លោក យឹម សុវណ្ណ ប្រកាសសុំទោស​​ ម្ចាស់ឆ្នោតក្រោយ​​​ មិនបានធ្វើប្រធានគណៈកម្មការទី១០

8/27/2014 0 Comments A+ a-

ភ្នំពេញ៖ ភ្លាមៗក្រោយពីមិនទទួល
បានសំឡេងគាំទ្រ ធ្វើជាប្រធានគណៈកម្មការទី១០ (គណៈកម្មការអង្កេត បោសសំអាត និង ប្រឆាំងអំពើពុករលួយ) នៃរដ្ឋសភា លោក យឹម សុវណ្ណ តំណាងរាស្រ្តមកពីគណបក្សសង្រ្គោះ ជាតិ បានប្រកាសសុំទោសម្ចាស់ឆ្នោត និង បានហៅការមិនទទួលបានតំណែងរបស់ខ្លួន ព្រោះតែតំណាងរាស្រ្ត គណបក្សប្រជាជនកម្ពុជា មិនបោះឆ្នោតគាំទ្រ។
លោក យឹម សុវណ្ណ តាមទំព័រហ្វេសប៊ុក បានថ្លែងបន្តថា «ខ្ញុំសូមអភ័យទោស ចំពោះបងប្អូនជនរួមជាតិ ដែលខ្ញុំពុំ  មានឱកាសបានបម្រើប្រទេសជាតិក្នុងនាមជាប្រធានគណ:កម្មការប្រឆាំងអំពើពុករលួយទេ។ ខ្ញុំទទួលបានសំឡេង គាំទ្រតែ ៥៦សំឡេង ក្នុងចំណោមសនឹ្លកឆ្នោត ១២២សំឡេង មានន័យថា តំណាងរាស្រ្តគណបក្សប្រជាជន មិន បានបោះឆ្នោតឆ្នោតគាំទ្រខ្ញុំទេ។ ទោះជាយ៉ាងណាក៏ដោយ ខ្ញុំនៅតែបម្រើប្រទេសជាតិ និងបងប្អូនជនរួមជាតិក្នុង នាមខ្ញុំជាតំណាងរាស្ត្រធម្មតា»។
លោក យឹម សុវណ្ណ ដែលជាបេក្ខភាពប្រធានគណៈកម្មការទី១០ នៃរដ្ឋសភា មកពីគណបក្សសង្រ្គោះជាតិ ទទួល  បានសំឡេងគាំទ្រ ៥៦សំឡេង មិនគាំទ្រ ៦២សំឡែង អនុប្បវាទ ៣សំឡេង និង មោឃៈចំនួន ១សំឡេង។ ដូច្នេះ  លោក យឹម សុវណ្ណ មិនទទួលបានសំឡេងគាំទ្រតាមចំនួនកំណត់ចាប់ពី ៦៣សំឡេង ឡើងទៅនោះទេ៕
______________
ផ្តល់សិទ្ទិដោយ៖dap-news