៧០ លាន ដុល្លារ ថតរឿង “មហាអាណាចក្រខ្មែរ” មិនអាចដំណើរការបានទេ!
ច្បាស់ហើយខ្សែភាពយន្ដ ដែលគ្រោងចាយលុយ ៧០ លានដុល្លារ ផលិតរឿង “មហាអាណាចក្រខ្មែរ”
នឹងមិនដំណើរការនោះទេ។ នេះបើតាមការបញ្ជាក់ពី
ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌ នៃក្រសួងវប្បធម៌ និង
វិចិត្រសិល្បៈលោក ស៊ិន ចន្ទសាយ៉ា។
លោក ស៊ិន ចន្ទសាយ៉ា និយាយថា ការណ៍ដែលមិនអាចដំណើរការបាន ព្រោះគ្មានគម្រោង និងថវិកាផលិតគ្រប់គ្រាន់។ “រឿងលុយ និង គម្រោងច្បាស់លាស់ គឺចាំបាច់បំផុត ព្រោះ ៧០ លានដុល្លារ ច្រើនណាស់ ហើយគាត់អត់ដឹងថា បានលុយមកពីណាធ្វើផងហ្នឹង តើអាចធ្វើទៅរួចទេ”។
ដំណឹង
នៃការផលិតខ្សែភាពយន្តរឿង ”មហាអាណាចក្រខ្មែរ” ប្រើទុន ៧០
ដុល្លារ ពីសំណាក់ផលិតករ Hollywood លោក តូនី បានកើតមានរយៈជាង ៤
ឆ្នាំ មកហើយ
ក៏ប៉ុន្តែដំណឹងនេះបានស្ងាត់ឈឹងមកទល់នឹងពេលបច្ចុប្បន្ន។
ប្រធាននាយកដ្ឋានខាងលើបន្តថា ចាប់តាំងពីធ្វើសន្និសីទកាសែតកាលពីឆ្នាំ ២០០៩ រៀបចំដោយក្រសួងព័ត៌មានមក ផលិតករ Hollywood រូបនេះ មិនបានផ្ដល់ដំណឹងមកភាគីកម្ពុជាទៀតឡើយ។
ការ ស្ងាត់ជិតឈឹង នៃដំណឹងការថតខ្សែភាពយន្ត ”មហាអាណាចក្រខ្មែរ” ត្រូវបាន លោក ស៊ិន ចន្ទសាយ៉ា អះអាងថា ទំនងជាមិនមានថវិកាគ្រប់គ្រាន់ធ្វើឱ្យរាំងស្ទះក្នុងដំណើរការ ផលិតខ្សែភាពយន្តនេះ។ ម្យ៉ាងទៀតការរៀបគម្រោងផលិតឱ្យច្បាស់លាស់ថា ត្រូវដំណើរការដូចម្ដេចខ្លះក៏គ្មានដែរ។
ប្រធាននាយកដ្ឋាន
រូបនេះបញ្ជាក់ដូច្នេះបន្ទាប់ពីលោកបានស្គាល់ លោក តូនី
គឺគ្រាន់តែជាអ្នកនិពន្ធសៀវភៅ ជនជាតិ ហុងគ្រី
ម្នាក់បានមករស់នៅក្នុងប្រទេសកម្ពុជា កាលពីសម័យ អ៊ុនតាក់។
លោកបានស្រាវជ្រាវ
ហើយសរសេរចងក្រងជាសៀវភៅនិយាយពីព្រះបាទជ័យវរ្ម័នទី ៧ ឡើង
យកទៅលក់នៅតំបន់ អឺរ៉ុប និង សហរដ្ឋអាមេរិក។
បន្ទាប់ពីសៀវភៅ និយាយពីភាពរុងរឿង និង អស្ចារ្យក្នុងសម័យ អង្គរក្រោមការដឹកនាំដ៏ខ្លាំងពូកែរបស់ព្រះបាទ ជ័យវរ្ម័នទី ៧ លក់ដាច់ និង ទទួលការគាំទ្រច្រើនពីអ្នកអាន នៃបណ្ដាប្រទេសធំៗខាងលើ។
លោក តូនី ក៏កើតជាគំនិតចង់ផលិតខ្សែភាពយន្តនេះដោយយកស្នាដៃរបស់ខ្លួនដាក់ លក់លើទីផ្សារមូលប័ត្រ ( Stock Market) នៅសហរដ្ឋអាមេរិក ហើយមកទាក់ទងប្រទេសកម្ពុជាឱ្យជួយផ្សព្វផ្សាយគម្រោងដ៏ធំមួយនេះ។ ក៏ប៉ុន្តែប្រហែលជាមិនមានលទ្ធភាពប្រមូលលុយបានគ្រប់គ្រាន់បាន ទើបគម្រោងនៃការផលិតស្ងប់ស្ងាត់មកទល់នឹងពេលបច្ចុប្បន្ន។
“អត់ មានទៅថតនៅឯណាទេអូន! ខ្សែភាពយន្តនិយាយពីព្រះមហាក្សត្រយើងទៅថតនៅថៃម៉េច គេត្រូវថតនៅខ្មែរមុន ហើយត្រូវសុំអាជ្ញាធររបស់យើងសិន ទើបថតបាន”។ លោកបានបញ្ជាក់បន្ថែម។
ក្រុមហ៊ុន Hollywood ដឹកនាំដោយ លោក តូនី បានសហការជាមួយនឹងក្រសួងព័ត៌មាន ធ្វើសន្និសីទកាសែត កាលពីពេលកន្លងទៅ ដើម្បីថតរឿង “មហាអាណាចក្រខ្មែរ” នៅកម្ពុជា។
