ក្រុមហ៊ុន​សាង​សង់ ​កម្ពុជា​មួយ​ស្ថិត​ក្នុង ​បញ្ជី​ខ្មៅ​ WB

8/07/2014 0 Comments A+ a-


11_story1_1ភ្នំពេញៈ អង្គភាព ​ស៊ើប​អង្កេត​អំពី​ពុក​រលួយ​របស់​ធនាគារ​ពិភព​លោក​បាន​ហាម​ឃាត់​ក្រុម​ហ៊ុន​ សាង​សង់​របស់​កម្ពុជា​មិន​ឲ្យ​ដេញ​ថ្លៃ​តាម​នីតិវិធី​ជា​ផ្លូវ​ការ​នាពេល​ អនាគត​ដោយសារ​មាន​​ការ​ចោទ​ប្រកាន់​ថា​​ក្រុមហ៊ុន​​នេះ​បាន​បញ្ជូន​ឯកសារ​ ក្លែងក្លាយ​ក្នុង​អំឡុង​ពេល​ស្នើ​សុំ​ដេញ​ថ្លៃ​ជា​ផ្លូវការ​កាល​ពី​ឆ្នាំ ២០១០។
អង្គភាព ​Integrity ​Vice ​Presidency ​(INT)​ ​របស់​ធនាគារ​នេះ​កាល​ពី​សប្ដាហ៍​មុន​បាន​ប្រកាស​ថា​ ខ្លួន​បាន​ហាម​ក្រុម​ហ៊ុន​​ CDW ​Construction Co ​ក្នុង​រយៈពេល ៣​ ឆ្នាំ​​ពី​បទ​ជាប់​ពាក់​ព័ន្ធ​ក្នុង​ការ​ក្លែងបន្លំ​ជាប់​ទាក់​ទង​នឹង​ «គម្រោង​កសាង​​ និង​ស្ដារ​ឡើង​វិញ​កេតសាណា» ​(KERR​)​ឆ្នាំ​ ២០១០ ​របស់​ធនាគារ។
សេចក្ដី​ប្រកាស​ព័ត៌មាន​កាលពី​ថ្ងៃទី​២៩ ខែ​កក្កដា ​​បង្ហាញ​ថា៖ «ការ​ស៊ើប​អង្កេតមួយ​ដោយ ​INT ​បាន​បង្ហាញ​ថា​ ក្រុមហ៊ុន​​ CDW ​បាន​ផ្ញើ​របាយការណ៍​ហិរញ្ញ​វត្ថុ​ក្លែង​បន្លំ​ និង​របាយការណ៍​ក្លែង​បន្លំនៃ​ការ​សាងសង់​ក្នុង​ការ​ដេញ​ថ្លៃ​របស់​ខ្លួន​ ទាក់​ទង​​នឹង​នី​តិវិធី​លទ្ធកម្ម។
ដោយបានប្រកាស​សម្រាប់​ការ​ស្នើ​សុំ​ដេញ​ថ្លៃ​​ កាល​ពីចុង​ឆ្នាំ​២០១០ ​និង​បាន​បញ្ចប់​ជា​ផ្លូវការ​​កាល​ពីថ្ងៃ​ទី​៣១ ​ខែ​កក្កដា​នៅ​ឆ្នាំ​នេះ ​គម្រោង​ KERR ​នេះ​មាន​ទឹក​ប្រាក់​ ៣៧ ​លាន​ដុល្លារ​អាមេរិក​ដែល​បាន​ផ្ដល់​​ជំនួយ​សង្គ្រោះ​សម្រាប់​គ្រោះ​ ធម្មជាតិ ​ការ​ស្ថាបនា​ផ្លូវ​ថ្នល់ ​សេវា​ទឹក​ស្អាត ​និង​អនាម័យ ​សម្រាប់​សហគមន៍​រង​ផល​​ប៉ះ​ពាល់​ដោយសារ​ព្យុះ​​កេតសា​ណា ​ដែល​បាន​សម្លាប់​មនុស្ស​ ៤៣​ នាក់​ ​​បណ្ដាល​​ឲ្យ​មាន​ការ​ប៉ាន់​​ប្រមាណ​ពី​ការ​ខូច​ខាត​​ជា​ទឹក​ប្រាក់​ ១៤០ ​លាន​ដុល្លារ​អាមេរិក​ និង​បាន​ជម្លៀស​​មនុស្ស​រាប់​ពាន់​គ្រួសារ។
