គណបក្សជាប់ឆ្នោតទាំង ពីរបង្ហាញសមាសភាព ក្រុមការងាររុះរើក្បាល ម៉ាស៊ីនព្រឺទ្ធសភា
ប្រធានគណបក្សសង្គ្រោះជាតិ លោក សម រង្ស៊ី
កាលពីម្សិលមិញ សរសេរលិខិតមួយផ្ញើជូនលោក ជា ស៊ីម ប្រធានព្រឹទ្ធសភា
និងជាប្រធានគណបក្សប្រជាជនកម្ពុជា ស្នើ
ឲ្យមានការចាត់ចែងការជួបគ្នារវាងក្រុមការងារគណបក្សទាំង
ដើម្បីពិភាក្សារៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា
ស្របតាមស្មារតីនៃកិច្ចព្រមព្រៀងស្ដីពីដំណោះស្រាយនយោបាយរវាងគណបក្ស
ទាំងពីរកាលពីថ្ងៃទី២២ ខែកក្កដាកន្លងទៅ ។
នៅក្នុងលិខិតដដែលនោះលោក សម រង្ស៊ី
ក៏បានឧទ្ទេសនាមសមាសភាពក្រុមការងារគណបក្ស សម រង្ស៊ី
ដែលមាន៣រូបដែលមានលោក គង់ គាំ ជាប្រធាន និង លោក ទាវ វណ្ណុល និងលោក
ហុង សុខហួរ ជាសមាជិក ។
ជាការឆ្លើយតប លោក ជា ស៊ីម
នៅថ្ងៃនេះបានសរសេរលិខិតទៅលោក សម រង្ស៊ី
ដោយបានឧទ្ទេសនាមនូវសមាសភាពទាំង៣រូបរបស់គណបក្សប្រជាជនកម្ពុជាដែល
មាន លោក ទេព ងន ជាប្រធាន និងលោក អ៊ុក ប៊ុនឈឿន និងលោក ជា ជេដ្ឋ
ជាសមាជិក ។
គណបក្សទាំងពីរមិនបានបញ្ជាក់ពី
កាលបរិច្ឆេទជាក់លាក់ណាមួយក្នុងការជួបពិភាក្សាគ្នានោះទេ តែលោក សម
រង្ស៊ី បានសរសេរលើទំព័រហ្វេសប៊ុករបស់លោកថា «ព្រឹទ្ធសភានឹងរៀបចំក្បាលម៉ាស៊ីនដឹកនាំរបស់ខ្លួនជាថ្មី នៅក្នុងពេលឆាប់ៗខាងមុខនេះ» ។
កិច្ចព្រមព្រៀងដើម្បីបញ្ចប់ជម្លោះនយោបាយ
រវាងគណបក្សប្រជាជនកម្ពុជា និងគណបក្សសង្គ្រោះជាតិ កាលពីថ្ងៃទី២២
ខែកក្កដា ឆ្នាំ២០១៤ មាន៧ប្រការ ហើយត្រង់ប្រការ៥ សរសេរថា “គណបក្សទាំងពីរ ឯកភាពគ្នាពិនិត្យរៀបចំឡើងវិញនូវក្បាលម៉ាស៊ីនដឹកនាំព្រឹទ្ធសភា” ៕
ប្រភពពី vodhotnews.com