កំលាំងសមត្ថកិច្ចចម្រុះ ខណ្ឌដូនពេញចុះបង្ក្រាប ទីតាំងជក់ស៊ីហ្សាឃាត់ ខ្លួនមនុស្ស៨នាក់និង ប្រដាប់ជក់មួយចំនួន
សមត្ថកិច្ចមូលដ្ឋានបានឲ្យដឹងថា នៅក្នុងទីតាំងខាងលើសមត្ថកិច្ចបានឃាត់ខ្លួនមនុស្សប្រុស៨នាក់កំពុង ជនស៊ីហ្សា ចំណែក ម្ចាស់ហាងមិននៅក្នុងហាងទ បានលួចរត់គេចខ្លួនបាត់ រកឃើញឧបករណ៍សម្រាប់ជក់ស៊ីហ្សាចំនួន៨បំពង់ និងប្រដាប់ប្រដារគ្រឿងផ្សំសំរាប់ជក់ស៊ីហ្សាមួយចំនួនទៀត ។
ប៉ូលិសបានឲ្យដឹងថាទៀតថា ជនសង្ស័យដែលចូលមកក្នុងក្លឹបខាងលើដើម្បីជក់ស៊ីហ្សាមានឈ្មោះ ១. អ៊ឹង លាងហួត អាយុ២២ឆ្នាំមុខរបរនិស្សិតច្បាប់ ស្នាក់នៅសង្កាត់ទឹកថ្លា ខណ្ឌសែនសុខ ទី២.ឈ្មោះ មាន វឌ្ឍនៈ អាយុ២២ឆ្នាំ មុខរបររកស៊ី ស្នាក់នៅខណ្ឌទួលគោក ទី៣.ឈ្មោះ លឹម ឆេង អាយុ២១ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌចំការមន ទី៤.ឈ្មោះទឹក លី អាយុ២៣ឆ្នាំ មុខរបរនិស្សិតច្បាប់ ស្នាក់នៅសង្កាត់ស្ទឹងមានជ័យ ខណ្ឌមានជ័យ ទី៥.ឈ្មោះទេព ចិន្តា អាយុ២២ឆ្នាំ មុខរបរនិស្សិតច្បាប់ ស្នាក់នៅម្តុំវត្តសន្សំកុសល សង្កាត់បឹងទំពុន ខណ្ឌមានជ័យ ទី៦.ឈ្មោះ ជុំ សេរីរ័ត្ន អាយុ២៤ឆ្នាំ មុខរបរនិស្សិតច្បាប់ ស្នាក់នៅសង្កាត់ផ្សារដេប៉ូ២ ខណ្ឌទួលគោក ទី៧.ឈ្មោះ ទុយ បញ្ញា អាយុ២៤ឆ្នាំ មុខរបរនិស្សិត PPIU ស្នាក់នៅសង្កាត់បឹងទំពុន ខណ្ឌមានជ័យ និងទី៨.ឈ្មោះ ទួន សុចេង អាយុ២៣ឆ្នាំ មុខរបរសិស្ស ស្នាក់នៅសង្កាត់ទំនប់ទឹក ខណ្ឌមានជ័យ ។
ក្រោយពីមានការឆែកឆេរ និងដោយមានការឯកភាពពីតំណាងអយ្យការ កម្លាំងសមត្ថកិច្ច សម្រេចបិទទីតាំង ជក់ស៊ីហ្សា នេះជាបណ្តោះអាសន្នសិន។
ចំណែកអ្នកជក់ស៊ីហ្សាទាំងអស់ត្រូវបានសមត្ថកិច្ចនាំខ្លួនទៅសួរនាំបន្តនៅអធិការដ្ឋាននគរបាលខណ្ឌដូនពេញបន្តទៀត ៕S
រូបលោកគួច ចំរើន អង្គុយជាមួយលោកអ៊ុច សុខុន នៅខាងមុខទីតាំងក្លឹប៣៦០ បើជក់ស៊ីហ្សា
ឧបករណ៍សំរាប់ជក់ស៊ីហ្សានៅលើតុពេលសមត្ថកិច្ចចុះបង្ក្រាបរួមជាមួយនឹងអ្នកជក់
សមត្ថកិច្ចមូលដ្ឋានបង្ហាញគ្រឿងផ្សំសំរាប់ជក់ស៊ីហ្សា
រូបសមត្ថកិច្ចនាំខ្លួនអ្នកជក់ស៊ីហ្សាទៅសួរនាំនៅខណ្ឌដូនពេញ
ទិដ្ឋភាពរួមនៅខាងមុខទីតាំងក្លឹបបើកជក់ស៊ីហ្សា
បំពង់សំរាប់ជក់ស៊ីហ្សាត្រូវបានសមត្ថកិច្ចដកហូត
ប្រភពពី CEN