លោក ​ជួន ​ដាវីន ​​ប្រធាន​​ក្រុមហ៊ុន​ CDW ​Construction ​បាន​សារភាព​ថា​​ក្រុមហ៊ុន​របស់​​លោក​​បាន​ជាប់​ក្នុង​បញ្ជី​ខ្មៅ​ បន្ទាប់​ពី​​ការ​បញ្ជូន​សំណើ​មិន​​ទទួល​បាន​ជោគ​ជ័យ​ឲ្យ​ធនាគារ​ពិភព​​លោក​ ដើម្បី​ជួសជុល​ផ្លូវ​​នៅ​​ក្នុង​ខេត្ត​កំពង់ធំ​ដែល​បាន​រង​ការ​ខូច​ខាត​ដោយ​ សារ​ខ្យល់​ព្យុះ​កេតសាណា។
ប៉ុន្តែ​​លោក​បាន​រិះ​គន់​ដល់​នីតិវិធី​ដេញ​ ថ្លៃ​​របស់​ធនាគារ​ពិភព​លោក​ថា​ ពួក​គេ​​មិន​ផ្ដល់​ពេលវេលា​ឲ្យ​បាន​គ្រប់គ្រាន់​សម្រាប់​ក្រុមហ៊ុន​​ធ្វើ​ ការ​ជាមួយ​គ្នា​ក្នុង​ការ​វាយ​តម្លៃ​​ហិរញ្ញវត្ថុ​ឲ្យ​បាន​ច្បាស់​លាស់​នៃ​ ការ​ងារ​​នោះ​​ទេ​ ហើយ​​បាន​និយាយ​ថា ​កិច្ច​​ខិត​ខំ​ប្រឹង​ប្រែង​​ក្នុង​ការ​តាម​ដាន​​បញ្ហា​នេះ​របស់​ធនាគារ​​​ មិន​​មាន​ភាព​ត្រឹម​ត្រូវ​​ទេ​។
លោក​បន្ត​ថា​៖ «​​បញ្ហា​គឺថា​សេច​ក្ដី​ព្រាង​របស់​​ខ្ញុំ​គឺ​ខុស​ប្លែក​ពី​​ការ​វាយ​តម្លៃ​ ​គម្រោង​របស់​សវនករ​ផ្ទៃ​ក្រៅ​ប្រទេស​ដោយ​សារតែ​​ខ្ញុំ​​មាន​ពេល​វេលា​តិច​ តួច​ពេក​ក្នុង​ការ​ធ្វើ​វា ហើយ​ការ​វិនិ​ច្ឆ័យ​របស់​ធនាគារ​ពិភព​លោក​មាន​ការ​ស្មុគ្រ​ស្មាញ​ខ្លាំង​ ណាស់​»​។
​លោក​បន្តថា​៖ «​ខ្ញុំ​សម្រេច​ចិត្ត​​មិន​តាម​ដាន​គម្រោ​ង ​ដែល​យើង​​មិន​បាន​ទទួល​ជោគ​ជ័យ​​នេះ​ទេ​ ដូច្នេះ​មូល​​ហេតុ​គឺ​ធនា​គារ​​ពិ​ភព​លោ​ក​នៅតែ​សួរ​ខ្ញុំ​អំពី​វា​ ហើយ​ហេតុ​អ្វី​បាន​ជា​​ក្រុមហ៊ុន​ខ្ញុំ​នៅ​ក្នុង​បញ្ជី​ខ្មៅ​​?​»​។
តាម​​លោក​ដាវីន ​​ក្រុម​ហ៊ុន​ CDW Construction​ កាល​ពី​ឆ្នាំ​២០០៧ ​បាន​ឈ្នះ​​លើ​នីតិ​វិធី​ដេញ​ថ្លៃ​សម្រាប់​កិច្ច​​ព្រមព្រៀង​ទឹក​ប្រាក់​ ​១០០ ០០០​ដុល្លារ​អាមេរិក​ជា​មួយ​ធនាគារ​ពិភព​លោក​​ដើម្បី​កសាង​រច​នា​សម្ព័ន្ធ​ នៅ​ក្នុង​ខេត្ត​កោះ​កុង​។
