Hacker ចូល​លុកលុយ​​ ទិន្នន័យ​សុវត្ថិភាព ​​ជាតិ​អាមេរិក​​

8/07/2014 0 Comments A+ a-

Hacker រុស្ស៊ី​បាន​ លួច​ទិន្នន័យ​​ពី​បណ្ដា​ក្រុមហ៊ុន​នានា​របស់​សហរដ្ឋ​អាមេរិក​រហូត​ដល់ ១,២ពាន់​លាន​គណនី​មិន​ទាន់​បាត់​ក្ដៅ​ស្លឹក​ត្រចៀក​ផង ​ស្រាប់​តែ​​​​​​​វ៉ាស៊ីនតោន​​ប៉ុស្ដិ៍​​រាយការណ៍​​​ពី​ករណី​Hack ​មួយ​ផ្សេង​ទៀត​កាល​ពី​ថ្ងៃ​ពុធ​​ថា​ សូម្បី​តែ​ទិន្នន័យ​របស់​​ស្ថាប័ន​សុវត្ថិភាព​​ជាតិ​ (HDS) ក៏​រងការ​វាយប្រហារ​ដែរ។
អាន៖ ​Hacker រុស្ស៊ី​អុកឡុក​អាមេរិក​ធ្ងន់​ក ​លួច​បាន ​១,២ ពាន់​លាន​ Password​
​ បើ​យោង​តាម​ក្រុម​អ្នក​​ស៊ើប​អង្កេត​របស់​អាមេរិក ​(US Investigations Service) ដែល​មាន​នាទី​ក្នុង​ការ​​ការពារ​ព័ត៌មាន​សម្ងាត់​ ​បាន​និយាយ​ថា​ការ​បំពាន​របស់​ពួក​ Hacker ​នេះ​មាន​គោល​ដៅ​ចង់​​លួច​យក​ព័ត៌មានសម្ងាត់​សុវត្ថិភាព​ជាតិ​អាមេរិក។ ​លើស​ពី​នេះ​ក្រុម​អ្នក​ជំនាញ​កំពុង​​​ស្វែង​រក​ដំណោះ​ស្រាយ​ដើម្បី​ឆ្លើយ​ តប​ទៅ​ការ​បំពាន​នេះ​ឱ្យ​កាន់​តែ​ឆាប់​បំផុត។ ​ជា​ពិសេស​រដ្ឋាភិបាល​​បាន​សម្រេច​ចិត្ត​ផ្អាក​ដំណើរ​ការ​សេវា​ទំនាក់​ទំនង​ ជាមួយ​ មន្ត្រី​ទាំង​អស់​ក្នុង​ស្ថាប័ន ​DHS ជា​បណ្ដោះ​អាសន្ន​ក្នុង​ការ​បង្កើន​កម្រិត​សុវត្ថិភាព ដើម្បី​​​កុំ​ឱ្យ​មាន​បំពាន​ខ្លាំង​ជាង​នេះ។​ ​
​​អ្នក​នាំ​ពាក្យ​ របស់​​ស្ថាប័ន​កំពុង​រងគ្រោះ​ខាង​លើ  លោក​ Peter Boogaard បាន​ចេញ​មុខ​មក​បក​ស្រាយ​ថា​យើង​នឹង​ប្ដេជ្ញា​ចិត្ត​ក្នុង​ការ​រក្សា​ សុវត្ថិភាព​ឯកជន​ភាព​របស់​បុគ្គលិក​​ខ្លួន​ឱ្យ​ខាន​តែ​បាន​។
​ទោះ​ យ៉ាង​ណា​ ស្ថាប័ន​កំពូល​​មាន​នាទី​ក្នុង​ការ​ការពារ​សុវត្ថិភាព​របស់​ប្រទេស​មហាអំណាច ​ខាង​លើ​នេះ ​មិន​បាន​បង្ហើប​ថា​ ​តើ​ទិន្នន័យ​របស់​ខ្លួន​បាត់បង់ ឬ​យ៉ាង​ណា​នោះ​ទេ ហើយ​ក៏​មិន​បាន​បញ្ជាក់​ថា ​ទង្វើ​ឈ្លានពាន​​បច្ចេកវិទ្យា​ខាង​លើ​ជា​របស់​រុស្ស៊ី ឬ​របស់​ប្រទេស​ណា​ឲ្យ​បាន​ច្បាស់​ដែរ។
បញ្ហា​ទាំង​អស់​នេះ​មិន​មែន​ជា ​លើក​ទី​មួយ​ទេ​ពោល​គឺ​អាមេរិក​ធ្លាប់​ទទួល​រង​​​​បញ្ហា​ចារ​កម្ម​លើ​ ប្រព័ន្ធ​អ៊ីនធឺណិត​។ ប៉ុន្មាន​ឆ្នាំ​មក​នេះ សហរដ្ឋ​អាមេរិក​ធ្លាប់​បាន​អះអាង​ថា ​​ក្រុម​Hacker ដែល​ចូល​មក​លួច​ព័ត៌មាន​សម្ងាត់​​តាម​ស្ថាប័ន​ជាតិ​សំខាន់ៗ​របស់​ខ្លួន​ ​មាន​ជាប់​ពាក់ព័ន្ធ​ជាមួយ​ប្រទេស​ចិន។ ប៉ុន្តែ​ចិន ​បាន​បដិសេធ​ ថា​ខ្លួន​ពិត​ជា​មិន​បាន​ពាក់ព័ន្ធ​នឹង​អំពើ​ទុច្ចរិត​នេះ​ទេ។
​ប្រែ​សម្រួល​៖​សែម​ សុធារិទ្ធ
​ប្រភព​៖​ cnet​