរ្តិ៍​ខ្មា​ស់​ទៅ​លើ​នារី​លក់​ស្រា​បៀរ​នេះ​ ​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​១៣និង​៣០នាទី​ ​ថ្ងៃ​ទី​២៨ ខែ​សីហា​ ​ឆ្នាំ​២០១៤ ត្រង់​ចំណុច​បន្ទប់​ជួល​ស្នា​ក់​នៅ​របស់​ជន​រង​គ្រោះ​ ​ស្ថិត​ក្នុង​ភូមិ​ព្រែក​សំរោង​ ​សង្កាត់​តា​ខ្មៅ​ ​ក្រុង​តា​ខ្មៅ​ ​ខេត្ត​ក​ណ្តា​ល​ ​។
ម​ន្ត្រី​នគរបាល​ក្រុង​តា​ខ្មៅ​បាន​ឲ្យ​ដឹង​ថា​ ​នារី​រង​គ្រោះ​មាន​ឈ្មោះ​ ​ប៊​ន​ ​វាសនា​ ​ភេទ​ស្រី​ ​អាយុ​២៣ឆ្នាំ​ ​មុខ​របរ​កល់​ស្រា​បៀរ​គី​នេ​ស​នៅ​ហាង​ផឹក​ស៊ី​យីហោ​វិល​វិញ​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្នុង​ភូមិ​-ឃុំ​កើត​ហេតុ​ខាង​លើ​ ​និង​មាន​ស្រុក​កំណើត​ក្នុង​ភូមិ​ចុង​ថ្នល់​ ​ឃុំ​យាង​ ​ស្រុក​ពួក​ ​ខេត្ត​សៀមរាប​ ​។ ចំណែក​ជន​សង្ស័យ​មាន​ឈ្មោះ​ ​សា​ខន​ ​វី​យ៉ា​ ​ភេទ​ប្រុស​ ​អាយុ​២៨ឆ្នាំ​ ​មុខ​របរ​ជា​មេ​ការ​សំណង់​ ​បច្ចុប្បន្ន​ស្នា​ក់​នៅ​បន្ទប់​ផ្ទះ​ជួល​ក្បែរ​បន្ទប់​ជួល​របស់​នារី​រង​ គ្រោះ​ ​និង​មាន​ស្រុក​កំណើត​នៅ​ភូមិ​ក្តី​ស្លា​ ​ឃុំ​ស្វាយ​ជ្រុំ​ ស្រុក​ស្វាយ​ជ្រុំ​ ខេត្ត​ស្វាយ​រៀង​ ​។
ប្រភព​ដដែល​បាន​បន្ត​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​វេលា​រសៀល​ ​ថ្ងៃ​ទី​២៨ ខែ​សីហា​ ​ឆ្នាំ​២០១៤ ជន​រង​គ្រោះ​បាន​នៅ​អង្គុយ​ហូប​ក្តា​ម​ប្រៃ​នៅ​ខាង​មុខ​បន្ទប់​ជួល​របស់​ ខ្លួន​ ​ហើយ​ជន​សង្ស័យ​ក៍​បាន​ដើរ​កាត់​តាម​មុខ​បន្ទប់​ជួល​ទៅ​ទិញ​ស្រា​បៀរ​នៅ​ ក្បែរ​នោះ​មក​ផឹក​ ​។ ពេល​ត្រ​ឡប់​មក​វិញ​ ​ជន​សង្ស័យ​ក៍​បាន​បក់​ដៃ​ហៅ​ជន​រង​គ្រោះ​ឲ្យ​ទៅ​ជាមួយ​ ​តែ​ជន​រង​គ្រោះ​ពុំ​បាន​យល់​ព្រម​ទៅ​ជាមួយ​នោះ​ទេ​ ​ព្រោះ​ជា​មនុស្ស​មិន​ដែល​ស្គាល់​គ្នា​ ​បន្ទាប់​មក​ជន​រង​គ្រោះ​ក៏​បាន​ដើរ​ចូល​ទៅ​ក្នុង​បន្ទប់​ជួល​រួច​ចាក់​ គន្លឹះ​ទ្វារ​ពី​ខាង​ក្នុង​ ​។ លុះ​មួយ​សន្ទុះ​ក្រោម​ ​មក​ជន​សង្ស័យ​ក៏​បាន​ដើរ​ទៅ​ស្រែក​ហៅ​ជន​រង​គ្រោះ​ឲ្យ​បើក​ទ្វារ​ទាំង​សភាព ​ស្រ​វឹង​ជោក​ជាំ​ ​។
