ត្រឡប់​មក​ពី​ផឹកស៊ី​ កម្មករ​ធ្វើការ​ជា​​មួយ​គ្នា​ ចាក់​មួយ​ផ្លែ​ដែកឆាប​ជាប់​ឆ្កឹង​

8/05/2014 0 Comments A+ a-

a42ភ្នំពេញ ​ ៖​ កម្មករ​សំណង់​ម្នាក់​ត្រូវ​កម្មករ​ធ្វើការ​ជាមួយ​គ្នា​ចាក់​មួយ​ផ្លែ​ ដែកឆាប​ជាប់​ឆ្កឹង​បន្ទាប់​ពី​មក​ពី​ផឹកស៊ី​ ជាមួយ​មិត្ដ​ភ​ក្កិ​វិញ​ កាលពី​វេលា​ម៉ោង​ ១១​និង​១០​នាទី​យប់​ ថ្ងៃ​ទី​៣​ ខែសីហា​ នៅ​ក្នុង​ការដ្ឋាន​សំណង់​ម្ដុំ​ផ្សារ​មាន់​អាំង​ សង្កាត់​បឹង​កក់​ទី​២​ ខណ្ឌទួលគោក​ ។​
​ជន​រង​គ្រោះ​មានឈ្មោះ​ វ៉ា​ន់​ ណា​ក់​ ភេទ​ប្រុស​ អាយុ​២៧​ឆ្នាំ​ មុខរបរ​កម្មករ​សំណង់​ ស្នាក់​នៅ​កន្លែង​កើតហេតុ​ មាន​ស្រុក​កំណើត​នៅ​ភូមិ​ស្ពាន​ពោធិ៍​ ឃុំ​ សេដ្ឋី​ ស្រុក​សាមគ្គី​មាន​ជ័យ​ ខេត្ដ​កំពង់​ ឆ្នាំង​បានឱ្យ​ដឹង​ថា​ កាលពី​វេលា​ម៉ោង​៧​យប់​ថ្ងៃ​ទី​៣​ ខែសីហា​ ខ្លួន​បាន​ទៅ​ផឹក​ ស៊ី​នៅផ្ទះ​បងប្អូន​នៅ​សង្កាត់​ចោម​ចៅ​ ខណ្ឌ​ពោធិ៍​សែន​ជ័យ​ ជាមួយ​មិត្ដ​ភ​ក្កិ​ធ្វើ​ ការ​ជាមួយ​គ្នា​២​នាក់​ទៀត​ រហូត​ដល់​ ម៉ោង​១០​យប់​ទើប​ត្រឡប់​មក​វិញ​ ។​
​ខណៈ​ពេល​ត្រឡប់​មក​វិញ​ខ្លួន​មិន​ទាន់​ចូល​ទៅ​សម្រាក​ទេ​ នៅ​អង្គុយ​និយាយ​ លេង​ជាមួយ​កម្មករ​ធ្វើការ​ជាមួយ​គ្នា​ ចំណែក​មិត្ដ​ភ​ក្កិ​ដែល​ត្រឡប់​មក​ពី​ផឹក​ ជាមួយ​គ្នា​បាន​ចូល​ដេក​មុន​អស់ហើយ​។​
​ប្រភព​ព័ត៌មាន​បានឱ្យ​ដឹង​ថា​ ខណៈ​ ពេល​អង្គុយ​និយាយ​ជាមួយ​អ្នកធ្វើការ​ជាមួយ​រហូត​ដល់​ម៉ោង​កើតហេតុ​ជន​រង​ គ្រោះ​ដើរទៅ​ចូល​សម្រាក​ ស្រាប់តែ​ ឈ្មោះ​ ចូ​ច​ ដែល​ធ្វើការ​ជាមួយ​គ្នា​បាន​ ជេរ​ប្រមាថ​ ជន​រង​គ្រោះ​រួច​ក៏​ត្រូវ​ឈ្មោះ​ គ្រី​ ដើរមក​ពីក្រោយ​ចាក់​មួយ​ផ្លែ​ដែក​ ឆាប​លិច​ជាប់​ឆ្កឹង​និង​ឆ្អឹងខ្នង​ហើយ​នាំ​គ្នា​ គេចខ្លួន​អស់​ ចំណែក​ជន​រង​គ្រោះ​បាន​ ស្រែកហៅ​អ្នកធ្វើការ​ជាមួយ​ឱ្យ​ជូន​ទៅ​ ព្យាបាល​នៅ​មន្ទីរពេទ្យ​ព្រះ​កុសុមៈ​ដើម្បី​ វះកាត់​យក​ផ្លែ​ដែកឆាប​ចេញ​។​
​ចំពោះ​មូលហេតុ​ដែល​ឈាន​ដល់​ការ​ចាក់​សម្លាប់​ នេះ​ដោយសារ​តែ​ជន​ដៃ​ ដល់​ខឹង​ជន​រង​គ្រោះ​ទៅ​ផឹកស៊ី​ជាមួយ​ មិត្ដ​ភ​ក្កិ​ធ្វើការ​ជាមួយ​គ្នា​ដែល​ជា​គូ​ សត្រូវ​របស់​ជន​ដៃដល់​ ៕

ប្រភពពី នគរវត្ត