យី​ឌុ​ប​បុក​ម៉ូ​តូ​ទាំង ​ព្រឹក​ស្លាប់​ប្រពន្ធ​ ​និង​ប្តី​រង​របួស​ធ្ងន់​

8/26/2014 0 Comments A+ a-

wife dieខេត្ត ​រតន​គិរី​ ​៖ ហេតុ​ការណ៍​គ្រោះ​ថ្នា​ក​ចរាចរណ៍​ដែល​បង្ក​ឡើង​ដោយ​រថ​យន្ត​និង​ម៉ូ​តូ​ ទាំង​ព្រឹក​ ​នៅ​ក​ណ្តា​ល​ក្រុង​បាន​លុង​ ​ប​ណ្តា​អោ​យ​មនុស្ស​ម្នាក់​ស្លាប់​ភ្លា​មៗ​ ​ និង​រង​របួស​ធ្ងន់​ម្នាក់​ ​។
ហេតុ​ការណ៍​ដ៏​រន្ធត់​នេះ​បាន​កើត​ឡើង​កាល​ពី​វេលា​ម៉ោង​៨ព្រឹក​ ​ ​ថ្ងៃ​ទី​២៦ ខែ​សីហា​ ​ឆ្នាំ​២០១៤ នៅ​ត្រង់​ចំណុច​ផ្លូវ​បំបែក​ជា​៤ ក្បែរ​ ផ្ទះ​សំណាក់​យីហោ​ហេង​ ​ហេង​ ​រត​នៈ​វិឡា​ ​ស្ថិត​ក្នុង​ភូមិ​អភិវឌ្ឍ​ន៍​ ​សង្កាត់​ឡា​បាន​សៀ​ក​ ​ ក្រុង​បាន​លុង​ ​ ​។
តាម​កា​រះ​អោ​យ​ដឹង​ពី​ម​ន្ត្រី​នគរបាល​ចរាចរណ៍​នៃ​ស្នង​ការដ្ឋាន​នគរបាល ​ខេត្ត​ ​បាន​អោ​យ​ដឹង​ថា​ ​កាល​ពី​វេលា​ម៉ោង​ខាង​លើ​ ​រថ​យន្ត​ប្រភេទ​ ​យី​ឌុ​ប​ ​អត់​ស្គាល់​ស្លាក​លេខ​ ​ធ្វើ​ដំណើរ​ក្នុង​ទិស​ដៅ​ពី​ជើង​ទៅ​ត្បូង​ក្នុង​ល្បឿន​មធ្យម​ ​តាម​កំណាត់​ផ្លូវ​ជាតិ​លេខ​៧៨A​ ​ខ​ណៈ​មក​ដល់​ចំណុច​កើត​ហេតុ​ខាង​លើ​ ​ស្រាប់តែ​មាន​ម៉ូ​តូ​មួយ​គ្រឿង​បើក​បរ​ក្នុង​ល្បឿន​លឿន​ក្នុង​ទិស​ដៅ​ពី​ កើត​ទៅ​លិច​ ​ក៏​ប៉ះ​ទង្គិច​គ្នា​ជាមួយ​រថ​យន្ត​ពេញ​ទំហឹង​ ​ប​ណ្តា​ល​អោ​យ​ មនុស្ស​ស្លាប់​ភ្លាម​ម្នាក់​ ​និង​រង​របួស​ធ្ងន់​ម្នាក់​ ​។ប្រភព​បាន​បន្ត​ទៀត​ថា​ ​ជន​រង​គ្រោះ​ត្រូវ​បាន​គេ​ស្គាល់​ឈ្មោះ​ ​ស្មាន​  ​សា​ឡែ​ស​ ​ភេទ​ប្រុស​ ​អាយុ​៥៤ឆ្នាំ​ជន​ជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ ​មាន​ទី​ លំនៅ​បច្ចុប្បន្ន​នៅ​ភូមិ​ជ្រៃ​ ​សង្កាត់​យក្ខ​ឡោម​ ​ក្រុង​បាន​លុង​ ​ខេត្ត ​រតន​គិរី​(រង​របួស​ធ្ងន់​អ្នក​បើក​បរ​ម៉ូ​តូ​) និង​ឈ្មោះ​ ​ឡែ​ស​ ​ម៉ា​រី​ ​ ​អាយុ​៥០ឆ្នាំ​ ​ជន​ជាតិ​ខ្មែរ​អ៊ិ​ស្លា​ម​ ​ត្រូវ​ជា​ប្រពន្ធ​ ​បាន​ស្លាប់​ភ្លា​មៗ​នៅ​កន្លែង​កើត​ហេតុ​ ​ជិះ​ម៉ូ​តូ​ម៉ា​ក​វ៉េវ​S ​ពណ៌​ខ្មៅ​ ​ ​ពាក់​ស្លាក​លេខ​រតន​គិរី​ ​1A-3649 ។ ចំណែក​រថ​យន្ត​ដែល​បង្ក​មិន​ស្គាល់​ អ្នក​បើក​បរ​ក្រោយ​ពេល​កើត​ហេតុ​បាន​បើក​រត់​គេច​ខ្លួន​ដោយ​សុវត្ថិ​ភាព​ ​។
ក្រោយ​ពេល​កើត​ហេតុ​ ​នគរបាល​ចរាចរណ៍​នៃ​ស្នង​ការដ្ឋាន​ខេត្ត​ ​បាន​ចុះ​មក​ធ្វើ​ការ​វាស់​វែង​ នាំ​យក​ម៉ូ​តូ​ជន​រង​គ្រោះ​ទៅ​រក្សា​ទុក​នៅ​ស្នង​ការដ្ឋាន​នគរបាល​ខេត្ត​ ​ ចំណែក​ជន​រង​គ្រោះ​(ជា​ប្តី​)បញ្ជូន​ទៅ​ស​ង្គ្រោះ​បន្ទាន់​នៅ​ឯ​មន្ទីរ​ ពេទ្យ​បង្អែក​ខេត្ត​តាម​រថ​យន្ត​សា​មុ​យ​ ​។  ចំណែក​សាកសព​ប្រពន្ធ​ជន​រង​គ្រោះ​ដែល​បាន​ស្លាប់​សមត្ថ​កិច្ច​បាន​ប្រគល់​ទៅ ​អោ​យ​ក្រុម​គ្រួសារ​ដើម្បី​ធ្វើ​បុណ្យ​ទៅ​តាម​ប្រពៃណី​ ​។ ដោយ​ឡែក​ ​ចំពោះ​រថ​យន្ត​ដែល​បង្ក​ម៉ា​ក​យី​ឌុ​ប​ ​សមត្ថ​កិច្ច​កំពុង​តាម​ស្វែង​រក​ ដើម្បី​មក​ដោះ​ស្រាយ​តាម​នីតិ​វិធី​ ​៕


_______________________
ប្រភពពីនគរវត្ត