ស្ដ្រី​ម្នាក់​ត្រូវ​អតីត ​សង្សារ​ចាស់​វាយ​ហើម ​មុខ​ក្នុង​បន្ទប់​ជួល ​ដោយ​គ្មាន​មូលហេតុ

8/27/2014 0 Comments A+ a-

ddddd(4)ខេត្ដ ​ប៉ោយ​ប៉ែ​ត​ ៖​ ស្ដ្រី​ម្នាក់​ត្រូវ​ជន​ដៃដល់​អតីត​ជា​សង្សារ​ចាស់​ជិះ​ម៉ូតូ​មក​ចូល​វាយ​ ក្នុង​បន្ទប់​ជួល​ឡើង​ហើម​មុខ​ ដោយ​គ្មាន​មូលហេតុ​កាលពី​ម៉ោង​៧​ និង​៤៥​នាទី​យប់​ថ្ងៃ​ទី​២៦​ ខែសីហា​ ឆ្នាំ​ ២០១៤​ នៅ​ចំណុច​មុខ​ហាង​ខារ៉ាអូខេ​ នាគ​ទិព្វ​ ឋិត​ក្នុងភូមិ​ក្បាលស្ពាន​១​ សង្កាត់​ ក្រុង​ប៉ោយ​ប៉ែ​ត​ ខេត្ដបន្ទាយមានជ័យ​ ។​ នារី ​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់ឈ្មោះ​ វ៉ា​ន់​ សុ​ភាន់​ អាយុ​២៣​ឆ្នាំ​ ស្នាក់​នៅ​បន្ទប់​ ជួល​ក្នុងភូមិ​កើតហេតុ​ ។​ ​បើ​តា​ការ​អះអាង​របស់​នាទី​រង​គ្រោះ​ ប្រាប់​ថា​ ជន​ដៃដល់​ឈ្មោះ​យ៉​ម​ ពិសិដ្ឋ​ ភេទ​ប្រុស​ អាយុ​៣៦​ឆ្នាំ​ មុខរបរ​នាំ​ ពលករ​ឆ្លង​ដែន​ស្នាក់​នៅ​ភូមិ​ជាមួយ​គ្នា​។​
​នារី​រង​គ្រោះ​បាន​បញ្ជាក់​ថា​ ជន​ដៃ​ ដល់​រូប​នោះ​បាន​ជិះ​ម៉ូតូ​មក​ចូល​វាយ​ខ្លួន​ក្នុង​បន្ទប់​ដោយ​ចោទ​ខ្លួន​(​ ជន​រង​គ្រោះ​)​ថា​ មើលងាយ​ឈ្មោះ​ ទូច​ អាយុ​ប្រហែល​៥០​ឆ្នាំ​ រស់នៅ​ភូមិ​កើតហេតុ​ដែល​ជា​ ម្ដាយធម៌​របស់​គេ​ ។​
​បើ​តាម​ប្រភព​ព័ត៌មាន​បាន​ប្រាប់​ថា​មុន​ពេល​ កើតហេតុ​នារី​រង​គ្រោះ​បាន​ អង្គុយ​លេង​នៅ​ក្នុង​បន្ទប់​ជួល​ជាមួយ​មិត្ដភក្ដិ​ គ្រានោះ​ស្រាប់​ជន​ដៃដល់​ខាងលើ​ បាន​ជិះ​ម៉ូតូ​មក​ចូល​វាយ​ក្នុង​បន្ទប់​ចំ​ កណ្ដាល​មុខជា​ច្រើន​ដៃ​ដោយ​គ្មាន​មូល​ ហេតុ​បណ្ដាល​ឱ្យ​ហើម​មុខ​ដូច​ហ៊ីង​ ។​
​ប្រភព​បាន​បញ្ជាក់​ថា​ នារី​រង​គ្រោះ​ កាលពី​កន្លង​ទៅ​ធ្លាប់​ជា​សង្សារ​របស់​ជន​ដៃដល់​ដោយ​ក្រោយមក​នាង​ក៏​ បែកចិត្ដ​ ប្រហែលជា​មាន​គូរ​កំណាន់​ថ្មី​ហើយ​ជន​ ដៃដល់​ឃើញ​ក៏​មាន​គំនុំ​វាយ​តែ​ម្ដង​ ។​ ក្រោយ​កើតហេតុ​កម្លាំង​កង​រាជ​អាវុធ​ ហត្ថ​ក្រុង​បាន​ចុះ​ទៅ​ឃាត់ខ្លួន​ជន​ដៃដល់​ ដើម្បី​យក​ទៅ​ចាត់ការ​តាម​ច្បាប់​ ។​
​ពាក់​ព​ន្ធ័​នឹង​រឿង​ខាងលើ​លោក​វរ​សេនីយ៍​ឯក​ ជា​ ដា​ មេបញ្ជាការ​កង​រាជ​ អាវុធហត្ថ​ក្រុង​បាន​ប្រាប់​ថា​ ចំពោះ​ជន​ដៃដល់​ខាងលើ​លោក​កំពុង​តែ​សាកសួរ​ ធ្វើ​កំណត់ហេតុ​ តែ​រឿង​នេះ​បើ​ជន​រង​ គ្រោះ​សម្រួល​គ្នា​ជាមួយ​ជន​ដៃដល់​ ដោយ​មិន​បាន​ដាក់​ពាក្យបណ្ដឹង​លោក​ក៏​ឱ្យ​អ្នក​ទាំង​ពីរ​គេ​សម្រួល​គ្នា​ដែរ ​ តែបើ​ជន​រង​គ្រោះ​មិន​ព្រម​ទេ​លោក​នឹង​កសាង​សំណុំរឿង​បញ្ជូន​ទៅ​តុលាការ​ ដើម្បី​ចាត់ការ​តាម​ច្បាប់់​ ៕
ប្រភពពី នគរវត្ត