មិន​មែន​មាន​តែ​ក្រុម​ហ៊ុន ​CDW ​មួយ​ប៉ុណ្ណោះ​ទេ​ដែល​ស្ថិត​ក្នុង​ការ​ហាម​ឃាត់​របស់​ធនាគារ​ពិ​ភព​លោក​នោះ​ គឺ​នៅ​មាន​ក្រុម​ហ៊ុន​ពីរ​ផ្សេង​ទៀត​ដែល​មិន​បាន​ជាប់​ទាក់​ទង​ជា​មួយ​ក្រុម ​ហ៊ុន​ Dutch companies ក៏​ត្រូវ​​បាន​គេ​ហាម​​ឃាត់​ផង​ដែរ​​ពីបទ​ការ​អនុវត្ត​ក្លែង​​បន្លំ​ដូចគ្នា ​នេះ​នៅ​ក្នុង​ប្រទេស​អ៊ីរ៉ាក់​។ ​INT ​មិន​បាន​ចេញ​ផ្សាយ​​ការ​បក​ស្រាយ​​ល្អិត​ល្អន់​ស្ដីពី​សកម្ម​ភាព​ក្លែង​ បន្លំ​ដែល​បាន​ចោទ​ប្រកាន់​របស់​ក្រុម​ហ៊ុន​នេះ​ទេ​។
លោក Leonard ​McCarthy​ នៅ integrity ​vice ​president​ របស់​ធនាគារ​ពិភព​លោក​ត្រូវ​បាន​គេ​ដក​ស្រង់​សម្ដីក្នុង​សេច​ក្ដី​ប្រកាស​ ព័ត៌មាន​​ថា​៖«​ការ​គ្រប់​គ្រង​លើ​ ហា​និ​ភ័យនៃ​អំពើ​​ក្លែង​បន្លំ​ និង​​អំពើ​ពុក​​រលួយ​តាម​រយៈ​ការ​អនុលោម​​តាម​ច្បាប់​ក្រុម​ហ៊ុន​ និង​​ការ​ងារ​បង្កា​រនៅ​​ក្នុង​គម្រោង​អភិវឌ្ឍន៍​ ជា​អាទិភាព​ ​ពិសេស​នៅ​ក្នុង​ស្ថាន​ភាព​​ជម្លោះ​ដែល​រង​ផល​ប៉ះ​ពាល់​ ដែល​ត្រូវ​ការ​​សេវា​កម្ម​ ហើយ​​ហេដ្ឋារច​នា​សម្ព័ន្ធ​​មិន​អាច​​ត្រូវ​បាន​លើក​ចេញ​ ​ឬ​ពន្យា​រពេល​បាន​ទេ»​។​
ក្រុម​ប្រឹក្សា​ផ្ដល់​យោ​បល់ផ្ទៃ​ក្នុង​ (IAB)របស់​ធនាគារ​ពិ​ភព​លោក​ដែល​បាន​​ផ្ដល់​យោ​បល់​ដល់​ធនាគារ​នេះ​​ពី​​ការ ​ប្រឆាំង​​អំពើ​ពុករលួយ​ និង​ការ​ប្រឆាំង​​ការ​ក្លែង​បន្លំ​​​ឲ្យ​ដឹង​ថា​ របាយ​ការ​ណ៍​បាន​ចេញ​ផ្សាយ​កាល​ពីខែ​កុ​ម្ភៈ​បង្ហាញ​ថា INT បាន​ស៊ើប​​អង្កេត​យ៉ាង​សក​ម្ម​លើ​ករណី​ក្លែង​បន្លំ​ និង​ពុក​រលួយ​ចំនួន​ ​​៦៩​ និង​ការ​ហាមឃាត់ ៧៨​ ករណី​ទូទាំង​ក្រុម​ធនាគារ​​ពិភព​លោក​គិត​ត្រឹម​​​ថ្ងៃទី​៣១ ខែ​ធ្នូ ​ឆ្នាំ​២០១៣៕