អ្នកភូមិមានទំនាស់ដី នៅក្រចេះតវ៉ាដល់ផ្ទះ លោក ហ៊ុន សែន
តំណាងអ្នកតវ៉ា លោក សួន វិច្ឆិកា បញ្ជាក់ថា អ្នកភូមិ ២០០គ្រួសារនេះឡើងមកតវ៉ា តំណាងឲ្យអ្នកភូមិសរុបជិត ៣០០គ្រួសារ នៅឃុំស្នួល ស្រុកស្នួល ខេត្តក្រចេះ ដែលដីរបស់ពួកគាត់ត្រូវបានក្រុមហ៊ុនឈូសឆាយរំលោភយក។ ក្រៅពីនេះពួកគាត់ភាគច្រើន មិនត្រូវបានអាជ្ញាធរខេត្តចេញប័ណ្ណកម្មសិទ្ធិកាន់កាប់ដីឲ្យពួកគាត់ បន្ទាប់ពីក្រុមនិស្សិតស្ម័គ្រចិត្តរបស់លោក ហ៊ុន សែន បានចុះវាស់វែងជូនពួកគាត់រួចហើយ។
ក្រុមអ្នកតវ៉ាបានទៅដល់វិមានឯករាជ្យ ក្បែរផ្ទះលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន នៅម៉ោងប្រហែល ៩ព្រឹក តែត្រូវប្រឈមនឹងប៉ូលិសប្រដាប់ដោយខែលនិងដំបងឆក់រារាំង។
សូមរង់ចាំអានព័ត៌មាននេះពិស្ដារ…
កម្លាំងអាជ្ញាធររារាំងក្រុមអ្នកតវ៉ារឿងដីនៅក្បែរវិមានឯករាជ្យ មិនឲ្យទៅផ្ទះលោក ហ៊ុន សែន។
ក្រុមអ្នកតវ៉ាព្យាយាមហែក្បួនដោយមានការតាមឃ្លាំមើលពីកម្លាំងអាជ្ញាធរ។
ក្រុមអ្នកតវ៉ាដង្ហែក្បួនបម្រុងទៅផ្ទះលោក ហ៊ុន សែន។
អ្នកតវ៉ាបញ្ហាដីដែលមានទាំងកូនតូចៗមកជាមួយផង រត់តាមក្បួនដង្ហែញត្តិ។
ពលរដ្ឋលើកបដាតវ៉ារឿងដីនៅក្បែរវិមានឯករាជ្យ។
អ្នកមានបញ្ហាដីយំរៀបរាប់ស្នើសុំលោក ហ៊ុន សែន ផ្ដល់ប្លង់កម្មសិទ្ធិដីធ្លី។
អ្នកមានបញ្ហាដីលើកបដាតវ៉ាក្បែរវិមានឯករាជ្យ។
ពលរដ្ឋមានបញ្ហាដីធ្លីលើកបដាមានរូបភរិយាលោក ហ៊ុន សែន តវ៉ាក្បែរវិមានឯករាជ្យ។
អ្នកតវ៉ាម្នាក់រងរបួសពេលប៉ះទង្គិចជាមួយសមត្ថកិច្ច។
ពលរដ្ឋផ្ដល់បទសម្ភាសន៍ដល់វិទ្យុអាស៊ីសេរី អំពីប្លង់កម្មសិទ្ធិដី។
មន្ត្រីខុទ្ទកាល័យនាយករដ្ឋមន្ត្រីចេញមកទទួលញត្តិពលរដ្ឋតវ៉ារឿងដី។
ពលរដ្ឋមកពីខេត្តក្រចេះ អង្គុយកាន់បង្កាន់ដៃនិស្សិតវាស់ដីចេញឲ្យ ប៉ុន្តែមិនទាន់ទទួលបានប័ណ្ណកាន់កាប់ដី។
ប្រភពពី វិទ្យុអាស៊ីសេរី