ក្រៅពីភពផែនដី មនុស្សទើបតែ ជាន់បានត្រឹម ឋានព្រះច័ន្ទ ប៉ុណ្ណោះ

8/27/2014 0 Comments A+ a-

Lay-347ក្រៅពីភពផែនដី ដែលយើងកំពុង រស់នៅបច្ចុប្បន្ននេះ មានតែឋានព្រះច័ន្ទ ប៉ុណ្ណោះដែល មនុស្សលោក (អ្នកវិទ្យា សាស្ត្រ) បានទៅដល់ ហើយជាន់ដីនៅទីនោះ ចាប់តាំងពីឆ្នាំ១៩៦៩ រហូតមកដល់ឆ្នាំ២០១៤នេះ។ ពីផែនដី ទៅ ព្រះច័ន្ទ មានចម្ងាយ ៣៨៤.៤០០ គីឡួម៉ែត្រ ដោយយានអវកាស ត្រូវចំណាយពេល យ៉ាងហោចណាស់ ៥ថ្ងៃទើប ជិះទៅដល់ ហើយសម្រាប់ ភពព្រះអង្គារវិញ វិលមកជិតបំផុត គឺ ចម្ងាយ ៥៤,៦លានគីឡូម៉ែត្រ ដោយយាន អវកាស ត្រូវចំណាយពេលជាង ៨ខែទើប ជិះទៅដល់ផងដែរ។
តាមសារព័ត៌មានមួយចំនួនដែលយល់ច្រឡំ និង សរសេរខុសថា មនុស្សកំពុងស្រាវជ្រាវនៅ ភពអង្គារ ដោយមាន វត្តមានអ្នកវិទ្យាសាស្ត្រផ្ទាល់នៅទីនោះ គឺជារឿងដែលមិនត្រឹមត្រូវនោះ ឡើយ ព្រោះបើតាមបច្ចេកវិទ្យា ពិភពលោក បច្ចុប្បន្ន ជាពិសេសអង្គការណាសា របស់អាម៉េរិក គេបានត្រឹមតែបញ្ជូនយានទៅសិក្សា និងស្រាវជ្រាវ លើភពព្រះអង្គារ និង យានអវកាស សិក្សានៅជុំវិញបណ្តាភពផ្សេងៗទៀតតែប៉ុណ្ណោះ។
មានការភ័ន្តច្រឡំខ្លះបានកើតឡើង បន្ទាប់ពីបានមើលឃើញខ្សែវីដេអូ បង្ហោះគេហទំព័រ កំសាន្តយូធ្យូប អំពី សកម្មភាពមនុស្សចុះចតយានអវកាសនៅភពព្រះសុក្រ កាលពីជិត ១០ ឆ្នាំមុននោះ វាគ្រាន់តែជាឈុតឆាកក្នុង ខ្សែភាពយន្តប៉ុណ្ណោះ ដែលតាមការពិតទៅ ភព ព្រះសុក្រសូម្បីតែទៅ ជិតក៏ស្ទើរតែមិនបានផង ព្រោះកម្លាំង ទំនាញ ភពបងប្អូនស្រីរបស់ផែនដី នេះ ខ្លាំង ហើយចំណែកបរិយាកាសវិញ មានភាពគ្រោះថ្នាក់បំផុតចំពោះជីវិត។
តាមពិតទៅគម្រោងការនាំមនុស្សដំបូង ៤នាក់ទៅរស់នៅភពព្រះអង្គការបានគ្រោងនឹង អនុវត្តន៍នៅឆ្នាំ ២០១៨ ប៉ុន្តែវាត្រូវបានពន្យាពេលរហូតដល់ឆ្នាំ ២០២០ ឬ ២០២២ ដោយសារតែបច្ចេកវិទ្យានៅមានកម្រិត ហើយក្រុមអ្នក វិទ្យាសាស្ត្រ ត្រូវការពេលសិក្សា បន្ថែមទៀតពីអ្វីគ្រប់យ៉ាងដែលមាននៅលើភពក្រហមមួយនោះ៕
Photo by DAP-News