លោកស្រី កែ សុវណ្ណរ័ត្ន និងលោក ហូរ វ៉ាន់ ជាប់ជាប្រធាន​​គណៈកម្មការទី៨ និងទី១០ ជំនួសលោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ

8/27/2014 0 Comments A+ a-

លោក-ហូរ-វ៉ាន់រាជធានីភ្នំពេញ៖ នៅម៉ោងជាង ២ រសៀលនេះ រដ្ឋសភា បានបន្តប្រជុំ។ សម្តេច ហេង សំរិន បាន​ប្រកាស​ពី​សមាសភាព​ប្រធាន អនុប្រធាន និងលេខាធិការ​​គណៈកម្មការនិមួយៗ ដែលមកពី​គណបក្ស​សង្គ្រោះ​ជាតិ ទើបនឹងជាប់ឆ្នោតថ្មីៗទាំង ៥គណៈកម្មការ ​។ នោះគឺបន្ទាប់​ពី​រដ្ឋសភាបោះឆ្នោតហើយ គឺ​សមាជិក​គណៈកម្មការនិមួយៗ មាន​ ៩ រូប បាន​ប្រជុំ ហើយ​បោះឆ្នោតតែង​តាំងប្រធាន និងអនុប្រធានគណៈកម្មការរៀងខ្លួន កាលពីមុននេះ​បន្តិច។
សម្រាប់ប្រធានគណៈកម្មការ ទី៨ គឺបានទៅលើលោកស្រី កែ សុវណ្ណរ័ត្ន ជំនួសលោកស្រី មូរ សុខហួរ ហើយលោក ហូរ វ៉ាន់ ជាប់ជាប្រធានគណៈកម្មការទី១០ ជំនួសលោក យឹម សុវណ្ណ។ លោកស្រី មូរសុខហួរ និងលោក យឹម សុវណ្ណ មិនជាប់ឆ្នោតទេ ក្នុងការបោះឆ្នោតនៅរដ្ឋសភា កាលពីព្រឹកថ្ងៃទី២៧សីហានេះ។
មុនពេលចូលប្រជុំរដ្ឋសភា​ជាថ្មីរយៈពេលប្រហែល ១០ នាទី នៅរសៀល​នេះ លោក សម រង្ស៊ី និងលោក កឹម សុខា ប្រជាន និង អនុប្រធានគណបក្ស​សង្គ្រោះ​ជាតិ បាន​រត់ចុះរត់ឡើង ជួបជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន សម្តេច ហេង សំរិន និងលោក ​ស ខេង។ សកម្មភាពនោះ គឺបន្ទាប់ពី​បេក្ខជន​លោកស្រី មូរ សុខហួរ និងលោក យឹម សុវណ្ណ មិនបានជាប់ឆ្នោត​ ជាសមាជិកគណៈកម្មការ​ ទី៨ និងគណៈកម្មការ ទី១០ របស់រដ្ឋសភា៕
 លោក ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ    លោក ហូរ វ៉ាន់ អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិលោកស្រី កែ សុវណ្ណរ័ត្ន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ    លោកស្រី កែ សុវណ្ណរ័ត្ន អ្នកតំណាងរាស្ត្រ​គណបក្ស​សង្គ្រោះ​ជាតិ
ប្រភពពី Free Press Magazine