តុលាការសម្រេច ដោះលែងយុវជន ៣ នាក់ របស់គណបក្ស សង្គ្រោះជាតិ
រាជធានីភ្នំពេញ៖
តុលាការសាលាដំបូងរាជធានីភ្នំពេញ បានចេញដីកា សម្រេចដោះលែងយុវជន ៣ នាក់
របស់ គណបក្សសង្គ្រោះជាតិ ឲ្យនៅក្រៅឃុំជាបណ្តោះអាសន្ន។ ដីកានោះ
ត្រូវបានចៅក្រមសាលាដំបូងរាជធានីភ្នំពេញ ចេញនៅព្រឹកថ្ងៃទី០៧សីហា
ឆ្នាំ២០១៤នេះ។
ការសម្រេច របស់ចៅក្រមតុលាការដូច្នេះ
បានធ្វើឡើងតែមួយថ្ងៃប៉ុណ្ណោះ បន្ទាប់ពីលោក សម រង្ស៊ី ប្រធានគណបក្ស
សង្គ្រោះជាតិ បានសរសេរលិខិតទៅកាន់លោកឧបនាយករដ្ឋមន្ត្រី ស ខេង រដ្ឋមន្រ្តី
ក្រសួងមហាផ្ទៃ និងជាមន្រ្ដីជាន់ខ្ពស់
គណបក្សប្រជាជនកម្ពុជា ដើម្បីស្នើសុំអន្តរាគមន៍
ដោះលែងសកម្មជនរបស់គណបក្សសង្គ្រោះជាតិ ទាំង ៣ នាក់។
យុវជនគណបក្សសង្គ្រោះជាតិដែលត្រូវសមត្ថ
កិច្ចឃាត់ខ្លួន កាលពីថ្ងៃទី០២សីហាកន្លងមកនេះ ១-ឈ្មោះឃិន ជំរឿន
ប្រធានចលនាយុវជន រាជធានី ភ្នំពេញ គណបក្សសង្គ្រោះជាតិ, ២-ឈ្មោះនាង សុឃុន
ហិរញ្ញិកចលនាយុវជនគណបក្ស សង្គ្រោះជាតិប្រចាំខណ្ឌច្បារអំ ពៅ
និង៣-ឈ្មោះសាន សុខហេង ប្រធានចលនាយុវជនគណបក្សសង្គ្រោះជាតិ ប្រចាំ
ខណ្ឌទួលគោក។
យុវជនទាំងបីនោះ
ត្រូវបានចាប់ខ្លួន ពាក់ព័ន្ធនឹងកុបកម្ម
ផ្តើមគំនិតឱ្យអំពើហិង្សាដោយចេតនា
និងញុះញង់ឱ្យមានបទល្មើសឧក្រិដ្ឋ-មជ្ឈិមសម្រេចផល៕
លោក នាង សុឃុន ក្នុងពេលដែលត្រូវបានសមត្ថកិច្ចចាប់ឃាត់ខ្លួន
លោក ឃិន ជំរឿន ប្រធានយុវជនគណបក្សសង្គ្រោះជាតិ រាជធានីភ្នំពេញ
លោក សាន គឹមហេង
ប្រភពពី Free Press Magazine