រឿងនេះគ្រោង ចំណាយទុន ៧០ លានដុល្លារ ដើម្បី ថតបញ្ចប់ ដោយគ្រោងរយៈពេល ៣ ឆ្នាំ ពោលគឺមួយឆ្នាំកន្លះរៀបចំការថតក៏ដូចជាបច្ចេកទេស ហើយមួយឆ្នាំកន្លះទៀតគឺចាប់ផ្ដើមថត។
ទីកន្លែងនៃការថតគឺនៅខេត្តសៀមរាប និង តំបន់ផ្សេងទៀត នៃប្រទេសកម្ពុជា តែមកទល់នឹងពេលនេះកំពុងតែស្ងាត់នៅឡើយ។
តារាសម្ដែងបរទេស ល្បីៗគ្រោងនឹងសម្ដែងរឿង នេះមានដូចជា តួអង្គព្រះបាទជ័យវរ្ម័នទី៧ គឺសម្ដែងដោយ អ្នកកីឡាកាសល្បីល្បាញ ចន ស៊ីណា មានមាឌធំខ្ពស់ និង តួឯកស្រីគឺសម្ដែងដោយ តារាស្រីកូរ៉េ ហាន់ ជីអ៊ុន ព្រមទាំងតារា Hollywood Angelina jolie និង លី លានជា (Jet Li) ៕
អត្ថបទ៖ អ៊ីង សុឡា
លោក ស៊ិន ចន្ទសាយ៉ា និយាយថា ការណ៍ដែលមិនអាចដំណើរការបាន ព្រោះគ្មានគម្រោង និងថវិកាផលិតគ្រប់គ្រាន់។ “រឿងលុយ និង គម្រោងច្បាស់លាស់ គឺចាំបាច់បំផុត ព្រោះ ៧០ លានដុល្លារ ច្រើនណាស់ ហើយគាត់អត់ដឹងថា បានលុយមកពីណាធ្វើផងហ្នឹង តើអាចធ្វើទៅរួចទេ”។
អានអត្ថបទ៖ “មហាអាណាចក្រខ្មែរ” ប្រើទុន៧០លានដុល្លារគ្រាន់តែឆាកល្ខោនឱ្យខ្មែរអរបន្តិចប៉ុណ្ណោះ?
ប្រធាននាយកដ្ឋានខាងលើបន្តថា ចាប់តាំងពីធ្វើសន្និសីទកាសែតកាលពីឆ្នាំ ២០០៩ រៀបចំដោយក្រសួងព័ត៌មានមក ផលិតករ Hollywood រូបនេះ មិនបានផ្ដល់ដំណឹងមកភាគីកម្ពុជាទៀតឡើយ។
ការ ស្ងាត់ជិតឈឹង នៃដំណឹងការថតខ្សែភាពយន្ត ”មហាអាណាចក្រខ្មែរ” ត្រូវបាន លោក ស៊ិន ចន្ទសាយ៉ា អះអាងថា ទំនងជាមិនមានថវិកាគ្រប់គ្រាន់ធ្វើឱ្យរាំងស្ទះក្នុងដំណើរការ ផលិតខ្សែភាពយន្តនេះ។ ម្យ៉ាងទៀតការរៀបគម្រោងផលិតឱ្យច្បាស់លាស់ថា ត្រូវដំណើរការដូចម្ដេចខ្លះក៏គ្មានដែរ។
បន្ទាប់ពីសៀវភៅ និយាយពីភាពរុងរឿង និង អស្ចារ្យក្នុងសម័យ អង្គរក្រោមការដឹកនាំដ៏ខ្លាំងពូកែរបស់ព្រះបាទ ជ័យវរ្ម័នទី ៧ លក់ដាច់ និង ទទួលការគាំទ្រច្រើនពីអ្នកអាន នៃបណ្ដាប្រទេសធំៗខាងលើ។
លោក តូនី ក៏កើតជាគំនិតចង់ផលិតខ្សែភាពយន្តនេះដោយយកស្នាដៃរបស់ខ្លួនដាក់ លក់លើទីផ្សារមូលប័ត្រ ( Stock Market) នៅសហរដ្ឋអាមេរិក ហើយមកទាក់ទងប្រទេសកម្ពុជាឱ្យជួយផ្សព្វផ្សាយគម្រោងដ៏ធំមួយនេះ។ ក៏ប៉ុន្តែប្រហែលជាមិនមានលទ្ធភាពប្រមូលលុយបានគ្រប់គ្រាន់បាន ទើបគម្រោងនៃការផលិតស្ងប់ស្ងាត់មកទល់នឹងពេលបច្ចុប្បន្ន។
លោក ស៊ិន ចន្ទសាយ៉ា ប្រធាននាយកដ្ឋានភាពយន្ត និងផ្សព្វផ្សាយវប្បធម៌
ទោះ
ជាយ៉ាងណាក៏ដោយប្រធាននាយកដ្ឋានភាពយន្ត លោក ស៊ិន ចន្ទសាយ៉ា
ច្រានចោលដំណឹងលើកឡើងថា ខ្សែភាពយន្តដែលចំណាយទឹកប្រាក់ ៧០
លានដុល្លារ រឿង”មហាអាណាចក្រខ្មែរ” ត្រូវបានថតនៅប្រទេសថៃស្ងាត់ៗ។“អត់ មានទៅថតនៅឯណាទេអូន! ខ្សែភាពយន្តនិយាយពីព្រះមហាក្សត្រយើងទៅថតនៅថៃម៉េច គេត្រូវថតនៅខ្មែរមុន ហើយត្រូវសុំអាជ្ញាធររបស់យើងសិន ទើបថតបាន”។ លោកបានបញ្ជាក់បន្ថែម។