វេជ្ជបណ្ឌិតវះកាត់ យកគ្រោងឆ្អឹងទារក ចេញបន្ទាប់ពីស្ថិតនៅ ក្នុងផ្ទៃម្តាយ ៣៦ឆ្នាំ
ញ៉ូវដែលី៖ ស្ត្រីម្នាក់ត្រូវបាន
វេជ្ជបណ្ឌិតវះកាត់យក គ្រោងឆ្អឹងទារកចេញ បន្ទាប់ពីបានស្ថិតនៅ
ក្នុងផ្ទៃស្ត្រី ម្នាក់អស់រយៈពេល ៣៦ឆ្នាំ ដែលនេះត្រូវបានគេចាត់ទុកថា
ជាការមានផ្ទៃពោះ ដ៏វែងជាងគេបំផុតលើ ពិភពលោក។ នេះបើយោងតាម
សេចក្តីរាយការណ៍របស់ ភ្នាក់ងារសារព័ត៌មាន News 24 ចេញផ្សាយ កាលពីថ្ងៃអង្គារ
ទី២៦ ខែសីហា។
ស្ត្រីជាម្តាយវ័យ ៦០ឆ្នាំ បានចាប់មានផ្ទៃពោះ
តាំងពីអាយុ ២៤ឆ្នាំ ត្រូវរងការឈឺចាប់ ដោយការរំលូតកូន ដោយសារទារកនេះ
បានលូតលាស់ក្រៅស្បូន។ នេះបើយោងតាមការលើកឡើង របស់លោកវេជ្ជបណ្ឌិត ម្នាក់ប្រាប់ AFP ។
ស្ត្រីរស់នៅក្នុងគ្រួសារក្រីក្រម្នាក់នេះ
មកពីតំបន់ដាច់ស្រយាល នៃប្រទេសឥណ្ឌា មានការភ័យខ្លាចយ៉ាង ខ្លាំង
ទាក់ទងនឹងការវះកាត់យកគ្រោងឆ្អឹងនៃទារកចេញ។ សូមជំរាបថា
ក្រុមវេជ្ជបណ្ឌិតមកប្រចាំទីក្រុង Nagpur បានវះកាត់យកគ្រោងឆ្អឹង
ដែលស្ថិតនៅចន្លោះរវាងស្បូន ពោះវៀន និងប្លោកនោមរបស់ស្ត្រីជា
ម្តាយវ័យចំណាស់ម្នាក់នេះប្រកបដោយជោគជ័យ៕
_________________
ផ្តល់សិទ្ទិដោយ៖dap-news