ស៊ិន រក្សា ដើរចេញពីសិល្បៈ មកសំងំបើកហាងលក់ ខោអាវយុវវ័យ
ភ្នំពេញ៖ អតីតតារាសម្តែង ធ្លាប់មានឈ្មោះល្បីគួរសម
នាអំឡុងឆ្នាំ២០០៨ កញ្ញា ស៊ិន រក្សា បច្ចុប្បន្ន ត្រូវបានគេមើលឃើញថា
នាងកំពុងតែឃ្លាតចាកឆ្ងាយ ពីសិល្បៈស្ទើរបាត់មុខទាំងស្រុង ខណៈថ្មីៗនេះ
មានដំណឹងលេចឮមកថា តារាស្រីរូបនេះ បានលាឈប់ពីសិល្បៈ
ទៅបើកមុខជំនួញផ្ទាល់ខ្លួន ជំនួសវិញ អាចកាក់កបជាងនេះ។
តាមប្រភព ពីមជ្ឈដ្ឋានខាងក្រៅ បានបង្ហើបថា ឥឡូវនេះ រក្សា បានលាឈប់ពីសិល្បៈទាំងស្រុងហើយ ។ម្យ៉ាងទៀតការបាត់មុខនាង ពីពិភពសិល្បៈ ព្រោះតែកញ្ញា ស៊ិន រក្សា បានទៅពួនសម្ងំបើកមុខជំនួញ រកស៊ីផ្ទាល់ខ្លួន សង្ស័យបានការជួយឧបត្ថម្ភ ជ្រោមជ្រែង ពីបុរសជាគូស្នេហ៍របស់ នាង រស់នៅឯនាយសមុទ្រ។
ប្រាប់គេហទំព័រ LookingTODAY តាមទូរស័ព្ទ កាលពីរសៀលថ្ងៃទី១១ ខែសីហា ឆ្នាំ២០១៤ កញ្ញា ស៊ិន រក្សា បាននិយាយ ដោយពាក្យសម្តីស្ទាក់ស្ទើរថា "ចាស.បង… ! បច្ចុប្បន្នការងារ មមាញឹកគួរសម។ ចំណែកឯអាជីពសិល្បៈវិញ បើនិយាយទៅ គឺខ្ញុំឈប់សម្តែង អស់មួយរយៈមកហើយ ប៉ុន្តែបើរឿងថា ឲ្យឈប់ទាំងស្រុងនោះ គឺមិនទាន់ប្រាកដទេ..។ គ្រាន់តែចង់ប្រាប់ថា បច្ចុប្បន្ននេះ ខ្ញុំរវល់ណាស់ លើការរកស៊ីដោយសារត្រូវចេញទៅយកទំនិញ ពីក្រៅប្រទេស យកមកលក់នៅក្នុងស្រុកខ្មែរ។ទំនិញដែលខ្ញុំ ត្រូវយកមកលក់នៅខ្មែរ មានសម្លៀកបំពាក់ ព្រោះខ្ញុំបានបើកហាងមួយកន្លែង ដើម្បីលក់ខោអាវបែបយុវវ័យ..!"។
តារាចសម្តែង ស៊ិន រក្សា បានឈានចាប់អាជីព ជាអ្នកសិល្បៈ អស់រយៈពេលប្រមាណជា៧ ឆ្នាំមកហើយ ។ នាងក៏ ជាតារាសម្តែង ដែលមានកេរ្តិ៍ឈ្មោះ និងបានទទួលការគាំទ្រ ពីទស្សនិកជនទាំងក្នុង និងក្រៅប្រទេស តាមរយៈការ សម្តែងខ្សែភាពយន្ត ក៏ដូចជាការសម្តែង ក្នុងឈុតខារ៉ាអូខេ និងការងារសិល្បៈជាច្រើនទៀត៕