ប្រភព​ដដែល​បាន​បន្ត​ថា​ ​ពេល​ឮ​ដូច្នេះ​ជន​រង​គ្រោះ​មិន​បាន​បើក​ទ្វារ​តាម​ការ​ស្រែង​ហៅ​របស់​ជន​ សង្ស័យ​នោះ​ទេ​ ​រហូត​ដល់​មាន​សភាព​ស្ងាត់​ដោយ​នឹក​ស្មាន​ថា​ ​ជន​សង្ស័យ​ត្រ​ឡប់​ទៅ​វិញ​បាត់​ហើយ​នោះ​ ​ជន​រង​គ្រោះ​ក៏​បាន​បើក​ទ្វារ​ក្នុង​គោល​បំណង​ចេញ​មក​ក្រៅ​ ​រំពេច​នោះ​ជន​សង្ស័យ​ដែល​កំពុង​អង្គុយ​សំងំ​នៅ​មាត់​ទ្វារ​បាន​ស្ទុះ​ច្រាន ​ទ្វារ​ចូល​ទៅ​ក្នុង​បន្ទប់​ចាប់​ច្របាច់​សុដន់​នាង​ទាំង​កំរោល​ ​ធ្វើ​ឲ្យ​នាង​ ​ស្រែក​ផ្អើល​ឆោឡោ​ដល់​ប្រជា​ពលរដ្ឋ​ជិត​ខាង​ ​និង​ម្ចាស់​បន្ទប់​ជួល​ទូរស័ព្ទ​ប្តឹ​ង​សមត្ថ​កិច្ច​នគរបាល​មូល​ដ្ឋា​ន​ឲ្យ ​ជួយ​អន្តរាគមន៍​ឃាត់​ខ្លួន​ជន​សង្ស័យ​ ​បញ្ជូន​ទៅ​កាន់​អធិការ​ដ្ឋា​ន​នគរបាល​ក្រុង​តា​ខ្មៅ​ ​ដើម្បី​ចាត់​ការ​តាម​នីតិ​វិធី​ច្បាប់​ ​។
ជន​សង្ស័យ​ឈ្មោះ​ ​សា​ខន​ ​វី​យ៉ា​ ​បាន​សារភាព​ថា​ ​នៅ​មុន​ពេល​កើត​ហេតុ​រូប​គេ​បាន​ផឹក​ស្រា​រហូត​ស្រ​វឹង​ជោក​ជាំ​ ​ខ​ណៈ​នោះ​ក៏​បាន​ឃើញ​ជន​រង​គ្រោះ​នៅ​បន្ទប់​ម្នាក់​ឯង​ ​ក៏​បាន​បក់​ដៃ​ហៅ​ជន​រង​គ្រោះ​ឲ្យ​មក​តាម​ខ្លួន​នៅ​បន្ទប់​ ​តែ​ដោយសារ​មិន​ឃើញ​ជន​រង​គ្រោះ​មក​ក៍​ទៅ​ហៅ​ដល់​បន្ទប់​ហើយ​នាង​មិន​ព្រម​ បើក​ទ្វារ​ក៏​អង្គុយ​ចាំ​ ​។ ជន​សង្ស័យ​បាន​បន្ត​ថា​ ​មួយ​សន្ទុះ​ក្រោយ​មក​នារី​រង​គ្រោះ​បើក​ទ្វារ​បន្ទប់​រូប​គេ​ ​ក៏​បាន​ច្រាន​ទ្វារ​ចូល​ទៅ​ក្នុង​ ​ហើយ​បាន​ចាប់​ច្របាច់​សុដន់​នាង​តែ​ម្ត​ង​ ​។
លោក​វរ​សេនីយ៍​ត្រី​ ​ស៊ឹ​ម​ ​ប៊ុត​បណ្ឌិត​ ​អធិការ​នគរបាល​ក្រុង​តា​ខ្មៅ​បាន​បញ្ជាក់​ថា​ ​បន្ទាប់​ពី​មាន​ពាក្យ​ប​ណ្តឹ​ង​ ​និង​ចម្លើយ​សារភាព​របស់​ជន​សង្ស័យ​រួច​មក​ ​លោក​បាន​បញ្ជា​ឲ្យ​កម្លាំង​នគរបាល​ជំនាញ​ក​សាង​សំណុំ​រឿង​ ​ដើម្បី​បញ្ជូន​ខ្លួន​ជន​សង្ស័យ​ទៅ​កាន់​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ក​ណ្តា ​ល​ ​ចាត់​ការ​បន្ត​តាម​នីតិ​វិធី​ច្បាប់​ ​៕
____________________
ប្រភពពីនគរវត្ត