Cisco នឹងសម្រេចកាត់ បន្ថយបុគ្គលិកចំនួន ៦០០០ នាក់
ក្រុមហ៊ុន
បណ្ដាញ Network ដ៏ធំរបស់ពិភពលោក Cisco
បានសម្រេចចិត្តធ្វើការកាត់បន្ថយបុគ្គលិករបស់ខ្លួនជាផ្លូវការ
ចំនួន ៦០០០ នៅត្រីមាសបន្ទាប់ក្នុងឆ្នាំនេះ។
ការអនុវត្តន៍យុទ្ធសាស្ត្របែបនេះពិតជាមានផលប៉ះពាល់យ៉ាងខ្លាំង
ដល់បុគ្គលិកជាច្រើនដែលកំពុងបំពេញការងារនាបច្ចុប្បន្ន
ហើយការកាត់បន្ថយលើកនេះគឺស្មើនិង ៨
ភាគរយនៃកម្លាំងធ្វើការសរុបក្នុងក្រុមហ៊ុន។
នេះក៏មិនមែនជាលើកទី១ទេ ដែល Cisco បានសម្រេចអនុវត្តបែបនេះ
ពោលកាលពីឆ្នាំ ២០១១ ក្រុមហ៊ុនបានកាត់បន្ថយចំនួន ១១ ០០០ នាក់
និងនៅក្នុងឆ្នាំ ២០១៣ ចំនួន ៤ ០០០ នាក់រួចទៅហើយ។
តាម
ពាក្យសំដីរបស់លោក John Chambers ដែលជានាយកប្រតិបត្តិរបស់ Cisco
បាននិយាយថាយើងមិនចង់ធ្វើបែបនេះទេ ប៉ុន្តែដោយសារកាលៈទេសៈបង្ខំ
និងជួបវិបត្តិហិរញ្ញវត្ថុធ្ងន់ធ្ងរពេក។
ជាពិសេសការធ្លាក់ចុះប្រាក់ចំណូលដ៏ធំនោះគឺនៅចិនដែលស្មើនិង
២៣ ភាគរយបើធៀបនិងឆ្នាំមុនៗ។
ខាងក្រោមនេះជារបាយការណ៍ប្រាក់ចំណូលរបស់ក្រុមហ៊ុនចាប់ផ្ដើមធ្លាក់ចុះបើធៀបនិងឆ្នាំកន្លងទៅ៖
ប្រែសម្រួល៖ សែម សុធារិទ្ធ
ប្រភព៖ businessinsider
ប្រភព៖ businessinsider