លោក អេង ឆៃអ៊ាង ត្រូវអ្នកតំណាងរាស្រ្ត បោះឆ្នោត គាំទ្រ ជាឯកច្ឆ័ន ឲ្យក្លាយជាប្រធាន គណៈកម្មការ ទី១
ភ្នំពេញ ៖ លោក
អេង ឆៃអ៊ាង ត្រូវបានអ្នកតំណាងរាស្រ្ត ទាំង១២២ រូបបោះឆ្នោតគាំទ្រឲ្យ ទៅជា
ប្រធាន គណៈកម្មការទី១ (គណៈកម្មការសិទ្ធិមនុស្ស ទទួលពាក្យបណ្តឹងអង្កេត
និងទំនាក់ទំនង រដ្ឋ សភា ព្រឹទ្ធសភា)នៅព្រឹកថ្ងៃទី២៦ ខែសីហា ឆ្នាំ២០១៤ ។
សូមបញ្ជាក់ថា ការបោះឆ្នោត រុះរើក្បាលម៉ាស៊ីនរដ្ឋសភាថ្មី ធ្វើឡើងអនុលោម
តាមកិច្ចព្រមព្រៀង បិទ បញ្ចប់វិបត្តិនយោបាយ របស់គណបក្សជាប់ឆ្នោតទាំងពីរ
កាលពីថ្ងៃទី២២ ខែកក្កដា ឆ្នាំ២០១៤ នាវិមាន ព្រឹទ្ធសភា ។
គួររម្លឹកឡើងវិញថា លទ្ធផលនៃការបោះឆ្នោត
កាលពីថ្ងៃទី២៨ ខែកក្កដា ឆ្នាំ២០១៣ បានបង្ហាញថា គណបក្សប្រជាជនកម្ពុជា
ទទួលបាន ៦៨អាសនៈ រីឯគណបក្សសង្គ្រោះជាតិ ទទួលបាន៥៥អាសនៈ៕
__________________