សកម្មជន ២នាក់ របស់បក្ស ប្រឆាំង ត្រូវចាប់ខ្លួន ម្នាក់ធ្លាប់ ប្តឹងនាយករដ្ឋមន្ត្រី
ក្នុងចំណោមសកម្មជនទាំង ២នាក់ មានម្នាក់ឈ្មោះ
នាង សុឃុន ដែលធ្លាប់ដាក់ពាក្យ បណ្តឹងប្តឹងនាយករដ្ឋមន្ត្រី សម្តេចតេជោ ហ៊ុន
សែន កាលពីពេលកន្លងទៅ ។ មន្ត្រីនគរបាលព្រហ្មទណ្ឌ រាជធានីភ្នំពេញ បានឲ្យដឹងថា
សកម្មជនទាំង២នាក់ ម្នាក់ឈ្មោះ នាង សុឃុន និងម្នាក់ទៀត ឈ្មោះ សាន គឹមហេង
ត្រូវបានចាប់ខ្លួន ដោយអនុវត្តតាមដីកា បញ្ជាឲ្យនាំខ្លួន ពីសំណាក់ចៅក្រម
សើុបសួរសាលាដំបូងរាជធានីភ្នំពេញ ពាក់ព័ន្ធនឹងសកម្មភាព
នៅក្បែរទីលានប្រជាធិបតេយ្យ កាលពីថ្ងៃទី១៥ ខែកក្កដា កន្លងទៅ ។
ក្រោយចាប់ខ្លួនសកម្មជន ទាំង២នាក់ ត្រូវបានកម្លាំងនគរបាល បញ្ជូនទៅតុលាការ ចាត់ការបន្តតាមផ្លូវច្បាប់ ៕
________________
ផ្តល់សិទ្ទិដោយ៖dap-news
Read more: http://www.cambodiapage.info/?p=36809#ixzz39EQJYp26
