ចៅក្រម​​លើក​ពេល​ ប្រកាស​សាលក្រម ​សំណុំរឿង​លោកចាន់ ចេង និង​លោក​ជូ​ង ជូ​ងី

8/05/2014 0 Comments A+ a-

Chan-chang-MPCNRPកណ្តាល៖ ចៅក្រម ​តុលាការ​សាលាដំបូង​ខេត្តកណ្តាល នៅ​ព្រឹក​ថ្ងៃទី​៥ ខែ​សីហា​នេះ បានលើក​ពេល​ប្រកាស​សាលក្រម​លើសំណុំរឿង​លោក ចាន់ ចេង បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោតរបស់ គណបក្សសង្គ្រោះជាតិ មណ្ឌល​ខេត្ត​កណ្តាល ជាមួយ​និង​លោក ​ជូ​ង ជូ​ងី ដែល​ជា​មេធាវី​ការពារ​ក្តី រំដោះ​អ្នកទោស​ចេញពី​ពន្ធនាគារ​។
ការប្រកាស​សាលក្រម​នោះ ត្រូវ​លើក​ពេល​ទៅ​ថ្ងៃក្រោយ ដោយ​មិន​កំណត់​ថ្ងៃ​។​
កាលពី​ថ្ងៃ​ទី​២២ ខែកក្កដា ឆ្នាំ​២០១៤ ចៅក្រម​តុលាការខេត្ត​កណ្តាល បាន​បើក​សវនាការ​ជំនុំជម្រះ​ សំណុំរឿង​បេក្ខជន​តំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ លោក​ចាន់​ចេង ជាមួយនឹង​មេធាវី​ការពារ​ក្តី​លោក ជូ​ង ជូ​ងី ក្នុងករណី​រំដោះ​អ្នកទោស ឈ្មោះ មាស ប៉េង ជា​អតីត​ជំទប់​ទី​២ របស់​គណបក្ស ​សម​រង្ស៊ី ឃុំ​បន្ទាយដែក ស្រុក​កៀនស្វាយ ខេត្ត​កណ្តាល កាលពី​ថ្ងៃ​ទី​២៣ ខែ​កញ្ញា ឆ្នាំ​២០១១​។
បន្ទាប់ពី​សវនាការ​ដែល​មានតែ​លោក​មាស​ប៉េង​ ចូលរួម កាលពី​ថ្ងៃ​ទី​២២​កក្កដា ចៅក្រម​តុលាការខេត្ត​កណ្តាល លោក គឹម ម៉េង បាន​សម្រេច​ថា នឹង​ប្រកាស​សាលក្រម​លើ​រឿងក្តី​នោះ នៅ​ថ្ងៃ​ទី​៥ ខែ​សីហា​នេះ​។ ប៉ុន្តែ​មក​ដល់​ព្រឹក​នេះ ចៅក្រម​បាន​សម្រេច​លើក​ពេល​ប្រកាស​សាលក្រម ដោយ​មិន​កំណត់​ថ្ងៃ​៕លោក ចាន់ ចេង បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោតរបស់ គណបក្សសង្គ្រោះជាតិ                                         លោក ចាន់ ចេង បេក្ខជន​តំណាងរាស្ត្រ​ជាប់ឆ្នោតរបស់ គណបក្សសង្គ្រោះជាតិ